วันพุธที่ 19 พฤศจิกายน พ.ศ. 2551

វិភាគប្រវត្ដិសាស្រ្ដ ស.ត.វទី១៥ - ១៩



តាមសិលាចារឹក អ្នកប្រវត្ដិវិទូបានបែងចែកប្រវត្ដិសាស្រ្ដខ្មែរជាបីជំពូកធំៗ គឺ សម័យមុនអង្គរ សម័យអង្គរ និង
សម័យក្រោយអង្គរ។ ចាប់តាំងពីស.ត.វទី១៦ ប្រវត្ដិសាស្រ្ដខ្មែរបានបើកទំព័រថ្មីមួយ ពោពេញទៅដោយមេរៀន
ជូចត់ សំរាប់អោយយុវជន យុវនារីខ្មែរជំនាន់ក្រោយៗ ត្រិះរិះពិចារណារកហេតុផល ហើយទាញយកជាការពិ
សោធន៍ អំពីសកម្មភាពរបស់ដូនតាខ្លួន ដើម្បីធ្វើយ៉ាងណាកុំអោយធ្លាក់ចូលទៅក្នុងគន្លងចាស់ដដែលៗនេះទៀត។
ដើម្បីជាការចុះផ្សាយ ក្នុងជំហានដំបូងនេះ ខ្ញុំសូមលើកយកប្រវត្ដិសាស្រ្ដខ្មែរត្រង់សម័យក្រោយអង្គរ គឺប្រវត្ដិសា
ស្រ្ដខ្មែរចាប់ពី ស.ត.វទី១៥តទៅ។ គឺចាប់តាំងពីពេលនេះទៅហើយដែលខ្មែរយើងចុះអោនថយបន្ដិចម្តងៗ ព្រំប្រ
ទល់អានាចក្រទឹកដីចេះរៀវរួញតូចទៅៗ ប៊ិសរលាយបាត់អស់តែម្ដង។

ការចុះអោនថយនេះ បើយើងធ្វើការសិក្សាទៅតាមប្រវត្ដិសាស្រ្ដ ធ្វើអោយយើងឃើញថា មកពីខ្មែរយើង មេដឹក
នាំយើង មហាក្សត្រយើងគ្មានការរួបរួមសាមគ្គីគ្នា ចេះតែឈ្លោះប្រកែកដន្ដើមអំនាចគ្នា ស្ដេចប្អូនច្រនែនស្ដេច
បង ស្ដេបងច្រនែនប្អូន រឺអូវពុកមាក្មួយជាដើម នាំគ្នាកែនប្រជារាស្រ្ដធ្វើសង្គ្រាមប្រកាប់ប្រចាក់គ្នា ហើយរហូត
ដល់រត់ទៅពឹងបរទេសជិតខាងអោយមកជួយច្បាំងខ្លួនទៅទៀត។

វិបត្ដក្នុងរាជវង្សខ្មែរចាប់ផ្ដើមជាលើកដំបូង តាំងពីស្ដេចព្រះរាជបុត្រទាំងបីព្រះអង្គ ដែលមានម្ដាយទីទៃៗពីគ្នា
របស់ព្រះចៅពញាយ៉ាតមានការទាស់ទែងខ្វែងគំនិតគ្នាយ៉ាងខ្លាំង ព្រះនរាយរាជាស្ដេចបងសោយរាជបាន៥-៦
ឆ្នាំ ក៏ចូលទីវង្គតទៅដោយជំងឺរោគាពេទ្យជាទំងន់ ព្រះអង្គមានបុត្រមួយព្រះអង្គព្រះនាម ព្រះស្រីសុរិយោទ័យ។
ក្រោយមក ព្រះបាទស្រីរាជា ជាប្អូនបន្ទាប់ ព្រះនរាយរាជាបានឡើងសោយរាជបន្ដពីព្រះរៀម គឺពេលនេះហើយ
ដែលប្រទេសខ្មែរ ប្រជាជនខ្មែរ ត្រូវពើបជួបប្រទះនូវមហាទុក្ខវេទនាយ៉ាងក្រៃលែង បន្ដាលមកពីវិបត្ដរាជវង្សខ្មែរ
ឆ្លៀតពេលដែល ព្រះស្រីរាជចេញទៅធ្វើសង្គ្រាមរំដោះអានាខេត្ដខាងលិច ដែលសៀមបានរំលោភយកជាយូរ
មកហើយ។ ព្រះស្រីសុរិយោទ័យរាជបុត្រព្រះនរាយរាជា ត្រូវជាក្មួយរបស់ព្រះស្រីរាជា មានចិត្ដលោភលន់ គិត
ថា ខ្លួនមានសិទ្ធិឡើងសោយរាជបន្ដពីបិតា ក៏ថយចេញពីរាជធានីចតុមុខ ទៅកែនកទ័ព សង្កត់រាស្រ្ដអោយចេញ
ច្បាំងតទល់នឹងព្រះបេតុលា សង្គ្រាមក៏ឆេះឡើងយ៉ាងសន្ធោសន្ធៅរវាងមានឹងក្មួយ។ នៅពេលដែលអ្នកដឹកនាំ
ខ្មែរ ព្រះមហាក្សត្រខ្មែរ ប្រជារាស្រ្ដខ្មែកំពុងតែចាប់ចាក់ស៊ីហុតឈាមគ្នា សៀមក៏ឆ្លៀតអោកាសនេះចូលមកលុក
លុយនគរខ្មែរបានយ៉ាងស្រួល ក្នុងរឿងនេះបើតាមអែកសារខ្លះថា បុត្រពៅរបស់ព្រះពញាយ៉ាត ព្រះនាមធម្មរា
ជា ជាមួយនឹងព្រះនាងស៊ីសាងាម កូនស្ដេចសៀម កាលដែលព្រះអង្គវាយលុកមហានឈ្នះស្ដេចសៀម ហើយ
ព្រះអង្គបានជួបព្រះនាងស៊ីសាងាមនៅក្នុងរាជវាំងអង្គរ ដែលព្រះអង្គបានតែងតាំងជាស្នំអែកតមក។ ព្រះធម្មរា
ជាបុត្រពញាយ៉ាតជាមួយនឹង ព្រះនាងស៊ីសាងាមកូនស្ដេចសៀម កាលនោះព្រះអង្គជាព្រះអុបរាជ បានចាត់ម
ន្ដ្រីអោយទៅឈរនៅសំរោងទង ទឹកខ្មៅ ហើយប្រហែលជាព្រះអង្គដោយផ្ទាល់ ដែលព្រះអង្គមានខ្សែស្រលា
យជាសៀមស្រាប់ផង បានរត់ទៅពឹងពាក់សុំអន្ដរាគមពីស្ដេចសៀម។

នេះជាលើកទី១ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលគេឃើញស្ដេចខ្មែរទៅសុំពឹងពាក់បរទេសគឺសៀមអោយចូលមក
ជួយដោះស្រាយបញ្ហារបស់ជាតិអែងដោយផ្ទាល់ នេះគឺតំរាប់អាក្រក់មួយ សំរាប់មេដឹកនាំ សំរាប់ព្រះរាជាសោ
យរាជា តៗទៅមុខ ដែលរត់ទៅពឹងសុំជំនួយពីបរទេស ដែលជាលេសអោយគេមានអោកាសលូកដៃចូលមកជ្រៀ
តជ្រែកក្នុងផ្ទៃនយោបាយប្រទេសជាតិរបស់ខ្មែរ ហើយឆ្លៀតអោកាសនេះ គេទាញយកផលប្រយោជន៍អោយគេ
តែប៉ុណ្ណោះ អុទារហណ៍ថ្មីនេះ ១៩៧៥ ... មេដឹកនាំដ៏អាក្រក់ កាប់សំលាប់ប្រជារាស្រ្ដខ្លួនអែងរហូតសាបសូន្យ
អស់រលីងឈឹង ធ្វើអោយយួនដើរចូលមកលុកលុយក្នុងដែនកម្ពុជាដោយគ្មានការភ័យខ្លាចអ្វីឡើយ ប្រជារាស្រ្ដ
ស្លូតត្រង់ សេសសល់មិនទាន់ស្លាប់ ដែលកំពុងរងទុក្ខវេទនា រងការកៀបសង្កត់សង្កិតកាប់សំលាប់ពីរបបដ៏សែន
មហាក្រហមឆ្អិន ក៏ងើបស្រែកជ័យយោយួនយ៉ាងគគ្រឹកគគ្រេងទៅ។

សង្គ្រាម១០ឆ្នាំរវាង (១៤៧៥ - ១៤៨៥) ស្ដេចមា ស្ដេចក្មួយបានធ្វើអោយប្រទេសខ្មែរជួបនូវវិបត្ដិដ៏ធ្ងន់ធ្ងរ ចំបាំងដែ
លគេប្រើសំរាប់ដោះស្រាយក្នុងទំនាស់រាជបល្លង្កនេះ បានធ្វើអោយប្រជានុរាស្រ្ដរងទុក្ខវេទនាយ៉ាងសំបើមសេដ្ឋ
កិច្ចជាតិចុះអោនថយជាប់គាំងដោយភ្លើងសង្គ្រាម ព្រោះប្រជានុរាស្រ្ដមិនអាចបង្កបង្កើតផលបាន គិតតែនាំគ្នា
ទូលកញ្ជើរត់ភៀសខ្លួនយកអាយុជីវិតប៉ុណ្ណោះ។

សង្គ្រាមបានស្ងប់បាត់ទៅមួយរយៈ មិនបានយូរប៉ុន្មានទេ ចំបាំងបានផ្ទុះឡើងសារជាថ្មីទៀតរវាងស្ដេចព្រះស្រីសុ
គន្ធបទនឹងស្ដេចកន។ ក្នុងរវាងជាគ.ស១៥១០ ព្រះស្រីសុគន្ធបទជារាជបុត្រព្រះធម្មរាជា ចៅរបស់ចៅពញាយ៉ាត
បានតែងតាំងនាង កេសបុប្ផា រឺនាងពៅ បុត្រីពិជ័យនាគ ដែលជាពលព្រះ (អ្នកថែរក្សាវត្ដអារាម) ជាស្នំអែក ប្អូន
ប្រុសរបស់នាងនាម កន ត្រូវបានតែងតាំងជាឃុនហ្លួងព្រះស្ដេច មាននាទីមើលការខុសត្រូវពលព្រះទាំងអស់ក្នុង
នគរ ។ ថ្ងៃមួយព្រះសុគន្ធបទទ្រង់សុបិននិមិត្ដឃើញនាគដេញខាំព្រះអង្គ ហើយមានពាំស្វេតឆ័ត្រថែមទៀត។
ហោរាទាយ ដែលមានចិត្ដច្រនែន និងស្អប់ហ្លួងព្រះស្ដេចកនជាខ្លាំងផង ក៏ទាយមួលបង្កាច់ថា នឹងមានកលាហ
លយ៉ាងធំមួយ បង្កដោយអ្នកកើតឆ្នាំរោង(នាគ) គឺឃុនហ្លួងព្រះស្ដេចកននេះអែង។ ព្រះសុគន្ធបទដែលជាស្ដេច
ល្ងង់ខ្លៅ គ្មានដំរេះវិជ្ជាចេះដឹងអ្វី ខ្វះការពិចារណារកហេតុផលអោយបានច្បាស់លាល់ គិតខ្លាចក្រែងនាយកន
ក្បត់ដន្ដើមរាជសម្បត្ដិមែន ក៏ទ្រង់បានធ្វើការប្រជុំជាសំងាត់ជាមួយមន្ត្រីជំនិតរិះរកមធ្យោបាយដើម្បីសំលាប់នាយ
កន តែស្នំអែកបុប្ផាកេសលួចស្ដាប់ដឹងហេតុការណ៍ ក៏លួចផ្ញើសំបុត្រសំងាត់មួយទៅប្រាប់នាយកនជាប្អូនជាប្រ
ញាប់ នាយកនបានដឹងសេចក្ដីសំបុត្រហើយ លើកដៃសំពះឡើងលើថា អោ!..ព្រះជាម្ចាស់!..ខ្ញុំព្រះករុណានេះ
មានចិត្ដស្មោះនឹងព្រះករុណាដោយស្មោះ ចុះហេតុម្ដេចក៏ដូចនេះ?។

នៅពេលដែលព្រះរាជាទ្រង់ធ្វើកលសំលាប់ស្ដេចកន ដោយអោយស្ដេចកនមុជទឹកទៅដោះសំនាញ់ព្រះអង្គជាប់
គល់ឈើនោះ ស្ដេចកនដែលដឹងគំរោងការនេះជាមុនតាមរយៈស្នំអែក ដែលត្រូវជាបងស្រី ក៏មុខទឹកចុះទៅដោះ
សំនាញ់តាមព្រះរាជបញ្ជា ហើយខំមុជយ៉ាងលឿនភៀសចេញពីទីនោះទៅ។

លុះផុតគ្រោះថ្នាក់ហើយស្ដេចកនបានទៅដល់ខេត្ដបាភ្នំ ក៏រកអុបាយកលក្បត់មែនទែន ដំបូងស្ដេចកនដើរអុបាយ
កលបញ្ជោតចៅហ្វាយខេត្ដថាខ្លួនទទួលបញ្ជាពីព្រះរាជាអោយមកកែនទ័ពទៅកំចាត់មហាអុបរាជចន្ទរាជា ព្រះ
អនុជព្រះសុគន្ធបទសោយរាជនៅចតុមុខ អុបរាជចន្ទរាជាដឹងហេតុការណ៍មិនស្រួលក៏ភៀសទៅកាន់ស្រុកសៀម
បាត់ទៅ។ លុះកែនទ័ពបានច្រើនហើយស្ដេចកន ក៏បញ្ជាអោយចូលវាយបានជ័យជំនះជាបន្ដបន្ទាប់ ទៅលើរាជ
ធានីទួលបានសាន ក្រុងចតុមុខ លង្វែក បរិបូរ ហើយធ្វើគតព្រះសុគន្ធបទបាននៅ បន្ទាយស្ទឹងសែនទៅ ស្ដេចកន
បានមកតាំងខ្លួនសោយរាជនៅរាជធានីទួលបាសានធ្វើព្រងើយទៅ។

ចំបាំងដែលបន្ដាលមក ពីមេដឹកនាំ ពីស្ដេចគ្រងរាជ ចេះតែមិនទុកចិត្ដទៅលើមន្រ្ដីរាជការរបស់ខ្លួន ភ័យព្រួយខ្លាច
មន្រ្ដីរបស់ខ្លួនក្បត់ ដន្ដើមអំនាច ដោយខ្វះពិចារណារកហេតុផលពិតប្រាកដ ចេះតែរកកិច្ចកល បំបាត់គ្នា កាប់សំ
លាប់គ្នាគ្មានរកហេតុផលខុសត្រូវអ្វីឡើយ អំពើទាំងនេះ ចេះតែកើតមានក្នុងចំនោមអ្នកដឹកនាំ ក្នុងរាជវង្សតៗទៅ
ទៀត ។ ចំបាំងរវាងស្ដេចកន ស្ដេចប្លមកើតចេញពីពលព្រះ នឹងស្ដេចមែនទែនមិនមែនបញ្ចប់ស្រួលៗត្រឹមស្ដេច
ប្លមនេះបានឡើងគ្រងអំនាចនោះទេ សង្រ្គាមបានអូសបន្លាយវែងយូរឆ្នាំតទៅទៀត។ ស្ដេចអង្គចន្ទដែលជាអុប
រាជ និងជាអនុជស្ដេចសុគន្ធបទ ដែលរត់ភៀសខ្លួនទៅស្រុកសៀម បានត្រលប់មកកែនកទ័ពធ្វើសង្គ្រាមចោមវា
យបក្សពួកស្ដេចកនទៀត ទំរាំតែចាប់ស្ដេចកនបាន ភ្លើងសង្រ្គាមរវាងគ្នាអែង បានឆេះឆាបនៅក្នុងប្រទេសកម្ពុជា
យ៉ាងតិចណាស់ក៏ ១០ឆ្នាំដែរ ហេតុដ្ឋារចនាសព័ន្ធទាំងឡាយក្នុងស្រុក ត្រូវឆេះបាក់បែកខូចខាត សេដ្ឋកិច្ចចុះអោន
ថយ ជាប់គាំងមិនមានចលនា ប្រជាជនប្រជានុរាស្រ្ដរងទុក្ខវេទនា ស្លាប់ព្រាត់ប្រាស់និរាស្ដគ្រួសារបង់ជីវិតស្លាប់
គរជើងលើគ្នា នេះហើយភ្លើងសង្រ្គាម។

វិបត្ដក្នុងរាជវង្សខ្មែចេះតែបន្ដទៅទៀតគ្មានស្រាកស្រាន្ដសោះឡើយ កើតឡើងចេញមកអំពី ការគ្រប់គ្រងអំនាច
ផ្ដាច់ការ ការលោភលន់អំនាចហួសហេតុ ការឈ្លោះដន្ដើមអំនាចគ្នា។ ក្នុងប្រមាណឆ្នាំ ១៥៨៦ ស្ដេចសត្ថាទី១
ដែលដាក់រាជសម្បត្ដិ ថ្វាយទៅអោយរាជបុត្រនាមជ័យជេដ្នា ដែលជាកូនក្មេងទើបអាយុបា១១ឆ្នាំ ហើយថែមទាំង
តែងតាំងរាជបុត្រទី២ ពញាតន់ ដែលមានព្រះជន្មត្រឹម៦ឆ្នាំប៉ុណ្ណោះអោយក្លាយទៅជាមហាអុបរាជទៀត។ យើ
ងឃើញថាការតែងតាំងអោយកូនក្មេងក្លាយជាអ្នកដឹកនាំ ក្លាយជាព្រះមហាក្សត្រម្ចាស់ផែនដីនេះ តើវាសនា
អនាគតស្រុកទេសយើងនឹងក្លាយទៅជាយ៉ាងណានោះ មេដឹកនាំល្មោភ ក្ដោបក្ដាប់អំនាច ខ្លាចអំនាចរបូតផុតចេ
ញពីដៃ របូតផុតពីរង្វង់គ្រួសារ របស់ខ្លួនដូចជាស្ដេចសត្ថាទី១ ដែលភ័យខ្លាចអំនាច រាជសម្បត្ដិ ក្រែងមិនបានទៅ
រាជបុត្ររបស់ខ្លួន ហើយដែលមានចិត្ដច្រនែននឹងព្រះអនុជព្រះសុរិយោទ័យ ជាស្ដេចមានសមត្ថភាព មានតំរិះ
វិជ្ជា ប្រជានុរាស្រ្ដស្រលាញ់ចូលចិត្ដរាប់អានច្រើន។ ដោយខ្លាចរាជសម្បត្ដិបានទៅស្ដេចប្អូន ក៏លើករាជសម្បត្ដិ
អំនាចនគរ ថ្វាយទៅបុត្រទាំងពីររបស់ព្រះអង្គទាំងនៅក្នុងវ័យកូនក្មេងនេះទៅ។ ពួកបរទេសមានសៀមយួន ដែ
លចាំតែសំលឹងមើលពេលដែលខ្មែរមានការបែកបាក់គ្នា មានមេដឹកនាំគ្មានវិជ្ជា គ្មានសមត្ថភាព ក៏ចូលលូកដៃ
មកជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងនគរកម្ពុជាយើងទៀត រហូតដល់បន្ទាយលង្វែកដ៏រឹងមាំរបស់យើងត្រូវសត្រូ
វខ្មាំងវាយបាក់បែកខ្ចាត់ខ្ចាយអស់។

សៀមបានប្រើអុបាយកលគ្រប់យ៉ាង ដើម្បីធ្វើការរុករានវាយបំបែកបន្ទាយលង្វែក ដែលការពារដោយរបងរិស្សី
យ៉ាងក្រាស់ សៀមបានបាញ់ប្រាក់ដួងចូលទៅក្នុងព្រៃរិស្សីការពារបន្ទាយលង្វែក ដោយសារប្រាក់ដួង ប្រជានុរា
ស្រ្ដខ្មែរឆោតល្ងង់ បាននាំគ្នាទៅកាប់ឆ្ការព្រៃរិស្សីយកប្រាក់ដួង រហូតរបងរិស្សីត្រូវបាក់បែកខ្ចេចខ្ទីអស់។ នៅក្នុង
នេះដែរសៀមបានបង្កប់ចារកម្មរបស់ខ្លួនពីរនាក់ ដែលមានភេទជាព្រះសង្ឃ អោយធ្វើវិទ្ធង្សនា បោកបញ្ជោត
ដែលមានសង្ឃម្នាក់ធ្វើជានាក់ ចាក់ដោត ញុះញង់អោយប្រជានុរាស្រ្ដបាននូវសេចក្ដីក្ដៅក្រហាយ សង្ឃម្នាក់ទៀ
ត ជាអ្នកជួយសង្គ្រោះប្រជានុរាស្រ្ដដែលបានទទួលនូវក្ដីក្ដៅក្រហាយទាំងនោះអោយធូស្រាលទៅវិញ។

សៀមចូលមកវាយបែកបាក់យកបានបន្ទាយលង្វែក នៅដើមស.ត.វទី១៦ធ្វើអោយខ្មែរយើងជួបប្រទះនូវផលវិ
បាកដ៏អាក្រក់យ៉ាងខ្លាំង តពីនេះទៅប្រទេសខ្មែរត្រូវជួបប្រទះនូវវិបត្ដកាន់តែច្រើនឡើងៗ ក្នុងទំនាស់ផ្ទៃក្នុង រួមជា
មួយនឹងកត្ដាផ្សេងៗ ទៀតជាច្រើន អានាខេត្ដទឹកដីខាងលិចមួយភាគធំ និងដែនដីនៅអែនាយភ្នំដងរែកត្រូវបាន
ធ្លាក់ក្នុងកន្ដាប់ដៃពួកសៀមវិញជាស្ថាពរ។ ការបែកបាក់បន្ទាយលង្វែក ធ្វើអោយប្រទេសខ្មែរបាត់បង់អស់នូវក្បួន
ខ្នាត អ្នកប្រាជ្ញរាជបណ្ឌិត កវី បាត់អស់រិទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចមួយនៅអាស៊ីអគ្នេយ៍ប៉ុណ្ណោះ។ រហូតមក
ដល់រាជព្រះបរមរាជាស្រីសុរិយោព័រ អិទ្ធិពលសៀមបានជះយ៉ាងខ្លាំងមែនទែន មកលើប្រទេសកម្ពុជា ទាំងផ្នែក
អប់រំ ទាំងផ្នែកដឹកនាំ ទាំងទំនៀមទំលាប់ រហូតដល់ការស្លៀកពាក់របស់មន្រ្ដីរាជការ សុទ្ធតែស្លៀកពាក់បែបសៀ
ម គឺពាក់អាវសឿគ្រុយ (អាវផាយ) ទាំងអស់។

ជំលោះទាស់ទែងគ្នាក្នុងសង្គមខ្មែរ បានលាតត្រដាងអោយឃើញអំពីអំពើហឹង្សាជាច្រើនដែលបានកើតចេញពី
ស្រទាប់មេដឹកនាំ អ្នកកាន់អំនាច ព្រះមហាក្សត្រសោយរាជ ដែលចេះតែប្រព្រឹត្ដនូវអំពើខុសច្បាប់ រំលោភលើ
សិទ្ធិពលរដ្ឋស្លូតត្រង់ ប្រជាពលរដ្ឋក្លាយទៅជាអុបករណ៍សំរាប់ការជិះជាន់នៃអ្នកកាន់អំនាចតែប៉ុណ្ណោះ ប្រជា
ពលរដ្ឋស្លូតត្រង់ ក្លាយជាជនល្ងង់ខ្លៅ មិនហ៊ានចេញវាចា មិនហ៊ាននិយាយស្ដី មិនហានធ្វើអ្វីៗ ដែលជាមតិយោ
បល់សេចក្ដីយល់ដឹងរបស់ខ្លួន សេចក្ដីភ័យខ្លាចពីការគំរាមគំហែង សេចក្ដីភ័យពីការចាប់ចង ធ្វើទុក្ខបុកម្នេញកាប់
សំលាប់គ្រប់យ៉ាង ពីអ្នកមានអំនាច ពីព្រះមហាក្សត្រ ធ្វើអោយប្រជានុរាស្រ្ដធ្លាក់ចុះក្នុងអន្ដូងកំលៅ គាំងគរដ៏
ជ្រៅមហាសែនជ្រៅ លែងហ៊ានក្អក លែងហ៊ានគ្រហាមអ្វីទាំងអស់ សូម្បីតែមេដឹកនាំ សូម្បីតែព្រះមហាក្សត្រ
ប្រព្រឹត្ដនូវអំពើអានាចារ្យ ខុសច្បាប់យ៉ាងណាក៏ដោយ។

មួយចំនែកទៀត មេអ្នកដឹកនាំ រឺ ព្រះមហាក្សត្រ ចូលចិត្ដមានប្រពន្ធច្រើន ជាគំរូអាក្រក់បំផុតដល់ប្រជានុរាស្រ្ដតូច
តាច ដែលជាប្រភពនៃអំពើក្បត់ផិត ហឹង្សាគ្រប់បែបយ៉ាងនៅក្នុងសង្គម ព្រោះថា នារីរូបល្អស្រស់ខ្លះដែល នាង
បានទៅធ្វើជាមេនំមេនាងរបស់ស្ដេច អាចក្លាយទៅជាអ្នកផិតក្បត់ស្ដេច ព្រោះនាងនៅកំពុងត្រូវការលោកិយ
នៅឡើយ នាងចង់មានបុត្រ នាងចង់មានគ្រួសារ នាងមិនអាចដេករង់ចាំស្ដេចដែលមានមេនំមេនាងយ៉ាងច្រើន
សន្ធឹកសន្ធប់នោះបានទេ។ មួយវិញទៀត រឿងការមានប្រពន្ធច្រើននេះថែមទាំងធ្វើអោយវិនាសរលំរលាយទឹក
ដីនគរថែមទៀតផង។

ស្ដេចពញាអន បរមរាជាទី៧ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ព្រះអង្គទ្រង់ស្រលាញ់ស្ដ្រីម្នាក់ជាប្រពន្ធ
របស់មេស្រុក នៅជនបទនៃស្រុកមួយ ព្រះអង្គបានបញ្ជាអោយគេចាប់នាងយកដោយបង្ខំ ហើយដោយនាង
ប្រកែកមិនព្រមផិតក្បត់ប្ដីរបស់នាង នាងត្រូវទទួលរងទារុណកម្មរហូតបាត់បង់ជីវិត។ ប្ដីនាងមានការក្ដៅក្រហា
យយ៉ាងខ្លាំង ចំពោះអំពើរំលោភដ៏ព្រៃផ្សៃនេះ ក៏រត់ទៅចូលនឹងពួកក្បត់ លួចធ្វើគតព្រះពញាអនសុគតទៅ។ នេះ
រឿងមួយ។ រឿងមួយទៀតដែលកើតឡើងរវាងឆ្នាំ ១៦២០ ព្រះបាទជ័យជេដ្ឋាទី២ បុត្រព្រះមរមរាជាទឺ៨ ស្រីសុ
រិយោពរ។ ស្ដេចអង្គនេះមានមហេសីជាច្រើនអង្គ តែព្រះអង្គពុំស្កប់ស្កល់ទេ បានទៅស្ដីដន្ដីងបុត្រីស្ដេចយួននាម
អង្គចូវលើកជាអគ្គមហេសីទៀត ក្រោយមកស្ដេចយួនជាបិតាក្មេកបានសុំអនុញ្ញាតពីព្រះជ័យជេដ្ឋាទី២ បង្កើតគ្រឹ
ស្ថានជំនួញមួយនៅភូមិភាគខាងត្បូងត្រង់តំបន់ព្រៃគរ កំពង់ក្របី ព្រមទាំងអនុញ្ញាតអោយយួនមានសិទ្ធិកាន់កាប់
ក្រសួងគយនៅតំបន់នេះផង ព្រះបាទជ័យជេដ្ឋាទី២ ក៏ទ្រង់យល់ព្រមលើកអោយបិតាក្មេកតាមការស្នើរសុំ ចាប់
តាំងពីពេលនោះមក យួនដែលមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេ បានដឹកកូនជញ្ជូនចៅបបួលគ្នាចូលនៅក្នុង
ទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ អ្នកប្រវត្ដិសាស្រ្ដបានយល់ថា នេះគឺជាការដន្ដើមយកមណ្ឌលពានិជ្ជកម្មមួយរប
ស់ខ្មែរដោយលាក់មុខ។ រឿងស្នែហាត្រីកោននេះ បានកើតមានរឿងចំរោងចំរាស់ចំពោះព្រះចៅពញាតូ បុត្រ
ព្រះជ័យជេដ្ឋាទី២ ដែលជាកវីបណ្ឌិតអ្នកនិពន្ធអក្សរសាស្រ្ដអ្នកបួសរៀនសូត្រម្នាក់ថែមទៀតផង ជាមួយនាងចន្ទ
វតីជាអតីតគូដន្ដឹង ដែលបានរៀបអភិសេកជាមួយ ព្រះអុទ័យបរមរាជា ជាព្រះបេតុលា ត្រូវជាអនុជព្រះជ័យជេ
ដ្ឋាទី២ រួចទៅហើយ អំពើផិតក្បត់នេះធ្វើអោយកើតមានចំបាំងរវាងពញតូ និងអុបរាជអុទ័យ (មានិងក្មួយ)។ ព
ញាតូដែលទន់ដៃជាងរត់ទៅពួនលើដើមត្នោតត្រូវបក្សពួកអុបរាជបាញ់ទំលាក់បង់ជីវិតទៅ។

ចាប់តាំងពីព្រះជ័យជេដ្ឋាទី២ ទ្រង់មានទំនាក់នងរវាងយួន ហើយបានប្រគល់ទឹកដីព្រៃគរ (ព្រៃនគរ) អោយទៅ
យួនកាន់កាប់មក វបត្ដិទំនាស់រវាងរាជវង្សខ្មែរបានផ្ទុះឡើងជាថ្មីទៀត បន្ដាលមកពីស្ដេចពញាចន្ទនរាជបុត្រពៅ
របស់ព្រះបាទជ័យជេដ្ឋាទី២ អាក់អន់ព្រះទ័យមិនបានឡើងសោយរាជ បានអោយបក្សពួកចូលក្នុងរាជវាំងធ្វើគត
សំដេចព្រះអុបយោរាជ និងព្រះបទុមរាជាសុគតទៅ។ អំពើអុក្រិដ្ឋកម្មនេះបានធ្វើអោយមានអន្ដរាគមន៍ចូល
ជ្រៀតជ្រែកជាលើកដំបូងពីបរទេសយួន។ ចាប់តាំងពីពេលនោះមក វិវាទរវាងរាជវង្សខ្មែរបានលាតសន្ធឹងតាំង
ពីស.ត.វទឺ១៧ - ១៩,២០ អិតមានស្រាកស្រ្ដានឡើយ។ អានាចក្រខ្មែរត្រូវរួញរៀវតូចទៅៗ ប៊ឹសរលាយបាត់ចេញ
ពីផែនទីពិភពលោក។

នៅស.ត.វទី១៨, ១៩ ខ្មែរយើងចុះអោនថយមែនទែន ទេសាភិបាលយួននៅកម្ពុជាក្រោមមានអំនាចសំរេចការ
រាជការគ្រប់បែបយ៉ាងលើប្រទេសខ្មែរ ទាំងខាងផ្នែករដ្ឋបាល និងទាំងខាងយោធា រាជពង្សាវតារខ្មែរបានបញ្ជាក់
ទៀតថា តែដល់ថ្ងៃ ១កើត ១៥កើត អស់មន្រ្ដីខ្មែរយួននាំគ្នាទៅសំពះរំលឹកគុណស្ដេចយួន នាម៉ឺនមន្រ្ដី និងព្រះម
ហាក្សត្រខ្មែរសុទ្ធតែស្លៀកពាក់ខោអាវ ជួតក្បាលតាមបែបយួនទាំងអស់។ នៅគ.ស ១៨១៥ ស្ដេចយួនចាត់អោយ
សង់បន្ទាយនៅមាត់ជ្រូក និងជីកព្រែកពីរនៅទឹកដីខ្មែរក្រោម គឺព្រែកវិញតេ និងព្រែកវិញអាន។

រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយត្រូវ
យួនធ្វើបាបគ្មានត្រាប្រនីដល់តិចតួចសោះឡើយ។ រឿងកំពប់តែអុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល
ធ្វើជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះអែង។ អែកសារខ្មែរមួយទៀតបានសរសេរទាក់ទងនឹងរឿង
នេះដែរថា ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំនែននេះប្រៀបបាននឹងឋាននរក។ មួយថ្ងៃៗ ធ្វើការតាំងពីព្រលឹម
ទល់ព្រលប់ អិតមានសំរាកឡើយ ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើមពោះ បន្ដាលអោយកើតរោគ
យួនវាយសំពងថែមទៀត ដោយចោទថាខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែ
យួនអិតប្រាប់ខ្មែរទេ បន្ដាលអោយកម្មករកំនែនខ្មែរដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំ
ព្រៃផ្សៃ អមនុស្សធម៌របស់យួន ព្រះអង្គចន្ទ អិតបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ យួនដឹង
ក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅពីកែនខ្មែរអោយទៅជីកព្រែក យួននៅបានបង្ខំខ្មែរអោយកាប់ព្រៃឈើ
អោយគេថែមទៀត។ ដំបូងគេប្រើគោក្របី រទេះ សំរាប់អូសឈើ តែដល់សត្វស្លាប់អស់ទៅដោយកាប់ឈើច្រើន
ពេក គេក៏ប្រើមនុស្សអោយអូសវិញ។ អំពើអមនុស្សធម៌នេះបន្ដាលអោយប្រជារាស្រ្ដខ្មែរ ព្រះសង្ឃខ្មែរទ្រាំពុំ
បាន ក៏នាំគ្នាបះបោរកាប់សំលាប់យួនអស់ជាច្រើន។ តែយួនសងសឹកខ្មែរវិញយ៉ាងសាហាវបំផុត(១៨)។

នៅគ.ស.១៨២០ មានភិក្ខុមួយអង្គនាម កែគង់ បួសនៅវត្ដសំបួរក្នុងខេត្ដភ្នំពេញបានតាំងខ្លួនជាអ្នកសិល្ប៍ដ៌វិសេ
ស ទៅបញ្ចុះបញ្ចូលអស់រាស្រ្ដនៅខេត្ដបាភ្នំ រួចទៅរួបរួម និង សំដេចចៅពញាតី អុកញ៉ានរេន្ទគល់ និង នាយ
កែព្រាលន លើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន។ ពេលនោះអុងតាគុន លេវ៉ាន់យៀក នៅព្រៃនគរ ប្រើ
អោយនាំពល ៣០០នាក់លើកដល់ភ្នំពេញ ហើយបង្ហួសទៅបោះទ័ពនៅ កោះសូទិន ទើបសំដេចព្រះអុទ័យរាជា
ស្ដេចនៅក្រោមអំនាចយួន ស្ដេចដ៏គ្មានមនសិការជាតិ ទ្រង់បញ្ជាអោយលើកទ័ពទៅជាបន្ថែម ហើយចាប់ភិក្ខុ
កែគង់ យកទៅសំលាប់។ ចំនែកអែ សំដេចចៅពញាតី អុកញ៉ានរេន្ទគល់ នាយកែព្រាល ត្រូវចាប់បានបញ្ជូនទៅ
ព្រៃនគរ ហើយក្រោយមកត្រូវប្រហារជីវិតបង់ដែរ ហ៊ី!..គួរអនិច្ចាអ្នកស្នែហាជាតិខ្មែរ!..។

ប៉ុណ្ណឹងហើយ អ្នកដឹកនាំជាតិខ្មែរនៅតែមិនទាន់ចេះទាញមេរៀនពីការបែកបាក់សាមគ្គីរវាងគ្នាអែងនៅឡើយ។
ជំលោះដន្ដើមអំនាច ដន្ដើមរាជសម្បត្ដិមានរិតតែច្រើនឡើង ហើយរិតែតញឹកញាប់ឡើងជាហេតុបន្ដាលអោយ
អ្នកជិតខាង ជាពិសេសជាតិយួនដែលបានក្លាយជាមហាអំនាចមួយ ក្រោយពីបានច្បាំងឈ្នះប្រទេសចំប៉ានោះ
មានអោកាស និងមានលេសដើម្បីអន្ដរាគមន៍ លូកដៃកកូរផ្ទៃក្នុងរបស់ខ្មែរតាមតែអំពើចិត្ដ។

អ្នកដឹកនាំជាតិក្នុងសម័យនោះ ពុំបានយកចិត្ដទុកដាក់ចំពោះវាសនាប្រទេសជាតិ ចំពោះជីវភាពរបស់រាស្រ្ដ គឺថា
ពុំបានគិតដល់ប្រយោជន៍រួមទេ តែគិតធ្វើយ៉ាងណាអោយតែបានអំនាច បានយសសក្ដិ បានរាជបល្ល័ង្ក បានស្នេហា
បានប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ម៉្លោះហើយ ក្នុងការធ្វើអោយសំរេចបំនងរៀងៗខ្លួន គេមិននិយមសំរបសំ
រួលផ្សះផ្សារាជវង្សានុវង្សទេ គេសុខចិត្ដកែនរាស្រ្ដអោយបង្ហូរឈាមគ្នា រួចរត់ទៅពឹងពាក់បរទេសជិតខាងអោយ
គេជួយគាំទ្រ អោយគេជួយជំនួយជាទ័ពយកមកជិះជាន់ស្រុកទេសខ្លួន យកមកកាប់សំលាប់តែជាតិអែង។

នៅទីបំផុតខ្មែរទាំងសងខាងត្រូវទ្រុឌទ្រោម អស់ឋាមពលតែរៀងខ្លួន ប្រយោជន៍ត្រូវបានទៅអ្នកជិតខាងដែល
គេតែងតែទារយកសគុណពីជំនួយរស់គេគ្រប់ប្រភេទក្នុងការជួយគាំទ្រ មេដឹកនាំខ្មែរ ស្ដេចខ្មែរ ដែលកើតវិវាទ
នឹងគ្នា។ ដោយហេតុនោះ ស្ដេចខ្លះដូចជាអង្គអិម កែវហ្វាទី៣ សុខចិត្ដដាក់ប្រទេសចំនុះសៀម អោយតែសៀម
ទុកអោយព្រះអង្គបានសោយរាជ ហើយនាំស្ដេចជាគូបដិបក្ខត្រលប់ទៅស្រុកវិញ រឺ សត្ថាទី២ អង្គជី សុខចិត្ដយល់
ព្រមអោយពួកយួនមកតាំងអំនាចត្រួតត្រាលើស្រុកខ្មែរ អោយតែពួកនេះព្រមទទួលស្គាល់ព្រះអង្គជាព្រះមហា
ក្សត្រខ្មែរ និងស្ដេចខ្លះទៀតបានយល់ព្រមលះបង់ទឹកដី អោយបរទេសដូចជាករណីរបស់ នារាយណ៍រាជាអង្គតន់
ជាដើម។

ការសិក្សាប្រវត្ដិសាស្រ្ដខ្មែរ នៅសម័យក្រោយអង្គរនេះ បានធ្វើអោយយើងយល់ដឹងថា យើងមានការចុះអោន
ថយ ដុនដាប រងទុក្ខវេទនារកទីបំផុតគ្មាន ប៉ុន្ដែតាមអនុសាសន៍របស់លោក ត្រឹង ងា សាស្រ្ដាចារ្យប្រវត្ដិសាស្រ្ដ
ខ្មែរ នៅមហាវិទ្យាល័យអក្សរសាស្រ្ដ មនុស្សសាស្រ្ដ បានសរសេរដាស់តឿនថា៖

យើងមិនត្រូវផ្ដេកផ្ដួលទៅលើច្បាប់ធម្មជាតិ ហើយនាំគ្នាអស់សង្ឃឹមពីវាសនាប្រទេសជាតិទេ។ ផ្ទុយទៅវិញប្រ
ជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ គ្រប់ជាន់ថ្នាក់ត្រូវតែខិតខំរៀនសូត្រប្រវត្ដិសាស្រ្ដរបស់ជាតិខ្លួនអោយបានដឹងច្បាស់
គ្រប់ៗគ្នាឡើង ដើម្បីអោយមានការភ្ញាក់រលឹក អោយចាប់អារម្មណ៍លើបញ្ហាជាតិ បានសេចក្ដីថា ដើម្បីអោយមា
នមនសិការជាតិដ៏ពេញលេញជាពិសេសក្នុងកាលទេសបច្ចុប្បន្ននេះដែលប្រទេសជាតិកំពុងតែត្រូវការអ្នកស្នែ
ហាជាតិដើម្បីការពារទឹកដី និងដើម្បីកសាងជាតិក្នុងពេលបច្ចុប្បន្ន និងអានាគតខាងមុខនេះ។

កាលដែលយើងស្គាល់ច្បាស់ពីកំហុស ពីការភ័ន្ដច្រលំរបស់ដូនតាយើង និងពីអុបាយកលផ្សេងៗរបស់ជនជាតិ
ជិតខាង ក្នុងការប្រវ័់ញ្ចយកទឹកដី និងក្នុងបំនងបំបាត់ពូជសាសន៍ខ្មែរ ពុំមានគ្រាន់តែអោយដឹង អោយឈឺចាប់ទ
ទេៗ ហើយលាន់មាត់ស្ដីបន្ទោស រួចបំភ្លេចចោលទៅវិញនោះទេ តែការសំខាន់ គឺត្រូវចេះទាញយកការពិសោធ
ន៍ពីហេតុការណ៍ទាំងឡាយដែលបានកើតឡើងរួចហើយ ហើយធ្វើយ៉ាងណាដើម្បីចៀសវាងកុំអោយធ្លាក់ទៅក្នុង
គន្លងចាស់ នាំអោយខូចប្រយោជន៍ជាតិទៀត។

ម្យ៉ាងទៀតយើងក៏សូមបញ្ជាក់ទៀតដែរថា ដែលយើងបង្ហាញការពិតជាក់ស្ដែងពីអុបាយកលរបស់ជនជាតិជិតខាង
យើង គឺមិនមែនក្នុងគោលបំនងធ្វើអោយមានអរិភាព អោយមានគំនំគំគួនប្រទូសរាយគ្នាមិនចេះចប់នោះទេ។
ខ្មែរយើងចង់តែរស់នៅដោយសុខសាន្ដ ជាមិត្ដជាមួយប្រទេសជិតខាង អោយតែប្រទេសទាំងនោះគោរពបូរណ
ភាពទឹកដី អែករាជ អធិប្បតេយ្យ ផលប្រយោជន៍របស់ខ្មែរ។

បញ្ហាដ៏ចំបងរបស់ខ្មែរក្នុងសត្សវត្ដនេះ គឺការថែរក្សាពូជសាសន៍ខ្មែរ និងទឹកដីដែលនៅសល់មួយក្រវិចនេះអោយ
នៅគង់វង់យូរអង្វែងតទៅទៀត។ ប្រសិនបើប្រជាពលរដ្ឋខ្មែរ មិនបានស្គាល់ច្បាស់ប្រវត្ដិសាស្រ្ដរបស់ខ្លួនហើយ
បន្ដោយអោយប្រទេសជាតិធ្លាក់ក្រោមនឹមត្រួតត្រារបស់បរទេសហើយ កូនចៅខ្មែរ នឹងត្រូវបាត់បង់អស់សិទ្ធិសេ
រីភាពក្នុងការរស់នៅ ហើយមិនយូរប៉ុន្មាននឹងត្រូវរលាយជាតិបាត់ឈ្មោះពីផែនទីសាកលលោកជាមិនខាន!..។

ไม่มีความคิดเห็น:

Grab this Widget ~ Blogger Accessories