วันพุธที่ 19 พฤศจิกายน พ.ศ. 2551

អាចារ្យ​​​​​​​​​ ហែម-ចៀវ វីរបុរសជាតិ

សូមអុទ្ទិសចំពោះ
វីរបុរសខ្មែរទាំងអស់ ដែលបូជាជីវិត ដើម្បីជាតិ សាសនា អោយមានសេរីភាពឡើងវិញ!
ព្រះសង្ឃដែលទ្រង់សីល
ដល់មិត្តយុទ្ធជនដែលការពារសាធារណរដ្ឋខ្មែរ និងមិត្តទុគ៌តទាំងឡាយ....

រៀបរៀងតាមអែកសារ
របស់លោក ប៉ែន-យុត្តិ ចាងហ្វាងសារត៌មានប្រជាជាតិ
តាមថេរដិកាព្រះសង្ឃចាស់ៗជាច្រើនអង្គ
លោក ប៊ុណ្ណ ចន្ទម៉ុល
លោក ឈឹម ស៊ម អតីតសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់
ដែលបានរួមបាតុកម្មតវ៉ាអោយបារាំងលែង
អាចារ្យ ហែម-ចៀវ មកវិញ ។

អារម្ភកថាបោះពុម្ពគ្រាទី៣

មិត្តអ្នកអានជាទីមេត្រី,
នៅពេលបោះពុម្ពលើកទី៣នេះ ខ្ញុំបាទបានយកទៅប្រគេនព្រះពោធិវ័ង្ស សូរ ហាយ ពិនិត្យនិងបន្ថែមខ្លះដែលខ្វះខាត
ដើម្បីអោយអែកសារវីរបុរសជាតិមានភាពត្រឹមត្រូវឡើង។ ព្រះពោធិវ័ង្ស សូរ ហាយ ថ្វីបើជាប់កិច្ចការដ៏ច្រើនក៏ដោយ ព្រះ
អង្គពេញហរិទ័យជួយពិនិត្យសៀវភៅនេះ យ៉ាងរីករាយជាទីបំផុត ។ ព្រះអង្គមានថេរដីកាមកកាន់ខ្ញុំថា «លោកសរសេរល្អ
គួរសមហើយ តែមានខុសខ្លះ អាត្មាបានមើលម្តងហើយ ។ សូមលោកខិតខំស្រាវជ្រាវប្រវត្តិ វីរបុរសជាតិទៀតចុះ ចាំអាត្មា
ជួយពិនិត្យ បើអាត្មាមានលទ្ធភាព» ព្រះថេរដីកានេះធ្វើអោយចិត្តខ្ញុំរំភើបពេកក្រៃ ស្រមៃនឹកឃើញដល់ជនខ្លះ ដែលតែង
តែដើរពេបជ្រាយដល់ស្នាដៃដ៏មានខ្លឹមសារនេះ ។ ខ្ញុំស្តាយណាស់ ស្តាយដោយជនទាំងនុះមិនព្រមផ្ញើសេចក្ដី កែតំរូវរឺរិះគន់
តាមបែបអ្នកចេះដឹងសោះ គេលេងតែស្នៀតពាលសាមាន្យលួចប្លន់ខ្ញុំទៅវិញ ។ សូមត្តិអ្នកអានជួយពិចារណាមើលផងចុះ!
តើប៉ុន្មានសតវត្សទៀ៍តទើបគេបោះបង់គំនិតអប្រិយនេះចោល ?

ណ្ហើយខ្ជិលគិត យើងគិតតែវីរបុរសអាចារ្យ ហែម ចៀវ ដែលជានិមិត្តរូបនៃវីរបុរសខ្មែរទាំងអស់បានហើយ ។
ខ្ញុំមានចិត្តរំភើបពន់ពេកណាស់ នៅពេលដែលរដ្ឋាភិបាលលើកឋានលោកជាវីរបុរសជាតិទី១ នៃសម័យអនានិគមបារាំង
ថ្វីបើខ្លួនខ្ញុំបានប្រគេនឋាននេះដល់ព្រះអាចារ្យមុនក៏ដោយ ។

ខ្ញុំមានជំនឿយ៉ាងមាំថា ជនណាក៏ដោយអោយតែចេះដឹងនឹកគុណូបការនៃបុព្វបុរស មុខជាមិនសាបសូន្យឡើយ ។
ជាទីអវសាន ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមបារមីព្រអង្គជួយទាញព្រលឹងខ្មែរណា ដែលកំពុងវង្វេង
ដោយតណ្ហាក្តី ទ្រព្យសម្បត្តិក្តី មនោគមវិជ្ជាក្តី អោយវិលមកក្នុងសង្គមខ្មែរភ្ញាក់រលឹកតែមួយវិញ ដើម្បីកសាងប្រទេសតាមមាគ៌ាវីរបុរស ក្រលាហោមគង់, អាចារ្យហែមចៀវ, អៀវ កើស, ៘ និង ៘ ឡើងវិញ។
សូមបងប្អូនរួមឈាមដែលកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមគ្រប់បែបយ៉ាង អោយបានជួបតែសុខតរៀងទៅ ។

ភ្នំពេញថ្ងៃ ១០ កក្កដា ១៩៧២
អ្នករៀបរៀង

ជំរាបអ្នកអាន!

ពេលនេះក៏ដូចជាពេលមុនដែរ ប្រទេសខ្មែរយើងត្រូវពួកអនានិគមបារាំងសេស ជិះជាន់ត្រួតត្រាមួយសតវត្ស គឺពីឆ្នាំ
១៨៦៣ មកដល់ ១៩៥៣ ទើបមហាជនយើងរលាស់នឹមដ៏ចង្រៃនោះចោលចេញបាន។ តើខ្មែរយើងសុខចិត្តដេកអោយបា
រាំងត្រួតត្រាទាំងអស់គ្នាដោយគ្មានការតស៊ូប្រយុទ្ធតបវិញរឺ ?
យើងបានដឹងមកហើយតាមរយសៀវភៅ បន្ដាំក្រលាហោមគង់ ថាខ្មែរយើងមិនមែនធ្មេចភ្នែកអោយបរទេសសង្កត់
សង្កិនទៅតាមអំពើចិត្តទេ គឺមានតែស្តេចខ្លះនិងមន្ត្រីខ្លះទេ ដែលច្រើនតែជឿគោរពអោនក្បាលអោយបារាំងជាន់ ដើម្បី
អោយខ្លួនគេបាននៅហុតឈាមប្រជារាស្ត្រខ្មែរតទៅទៀត ។

ទឹកភ្នែកដែលស្រក់អំពីការប្រមូលចងក្រង ប្រវត្តិ និងសកម្មភាពនៃវីរបុរសខ្មែរនេះ គឺជាសក្ខីភាពរបស់យុវជនស្រោច
ស្រង់ជាតិ ដែលកំពុងប្រយុទ្ធគ្រប់បែបយ៉ាងប្រឆាំង នឹងពួកយៀកកុង មន្ត្រីធំៗស្អុយរលួយ និងរំលឹកឡើងវិញនូវអតីតកាល
ដ៏ឈឺចាប់ចុកឈាម ។ គស ១៨៦៤ ប្រទេសខ្មែរត្រូវធ្វើសន្ធិសញ្ញាជាមួយប្រទេសបារាំង ដោយយកគេជាអនាព្យាបាល។

លុះមកដល់ឆ្នាំ១៨៨៤ ខ្មែរត្រូវធ្លាក់ក្នុងអនុសញ្ញារបស់បារាំងសេស ដែលមានស្តេចនរោត្តម ជាអ្នកចុះហត្ថលេខាដាក់
ប្រទេសខ្មែរទៅក្រោមអនានិគមនិយមបារាំងសេស។
ពីឆ្នាំ១៨៦៤ មកដល់១៩៤២ វីរបុរសអាចារ្យស្វា ពោរកំបោរ អាចារ្យលាក់ ស៊ីវត្ថា ក្រលាហោមគង្ប់ ពិស្ណុលោកឈូក
ព្រមមួយអន្លើដោយប្រជារាស្ត្ររួមផង បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដន្ដើមយកប្រទេសរបស់ខ្លួនមកវិញ ។ តែត្រូវ
ពួកស្តេចខ្សិបខ្សៀវនឹងបារាំង អោយសំលាប់វីរបុរសស្នេហាជាតិយើងអស់ជាច្រើន ។ ម៉្លោះហើយសេចក្តីរាងចាលបន្តិច
ម្តងៗ ក៏ទៅពួនសំងំក្នុងបេះដូងខ្មែរ អោយភ័យខ្លាចក្រែងមានគ្រោះថ្នាក់ បាត់បង់ជីវិតដូចអ្នកមុនៗទៀត ។ ការធ្លាក់ចុះនៃប្រ
ទេសយើងប្រៀបបាននឹងស្លឹកឈើជ្រុះចាកមែក ដោយសារអក្សរសាស្ត្រជាតិ ត្រូវបារាំងហាមមិនអោយកូនខ្មែររៀន គេ
អោយរៀនតែអក្សរសាស្ត្ររបស់គេ ប្រើប្រាស់សំភារប្រទេសគេចាប់តាំងពីសំលៀកបំពាក់ឡើងទៅ ។ ម៉្លោះហើយខួរ
ក្បាលខ្មែរ ត្រូវវិលវល់លែងមើលឃើញរបស់ខ្លួនជាដាច់ខាត ។ ម្នាក់ៗដែលបានធ្វើការរាជការ រឺតែអួតសរសើរភាសាបា
រាំង ខ្ពើមភាសាជាតិអែង ស្អប់ម៉ែអែងដែលពិសារស្លា ស្លៀកសំពត់ចងក្បិន ស្រលាញ់ម៉ែគេដែលលាបក្រេម ជក់បារី ស្លៀ
កសំពត់ខ្វះក្រនាត់ទៅវិញ ត្រង់ហ្នឹងហើយជាមូលហេតុធ្វើអោយខ្មែរល្ងង់ខ្លួនហៅលែងលឺ! មើលលែងយល់!

ការពិតដែលធ្វើអោយប្រជារាស្ត្រចុកឈាមនោះ គឺរឿងអក្សរសាស្ត្រយើងតែម្តង។ ប្រទេសបានអែករាជ្យជិតម្ភៃឆ្នាំ
នេះ ខ្មែរយើងពុំទាន់ឃើញកសាងបានអ្វីជាគោលចរិក សំរាប់ប្រជាជាតិសោះ ឃើញតែលើកតំកើងភាសាបារាំង លើសពី
បារាំងនៅត្រួតត្រាខ្មែរត្រីភាគ ។ បើយើងគិតអោយដល់ទៅ មនុស្សធ្លាប់ខ្ញុំគេ គំនិតវានៅតែខ្ញុំគេដដែល មិនព្រមលើកតំ
កើងខ្លួនអែងអោយស្មើនឹងជាតិគេសោះ ។ ការប្រើភាសាបរទេសជាផ្លូវការ ដូច្នេះហើយ ធ្វើអោយអ្នករដ្ឋការ និង ប្រជា
រាស្ត្រមានភាពដាច់ស្រយាលពីគ្នា ។ ដរាបណាមនុស្សទាំងពីរប្រភេទ គ្មានភាពជិតស្និទ្ធ នឹងគ្នា ដរាបនោះដំនើរកសាងសាធា
រណរដ្ឋយើង មុខជាមិនបានសំរេចសុភមង្គលទៀតហើយ។

អាស្រ័យមូលដ្ឋានហ្នឹងហើយ ដែលធ្វើអោយបេះដូងព្រះអាចារ្យ ហែម ចៀវ ខំប្រឹងប្រែងទេសនាពន្យល់ពុទ្ធបរិស័ទ
ល្ងង់ខ្លៅ ក្រីក្រ លង់ស្មារតី អោយក្រោកឈរឡើងកសាងជីវិតដោយខ្លួនអែង កុំដេកផ្សងសំនាងទៅតាមយថាកម្ម ។ លោក
ខិតខំធ្វើការដោយគ្មានគិតពេលវេលា និង ជីវិតបង់ ព្រោះលោកពុំអាចរស់នៅក្រោមអំនាចពួកបរទេសកើត ។ ដូច្នេះកូន
សៀវភៅដ៏តូចនេះ គ្មានបំនងអ្វីក្រៅពីចង់អោយពលរដ្ឋខ្មែរ ដែលមិនទាន់បានស្គាល់លោកគ្រូអាចារ្យ ហែម ចៀវ អោយ
ស្គាល់តែប៉ុណ្ណោះទេ ។ ខ្ញុំសូមគោរពវិញ្ញាណក្ខន្ធ និងអនុវត្តតាមអស់លោកវិរបុរសទាំងអស់ ដោយពេញចិត្តជាទីបំផុត។

មោងរិស្សី ថ្ងៃទី១០ មេសា ១៩៧១
គង់ សម្ភារ
សាធារណរដ្ឋប្រជាធិបតេយ្យនិយម

( ស្រង់ចេញពីសារពត៌មានប្រជាជាតិ )
ទឹកចិត្ត ព្រះអាចារ្យហែម-ចៀវ
ឆ្នាំងបាយលោកសង្ឃ គឺនៅ នឹងប្រជាជន បើប្រជាជនវេទនា អត់បាយ
ប្រជាជនគ្មានសិទ្ធិសេរីភាព បើប្រជាជននៅក្នុងឋានជាខ្ញុំកញ្ជោះគ
លោកសង្ឃក៏ទទួលអំនោយផលអាក្រក់ដែរ។
ដូច្នេះលោកសង្ឃដែលមានភារ ប្រោសសត្វលោក គឺត្រូវស្តីប្រដៅធ្វើអោយមនុស្សមាន
ស៊ី មានស្លៀក មានសេរីភាព ក្នុងប្រទេសអែករាជ្យ និងសន្តិភាពដ៏បរិបូណ៌ ។
* ទឹកភ្នែកប្រជារាស្ត្រ គឺទឹកភ្នែកព្រះសង្ឃ *
២ -សាងផ្នួស

វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថា
ត្រូវបំបួសនៅវត្តអុណ្ណាលោម ហើយអោយគង់សំនាក់ សិក្សាបរិបត្តិធម៌នៅវត្តអុណ្ណាលោមដដែល ។ លុះបួសរួចហើយ
សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។
ថ្ងៃខែចេះតែកន្លងជាលំដាប់...
សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញអុបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា
វិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាអុបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី អែម និងព្រះគ្រូសង្ឃសត្ថា
ជួន-ណាត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា
។ ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិ
បូណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថាជួន ណាត ដែលលោកស្រលាញ់ជាងគេ
ដោយភិក្ខុហែម ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក
បានប្រឡងយកសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អាន
ណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្ត
កំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានស
ញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកអែវត្តអុណ្ណាលោមក្រុងភ្នំពេញ មកពឹងព្រះ
គ្រូសង្ឃសត្ថា ជួន ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសា
ស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន
របៀបត្រឹមត្រូវឡើង។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិអែខេត្តកំពតយក
វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម ចៀវ បានទៅនៅបង្រៀន
អក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់
ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះអែង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍ក៍ន្លែងណាក៏ដូចកន្លែងណាដែរ
លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ »ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់លើក
អុទាហរណ៍ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។

លក្ខណខ្លះដែលគួរដឹង
លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយស្តាប់ទៀត មានវោហាក្បោះ
ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ
សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក
បេះបិត គឺសំដេចព្រះសង្ឃរាជ ជួន ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ុម)។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះ
បាលាត់ឃោសនានាគ ហែម ចៀវ មានលក្ខណមិនខុសពីសំដេចព្រះសង្ឃរាជប៉ុន្មានទេ ។

ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ អិតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោ
កម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វ
លោកអោយដល់ត្រើយនៃសុភមង្គល ។ រីអែការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះធ្វើអោយសិស្សចូលចិត្តរៀនណា
ស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ ។

សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណាខ្ជិល
រៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង
ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន... ម៉ែអូវយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ
ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់
មាតុភូមិអោយរួចពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ
នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេចកើត ? តើនរណា
គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ
ការ ម៉ែអូវបងប្អូនមករៀននៅទីនេះ... តើយើងមកដើម្បីអ្វី ? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ
សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល
ខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងថានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា
យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។

ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់គ្រូ ហើ
យខិតខំរៀនសូត្រអិតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចា
ប់នឹងពួកអនានិគមបារាំងខាំងឡើងៗជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរ សិស្សសាលាបាលីជាន់
ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ
ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។
៣ - សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃសំរាប់ធ្វើគ្រូ
តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។
ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនអែងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ
ស្ស ព្រមជាមួយអន្លើដោយអុបាសក អុបាសិកាដែលត្រូវការចង់ចេះចង់ដឹង ។
នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍
តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ
អោយលោកគ្រូអាចារ្យ ហែម ចៀវ ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន
ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិនបានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ
សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណាដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុ
ន៉្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែលោ
កអាចារ្យសំដែងធម៌ទេសនារាល់ថ្ងៃសីល និង បុណ្យទាន ។ នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែសូត្រមន្ត
ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ព្រះសង្ឃដែ
លខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត។
ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបតទៅ
តាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។
មកដល់ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។

លោកគ្រូអាចារ្យ ហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សំដេចព្រះសង្ឃរាជ ជួន -ណាត
កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោកអោយភ្លេចបានឡើយ។
លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ
ទស្សនវិជ្ជាគ្រប់ទិវារាត្រី អិតបីបន្ដោយអោយពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ ។
ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោសនាគ ហែម ចៀវ ឆ្លៀតពេលទៅប្រា
ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោកប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ -មួង, នួន-ដួង
និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំបារាំង ។

វេលាថ្ងៃមួយ លោកសឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖
- លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
- ពរ! ជិតបានសំរេចអីលោក ?
ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។
លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា
- ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិនត្រូវគ្នាទេ
ដោយសារបារាំងចេះតែចាក់រុក អោយបែកសាមគ្គី ។ អិលូវនេះបារាំងបានចាត់អោយខ្ញុំករុណា និមន្តព្រះសង្ឃទេ
សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យ
ហើយ។
- យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
- ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅ
ទេសនា រឺ ពន្យល់ទៀតមិនកើត ។
- ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយយក
ការណ៍ទៅអោយបារាំងវិញ!
- ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់អុបសគ្គ ទើបបំនងរបស់យើងបានសំរេច។
- ពរ ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ក្រុមបដិ
វត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទអោយ
ស្គាល់ អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ
ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
- ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង
ធម៌និយមអែបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមាន
ខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!
- កុំប្រញាប់អញ្ជើញពេកលោក!
- ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
- ពរ អញ្ជើញចុះលោក សូមអោយបានសុខ!
លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក ។

ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ឡើង
។ លោកប៉ាច ឈឺន មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជាអ្នកស្រលាញ់ជា
តិពិតប្រាកដ ។ ប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែកខាងព្រះសង្ឃ ដែលខំតស៊ូ
យ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យប៉ាង-ខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត លោកគ្រូអាចា
រ្យសូរ ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ ជុំ គង់នៅវត្តលង្កា ព្រះងារចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសា
បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ
អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់
ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូនខ្មែរយើងស្អប់ខ្ពើមិមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោ
យកូនធ្វើទាហានទេ ព្រោះខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិន
ហោចទ្រព្យសម្បត្តិមិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។

គស ១៩៤០ ។
កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់
សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងអិណ្ឌូចិនទាំងមូល។ ពេលនោះកងទ័ពបារាំង មានកំលាំងខ្សោយណា
ស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តី
ស្នើរបស់លោកសឺង ង៉ កុថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ
ដើម្បីអោយជ្រាបច្បាស់ បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះគឺ
- កុំធ្វើមនុស្សអោយចង្អៀតលោក ។
- ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
- ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។
- កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
- មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
- បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយ
គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏អុត្តមទាំងឡាយ (១០០គាថា)។
- មនុស្សអិតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែកដែលមិនជាធុរ
ជាមនុស្សគឺគេណែនាំ រឺប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រលោតខឹង មនុ
ស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវមនុស្សដូចនោះជាការល្អ (១០០គាថា)
- បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។

ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងអែងជាមូលដ្ឋាន កុំផ្ញើវាសនា
ទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះ មិនល្អទេ ។ ក្រៅពីលើកពុទ្ធភាសិត លោកអាចារ្យបាន
ទាញអុទាហរណ៍ល្អៗ ពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែបន្ដុះស្មារតីអោ
យខ្មែរក្រោកឈរប្រយុទ្ធយកអែករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរអោយស្រលាញ់ការសិក្សា អោយយ
ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់... ព្រះអាចារ្យ ហែម ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី
សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរអែទៀតដែលរាប់អានគ្នា ។ នៅពេលយប់ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ
សាមណេរបានមកចោមរោម ដើម្បីអោយលោកអធិប្បាយធម៌ រឺ រឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូង លោកលើករឿង
អ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ «ប្រទេសយើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង
មកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើនរុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា
ធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំអោយខ្មែរបានអែករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។

ខណនោះលោកតាម្នាក់ពោលឡើង
- ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។
ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំង
ញញឹមផង
- ពរជាការងាយទេ លោកតា បើយើងចង់បានអែករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយយើងដើរ ហើ
យថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ
អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខា
ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះមកវិញបានឡើយ ។ អាត្មាមិនពេញចិត្ត
នឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោក
តា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន កេងយកកំរៃពីសាសនាសំបើមណាស់។
- ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ
ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់។ ពេល
និមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជា
មួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។
៤ -ព្រះបាលាត់ ហែមចៀវ ត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ...
សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។
ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន ។
ព្រឹត្តិការណ៍ស៍កលលោក បានតឹងតែងជាលំដាប់ ។
សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។
ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយ
មិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វី
ឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេ
បែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាច
ក៏កើតមានឡើង ។
តែខ្មែរឈាមអង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធ
ឡើង ។
ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោកដែលកំពុងច្បាំង
គ្នា ។ ពេលនោះព្រះងាចារ្យ ហែមចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំការអុបត្ថម្ភពីប្រជា
រាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។
ចំនែកប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្ត ផ្លូវកាយអិតសង្ស័យឡើយ ។
ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ
យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅ៍អោយបារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត (១)។
តាម «សៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់ នៃក្រុមបដិវត្តន៍ បានសរ
សេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន
ឌួងនោះ មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោក
អាចារ្យ ហែម ចៀវ និងលោក នួន ឌួង ជាមេដឹកនាំពួកទាហានខ្មែរអោយបះបោរប្រឆាំង នឹងបារាំង។ ទាហានខ្មែរចំនួន១៥
នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍ ។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់ តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំ
លិខិតមួយដុំផង បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង
មន្ត្រីអែទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោ
យទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មក។ លោក ជុំ មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា
តែចាប់លោកគ្រូអាចារ្យ ហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយ
ពុំហ៊ានសួរគេ ។

លោក ជុំ មួង ក៏ទៅវត្តអុណ្ណាលោម និមន្តលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក
ក៏បានសួរលោក ជុំ មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ មួង ក៏ទូលលោកតាមដំនើរ ដែលបាន
ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក
មានថេរដីកាតមកទៀតថា លោកសឺង ង៉ុកថាញ់បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវអោយប្រញាប់រត់ចូលទៅអែមន្ទីរកងអា
វុធហត្ថជប៉ុនជាប្រញាប់ ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិត
ដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល ?លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅ
ដល់ ស្រាប់តែលោក ទា សាន ប្រើអោយបំរើទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម ចៀវ អោយផ្លា
ស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណា
ក៏មិនទាន់ ។ គិតទៅពួកគេចាប់លោកផ្សឹកទាំងអិតជំនុំសោះ ។
-----------------------------------
១ : មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេចសីហនុខ្សឹបអោយបារាំងចាប់
ទើបបានជាពួកវាដឹង ។ ស្តេចសីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោល ទើបធ្វើដូច្នេះ ។

លោក ជុំ មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅជំរាប
លោក សឺង ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។
រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់
និង វត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និងជាសិស្សរបស់លោក ។

ក្នុងពេលជាមួយគ្នានោះ លោក នួន ឌួង ក៏ត្រូវគិញបារាំងទៅចាប់អែផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក
គ្រូអាចារ្យ ហែម ចៀវ មានការឈឺចាប់អិតអុបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹង
ខ្មែរគ្នាអែង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយជនបរទេស ញាំញីតាមអំ
ពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍ដែល នឹងជិតបានសំរេច
ផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមក
ហើយ ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពករសាត់
គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់អែង ទាំងទឹកភ្នែក
សស្រាក់៖
- អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានអែករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី
ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ...។
- តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនអែងជាមនុស្សដូចសាសន៍ដ៍ទៃ!
- អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតអិតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបា
រាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ
ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិត
ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេស
ខ្ញុំកញ្ជោះគេដែរ ។ អោមិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស
ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី
ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា......។

ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។
សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាលភាពមិនអាច
ពណ៌នាបានឡើយ ។

រីអែលោក នួន ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម ចៀវដែរ តែ

៥ -មហាបាតុកម្មថ្ងៃ២០ កក្កដា ១៩៤២

ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួល
យ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំងដោះលែងលោកគ្រូអា
ចារ្យ ហែមចៀវ និងលោក នួន ឌួង ពីទីឃុំឃ្លាំងមកវិញ ។ មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា តែត្រូវអាក់ខាន
ទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី អែម ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់
ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត។ ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ
លោក សឺង ង៉ុកថាញ់ បានភៀសខ្លួនទៅពួនអែការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំង
សែស ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបានសំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង
មេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន
ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធីរបស់
ខ្លួនជាស្រេច ។
ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់....
ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិចវត្ត
ភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ
មានចារិកពាក្យសោកថា «យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ »។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយទិដ្ឋភាព
នេះគួរគយគន់អិតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោ
មខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំង ពីហេតុការណ៍ផ្សេងៗ និង
សុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត ។ ពេល
នោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើ
យបារាំងក៏បិទទ្វារ រួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។

ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម
ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថប្រើដុំថ្ម ដំបង
និងកូនតឹងជាអាវុធដែរ ។

ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុន ជួយធ្វើអន្ត
រាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុ
ល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ
អ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស ។ ជនណាយឺតដំនើរក៏
ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក
ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីអែព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេ
សសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។

ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន
គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។

ចំនែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាល
ពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាម
មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ (លោកតាម្នាក់មានប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹក
ប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបានសោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា
កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច ។

បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួន
ប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។

៦ -ការកាត់ទោសប្រហារជីវិត

នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។
នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង, និងអ្នកទោសអែទៀតជើងជាប់ច្រវាក់
សំលឹងមើលកំពូលវត្តអុណ្ណាលោម សំដែងនូវសេចក្តីអាលោះអាល័យមាតុភូមិ មិនចង់ឃ្លាតឆ្ងាយទេ លោកស្តាយខានបាន
រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខអុបាសកអុបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាស
នា ។ លោកអាចារ្យកំសត់លើកដៃទាំងពីរប្រនមហើយពោលខ្សឹបៗ ៖
- ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំ
ចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។ អោកន្លែងដ៏មនោរម្យ!
ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរព្រៃសំលាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ
ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន
ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយ
សារខ្ញុំ ស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែជាតិ! សាសនារស់...។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិអែទៀតអោយក្តៅឆេះឆួល ហួសប្រមា
ណ លោកស្អប់ខ្ពើមពួកស្តេចដែលកាចឃោរឃៅ សំលាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ ល្ហេ
មល្ហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់
លុយជាតិរាប់រយលាន! ចំនែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់
គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។

ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។
លោកជាមេបដិវត្តន៍ដ៏អុត្តមម្នាក់ដែលយើងករនឹងបានជួប ។

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបន្ដុះវិជ្ជារបស់លោក ។
លោកសំលឹងកំពូលសាលាដោយចុកណែនអោរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកំសត់ ៖
- អោសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំ
មិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ
អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ
សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបន្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ
ទេសអោយបានអែករាជ្យឡើង ។

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ
មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់រាប់អានគ្នាអិតមានហ្មង... លាហើយទីក្រុង
កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។

ចំនែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ ។ លោកប៉ាច ឈឺនក្តី លោកនួន
ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកអែទៀតក្តី គ្មានស្តាយស្រនោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាព ដើ
ម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល
ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ
សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។

ដំនើរនាវាទៅមុខជានិច្ជ អិតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ
ទៅព្រៃនគរមានសភាពក្រៀមក្រំ សំងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃ
នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបអិតអុបមា ។

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំ លេងទៅកាន់លោកអាចារ្យហែម ចៀវ
ដោយញ័រៗ
- ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
- អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
- ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
- អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសំលាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរ
គឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។
លោក នួន ឌួង ឆ្លើយ
- មិនអីទេ ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
- ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែអិលូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅ
គុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាសចាកមនុស្សធម៌នេះ កើត
ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា
ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិអែងគ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេ
លចូលទៅដល់ លោក នួន ឌួង បានត្រូវមេតំរួតគុកព្រៃនគរវាយធ្លាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោ
សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអនិតស្ទើរភ្លេចស្មារតី ។ អាចារ្យ
ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌
ស ដូចលោក នួន ឌួង ។

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរា
ឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ
ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទំលាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួត
ត្រាក៏បោះសំដីទាំងកំរោលទៅកាន់អាចារ្យហែម ចៀវថា៖
- ចុះអាទ្រើកនោះមានរឿងអីដែរ ?
លោកអាចារ្យក៏ឆ្លើ យទៅវាវិញ
- ប្របាទ ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសងង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំង
គេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទ
ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!
- អើមិនអីទេអាអែងរួចខ្លួន! ទៅកន្លែងវិញចុះ!

ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រលើសបើសទ្បើយ
លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើង
ទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា
សុភាពរាបសា សំដីពិរោះ ចិត្តល្អមិនចេះឈ្នានិះជនណាមួយដូចលោកអាចារ្យ ហែម ចៀវ តែងបានទទួលនូវសេចក្តីអានិត
អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត
ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ
កញ្ជះបារាំងដូចគ្នា ?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាងខាត់
មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំនែកអស់លោកអែទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញ នឹងធ្លាក់ដល់
ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ ដែលធ្វើអោយ
វីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់
ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់របស់អាអែងណាស់អាហន្ទយុំ! អាកំ
សាក! សំលាប់អញទៅ»
ថ្ងៃកាត់ទោសក៏មកដល់!
ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំនុំរឿង ចេញមកឈរនៅចំពោះ
មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះលោកប៉ាច
ឈឺន ។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ
- បាទ!
- អ្នកអែងត្រូវមានទោសប្រហារជីវិតបង់!
អែលោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំនែកលោកប៉ុណ្ណ
ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំនោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំនែ
កលោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹមដោយ
ការឈឺចាប់អិតអុបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រ
ហារជីវិតបង់ថា៖
- យើងនឹងបញ្ជូនសំនុំរឿងអ្នកអែង ទៅសុំសំរាលទោសពីលោកអុត្តមសេនិយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បី
អោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។ សំលេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ
ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំនាចនោះក៏បញ្ជាអោយភ្នាក់ងារគុក នាំអ្នកទោសវិលមកាន់ទី
ឃុំឃាំង។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវ មានចិត្តអនិតអាសូរលោកប៉ុណ្ណ-ចន្ទម៉ុលនិងមិត្តអែទៀតណាស់ដោ
យត្រូវគេបញ្ជូនទៅអោយនៅគុកអែកោះត្រលាច។ អែលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសំរេច
ចិត្តពីអុត្តមសេនិយ ប៉េតាំង សិន ។

ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។

៧ -ព្រះអាចារ្យហែម ចៀវ
មរណក្នុងគុកកោះត្រលាច

ការរស់នៅក្នុងពន្ធនាគារមួយឆ្នាំ ប្រៀបដូចយើងរស់នៅខាងក្រៅមួយសតវត្ស។ លោកអាចារ្យហែម ចៀវ ចាប់តាំងពី
បារាំងផ្សឹកមក លោកមិនដែលទទួលទានអាហារល្ងាចទេ ។ វីរជននេះមិនត្រឹមតែមិនពិសារអាហារល្ងាចប៉ុណ្ណោះទេ គឺលោក
រក្សាសិលប្រាំបីជាប់ជានិច្ជផង ។ ទឹកភ្នែករបស់លោកអាចារ្យ តែងធ្លាក់ស្ទើររាល់ទិវារាត្រី ដោយឃើញមនុស្សទោសទាំង
នុ៎ះ ត្រូវគេធ្វើបាបជាងសត្វតិរច្ឆានទៅទៀត ។ ពេលនោះហើយដែលព្រះអាចារ្យ យកគុកជាសាលារៀន ស្តីពីសង្គមសាស្ត្រ
។ មហាបុរសនេះនឹកគិតថា «ក្នុងលោកសន្និវាសយើងនេះ គ្មានសត្វណាអាក្រក់ជាងមនុស្សយើងទេ! មួយថ្ងៃៗ ឃើញតែ
កាប់ចាក់ ទាត់ ធ្លាក់ ដាក់ខ្នោះ វាយដំ ប្រហារជីវិតគ្នាដោយអិតត្រាប្រនីអ្វីឡើយ ។ មើលចុះ! អ្នកធំធ្វើបាបអ្នកតូច! ស្តេច
ហុតឈាមរាស្ត្រ សំលាប់រាស្ត្រតាមទំនើងចិត្តរបស់គេ ។

ប្រទេសតូចតាចត្រូវមហាអំនាចប្លន់ត្រួតត្រា! អ្នកស្រែចំការធ្វើការពីព្រលឹមទល់ព្រលប់ គ្មានបានរបស់អ្វីឆ្ងាញ់ក្រៅ
ពីបាយ និងប្រហុកមួយខ្នប់ឡើយ។ អែស្តេចមន្ត្រីធំៗ នាយទុន ដេកស្រនុក ស៊ីសុទ្ធតែម្ហូបឆ្ងាញ់ៗ! មានតែស្ថានសួគ៌របស់
មនុស្ស ? គ្មានទេព្រះអើយ! មានតែស្ថាននរកអព្វមង្គលតែមួយប៉ុណ្ណោះ! ការពិតសង្គមនុស្សចំរើនតែអំពើអយុត្តិធម៌ អម
នុស្សធម៌ ហុតឈាមគ្នាអិតឈប់ឈរសោះ តាំងពីផែនដីនេះកើតឡើង! អោបងប្អូនរួមជាតិអើយ! ចូរភ្ញាក់ស្មារតីឡើង ទើ
បយើងកំចាត់ពួកបារាំង រឺពួកអភិជនអោយវិនាសសាបសូន្យបាន! រាស្ត្រនេះហើយ ដែលដឹងទុក្ខធុររាស្ត្រពិតប្រាកដ កុំចេះតែ
ជឿសំដីបោកប្រាស់របស់គេនុ៎ះ មិនសមជាពុទ្ធបរិស័ទឡើយ ព្រះអង្គយកខ្លួនយើងជារំពឹង យកអ្នកដទៃជាពឹង មិនមែនជាវិធី
ទៅកាន់សេចក្តីសុខទេ... យើងនឹងនាំខ្លួនយើងអោយធ្លាក់ចុះក្នុងទាសភាពគេមិនខាន។

ក្នុងវាលវដ្តសង្សារដ៏ធំធេងនេះ គ្មានអ្វីប្រសើរជាងការធ្វើខ្លួនយើងម្នាក់ៗ អោយមានសេរីភាពសម្បូសប្បាយនោះឡើ
យ ចំនែកខ្លួនខ្ញុំ ៗរើបំរះមិនរួចទេតាមផ្លូវកាយ តែតាមផ្លូវចិត្តវិញខ្ញុំឈ្នះជនកំនាចឈានពាននេះ ហើយសូមបងប្អូនបន្តកិច្ច
ការនេះកុំបីរុញរាអោយសោះ ទើបយើងបានសុខ បើយើងខ្លាច រឺ មិនស្រុះស្រួលគ្នាការ ប្រយុទ្ធរបស់យើងមុខជាមិនឈ្នះ
យ៉ាងដាច់ខាត ។ ជីវិតយើងរស់គ្មានសេរី តើយើងរស់ថោកទាបដូចសត្វតិរច្ឆាន ? «ខំទៅនឿយមុនស្រនុកក្រោយ!»។ លោ
កគិតមិនចេះចប់មិនចេះហើយ ចំពោះសេចក្ដីទុក្ខរបស់ប្រជារាស្ត្រសូតត្រង់ ។

រំលងជាច្រើនខែមក ទើបឃើញលិខិតរបស់លោកប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំងផ្ញើមកចាងហ្វាងតុលាការ អនុញ្ញាត
អោយលោកទាំងបីនាក់ នៅត្រឹមជាប់គុកអស់មួយជីវិត ហើយធ្វើការជាទំងន់ផង ។ ថ្វីបើការសំរេចទោសយ៉ាងនេះក៏ដោយ
លោកទាំងបីពុំសប្បាយចិត្តនឹងអំពើនេះទេ ។ លោកមិនចង់រស់ទទួលគ្រោះថ្នាក់បែបនេះតទៅទៀតឡើយ... លោកចង់សំ
លាប់ខ្លួនអោយហើយតែម្តងទៅ! តែលោកចង់ឃើញវាសនាប្រទេសនឹងទៅបែបណា!៖

ខែមិថុនា១៩៤៣ លោកប៉ាច ឈឺន លោកនួន ឌួង និងព្រះអាចារ្យហែម-ចៀវ ត្រូវបារាំងបញ្ជូនពីគុកធំព្រៃនគរទៅគុកធំ
អែកោះត្រលាច ។ គេដាក់លោកទាំង៣ នៅគុកលេខ៤ ដែលជាកន្លែងទោសអុក្រិដ្ឋអស់មួយជីវិត ។ ទីនេះហាមមិនអោយ
អ្នកក្រៅចូលសួរសុខទុក្ខទេ ។ អ្នកទោសត្រូវធ្វើការគ្រប់បែបយ៉ាង ដែលបារាំងវាតំរូវអោយធ្វើ ។

កោះត្រលាច មានវិសាលភាពដ៏ធំធេង ស្ថិតក្នុងកន្ដាលសមុទ្រ ។ មានផ្ទះរាប់ពាន់ខ្នង សង់តាមមាត់សមុទ្រ.. ព្រៃប្រឹក្សា
គ្របលើភ្នំ គួរអោយសង្វេគ ។ ដីមានជីរជាតិល្អណាស់ ។ គេអោយអ្នកទោសដាំដំនាំគ្រប់មុខ ។ ជនដែលមានចិត្តស្រាល
តែងយំនឹកស្រុកកំនើតស្ទើររាល់ថ្ងៃ ។ អ្នកទោសត្រូវបង្ខំអោយធ្វើការជាងសត្វពាហន មានជនខ្លះ រស់នៅលើកោះត្រលា
ចបានតែពីរបីថ្ងៃក៏ឈឺស្លាប់ទៅ ។

នៅរដូវរងារម្តងៗ អ្នកទោសមានសេចក្តីទុក្ខវេទនាសំបើមណាស់ ដោយខ្លួនគ្មានអ្វីការពារអោយបាត់ត្រជាក់បានទេ ។
ព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ដែលមិនសូវមានសុខភាពស្រាប់ផងក៏មានជំងឺជាញឹកញយ។ លោកនៅក្នុងតំប
ដិ-យុក បានប្រហែល៦ខែ ស្រាប់តែមានជំងឺមួលមករុករានកាយជាទំងន់។ ជំងឺកាន់តែដាបណាស់ទៅហើយលោកអាចារ្យ
ហែម ចៀវ ក៏បន្លឺវាចាទៅកាន់អាចារ្យ នួន ឌួង ជាកូនសិស្ស
- អាចារ្យ ឌួង ?
- មានការអីព្រះតេជព្រះគុណ!?..
- អាការរោគខ្ញុំប្រហែលមិនជាទេអាចារ្យអើយ ខ្ញុំស្តាយណាស់ ស្តាយដោយមិនបានវិលទៅជួបមុខប្រជារាស្ត្រ
យើងវិញ! ខ្ញុំមុខជាចោលឆ្អឹងនៅកោះត្រលាចនេះជាមិនខាន សូមអាចារ្យអែងតាំងស្មារតីអោយមែនទែន បើខ្ញុំ
ស្លាប់ទៅ! កុំតក់ស្លុតអោយសោះ ធ្វើម៉េចសង្ខារមនុស្ស រមែងស្លាប់ទៅជាធម្មតា។
- ព្រះតេជព្រះគុណ! សូមកុំទាន់អស់សង្ឃឹមពេក មុខតែនឹងជាវិញទេ!.. គ្រូពេទ្យគេកំពុងព្យាបាលយើងរាល់ថ្ងៃ!
- គេព្យាបាលយើងមែន តែគេធ្វើសោះ នឹងខាន យើងឃើញស្រាប់ហើយ មានថ្នាំអីអោយយើងផឹក! រោគមួល
នៅទីនេះមិនមែនស្រួលមើលដូចនៅស្រុកយើងទេ គឺ៩០ភារយត្រូវស្លាប់!.. ខ្ញុំរាល់ថ្ងៃដេកចាំតែស្លាប់ប៉ុណ្ណោះ។
តែទោះបីយ៉ាងណាក៏ដោយ សុំធ្វើចិត្តព្រងើយកុំកើតទុក្ខអីចំពោះរូបខ្ញុំមួយ!...។
- យើងពីរនាក់គឺជីវិតតែមួយ...! បើព្រះតេជព្រះគុណស្លាប់ ខ្ញុំក៏ស្លាប់ ដែរ! ។
- វាពិតហើយអាចារ្យ ឌួង យើងបានបំរើជាតិរួមគ្នា ជាប់គុកក៏រួមគ្នាទៀត ។
ព្រះអាចារ្យ ហែម ចៀវ ពោលមកដល់ត្រឹមណេះក៏អួល ដើមកហារមាត់និយាយតទៅទៀតពុំកើត ក៏ទាញកន្សែងជូត
ទឹកភ្នែក ដែលកំពុងរមៀលចេញពីរន្ធភ្នែកដ៏ខូង កាត់តាមថ្ពាល់ជ្រីវជ្រួញនៃរដ្ឋបុរសអភ័ព្វ ។ រីអែលោក នួន ឌួង ថ្វីបើខ្លួន
លោកមានជំងឺដែរក៏ដោយ លោកនៅថែទាំបំរើគ្រូរបស់ខ្លួន អិតហ៊ានដើរចោលទៅណាឡើយ ។

- ព្រះតេជព្រះគុណ កុំគិតច្រើនពេក!
សំដីលោក នួន ឌួង ចេញទាំងរអាក់រអួលដូចកូនក្មេងត្រូវគេវាយដំ ។ លោកមានអុទានវាចាបន្តទៅទៀត
- បើសង្ខារយើងមិនអស់ មិនស្លាប់ទេ! យើងនឹងរស់នៅ ហើយបានវិលទៅស្រុកថែមទៀត ។
- អើខ្ញុំស្តាប់បានហើយ! តែពីយប់មិញនេះសុបិន្តនិមិត្តប្រាប់ខ្ញុំថា «សង្ខារចៀវអែងត្រូវអស់ពេលនេះហើយ!»
អាចារ្យឌួង!
- មិនមែនទេព្រះគុណ! គឺពិតជាការស្រមើស្រមៃរបស់ព្រះគុណ!. សុំអោយព្រះតេជព្រះគុណសំងំ សំរាកកុំអោយ
និយាយច្រើនពេក នាំតែអស់កំលាំងអិតប្រយោជន៍ទេ...។
- អាចារ្យ ឌួង តើលោកប៉ាច ឈឺន បានដឹងថាខ្ញុំឈឺរឺទេ ?
- លោកថីមិនដឹង! ពីម្សិលមិញលោកបានមកសួរសុខទុក្ខដែរ ប៉ុន្តែព្រះតេជព្រះគុណសន្លប់មិនដឹងខ្លួន! ។
- ចុះប្អូន ប៊ុណ្ណចន្ទ-ម៉ុល ?
- ប្អូនម៉ុលមិនទាន់មកទេ គ្រាន់តែផ្ញើថ្នាំមកនឹងគេ អោយយើង ថាមកមិនទាន់រួច ។
- ខ្ញុំចង់ឃើញមិត្តយើងទាំងអស់ណាស់ មុននឹងលាលោកនេះទៅ...
សំលេងនេះរឹងរឹតតែធ្វើអោយបេះដូងអាចារ្យ នួន ឌួង ញាប់ញ័រ ភ័យព្រួយ ចំពោះលោកគ្រូជាទីគោរព តែមួយ
ក្នុងលោកដែលករ នឹងរកបាន ។ ជលនេត្រលោកហូរអិតដឹងខ្លួន ។ លោកគ្រូ ហែម ចៀវ ទាញដៃលោក នួន ឌួង
មកដាក់លើដើមទ្រូងដូចជានឹកខាំងណាស់ ។

នៅអែលើមេឃ ផ្គរលាន់គ្រហឹមកាន់តែរន្ថើនឡើងៗ ហាក់ដូចជាចង់ទាញព្រលឹងអាចារ្យ ហែម ចៀវ អោយផុតពីដី
កោះត្រលាចមួយរំពេច ។ មេឃងងឹតស្លុប ខ្យល់គួចដុំពពកខ្មែរដេរដាស ។ បន្តិចក្រោយមក ព្រះវរុណក៏បង្អុរដូចគេចាក់ទឹក
ពីក្អម ដែលធ្វើអោយអ្នកជំងឺរងារស្ទើរទ្រាំមិនបាន ។

រំពេចនោះលោកប៊ុណ្ណចន្ទ ម៉ុលក៏ចូលមកដល់ ឃើញលោកអាចារ្យទាំងពីរញ័រដូចកូនសត្វដូច្នេះ លោកមានចិត្តរំភើបអិត
អុបមា ស្ទើរតែរកពាក្យនិយាយមិនរួច ។ ទាំងបីនាក់មានមុខជោកដោយទឹកភ្នែកទាំងមិនដឹងខ្លួន ។
- លោកគ្រូ! បានស្រួលខ្លួនខ្លះរឺទេ ?
- មិនអីទេប្អូនម៉ុល ។
លោកអាចារ្យ ហែម ចៀវ ប្រឹងញញឹមទាំងទឹកភ្នែក បែរមុខទៅកាន់លោកប៊ុណ្ណចន្ទ-ម៉ុល រួចបន្លឺវាថា
- កុំព្រួយអីប្អូន! រូបខ្ញុំស្លាប់ចុះមិនស្តាយទេ ខ្ញុំស្តាយតែខានបានទៅឃើញវាសនាប្រទេសយើងប៉ុណ្ណោះ ។ សូមកុំ
ភ្លេចការបដិវត្តន៍របស់យើងណា៎! យើងត្រូវតែធ្វើអោយបានសំរេចកុំបោះបង់ចោល!
- បាទលោកគ្រូ! ដរាបណាខ្ញុំនៅរស់នឹងធ្វើតាមបន្ដាំលោកគ្រូរហូតបានសំរេចទើបឈប់ ។

- លោកម៉ុលអែង ចេះតែបានសុខសប្បាយទេរឺសព្វថ្ងៃ ?
- បានសុខសប្បាយទេ!
- លោកម៉ុលអែងល្មមវិលទៅវិញចុះ ក្រែងគេធ្វើទោស យើងទាំងពីរត្រេកអរណាស់ ដែលលបមកសួរជំងឺខ្ញុំដូច្នេះ!
- បាទមិនអីទេ! ខ្ញុំចង់មកថែទាំណាស់ តែធ្វើទៅពុំកើត!
- កុំគិតវែងឆ្ងាយពេក នៅទីនេះមិនមែនផ្ទះយើងទេ យើងបានជួបមុខគ្នាប៉ុណ្ណេះ គឺជាសំនាងធំហើយមែនទេឌួង ?
- ត្រូវហើយ! ទីនេះជាស្ថាននរក មិនមែនជាមន្ទីរពេទ្យទេ ។
ការសន្ទនាគ្នាផ្សេងៗបានព្រព្រឹត្តទៅអស់រយជិតមួយម៉ោង ទើបលោកប៊ុណ្ណចន្ទ-ម៉ុលវិលត្រលប់ទៅកន្លែងវិញ។

មួយថ្ងៃកន្លងមក ស្តេចមច្ជុរាជក៏មកផ្តាច់សង្ខារលោកគ្រូអាចារ្យ ហែម ចៀវចោលលោក នួន ឌួង អោយនៅតែអែង
ត្រមង់ត្រមោចកន្ដាលកោះត្រលាច។ មហាបុរសរដ្ឋនេះបានទទួលមរណក្នុងជន្មាយុ៤៥ឆ្នាំ ក៏ព្រោះតែស្រលាញ់ជាតិមាតុភូមិ
មិនព្រមរស់នៅក្រោមអនានិគមនិយមបារាំងសែស ។ ពីរថ្ងៃក្រោយមក លោកប៊ុណ្ណចន្ទ ម៉ុល បានមកសួរទៀត ស្រាប់តែ
បាត់លោកគ្រូអាចារ្យ ហែម ចៀវ ឃើញតែលោក នួន ឌួង កំពុងសំរាន្តដោយអស់សង្ឃឹម៖
- ប្អូនម៉ុល! លោកគ្រូអាចារ្យយើងស្លាប់ ទៅហើយ!
- លោកស្លាប់ពីថ្មើរណា ? មានផ្តាំអ្វីខ្លះទេ ?
- លោកស្លាប់ពីរថ្ងៃហើយ! ស្លាប់នៅលើភ្លៅរបស់ខ្ញុំ! មុននឹងស្លាប់ លោកបាននិយាយថា «សូមអាចារ្យអែងប្រាប់
មិត្តទាំងឡាយថា ខ្ញុំមិនរស់ទេ ការកសាងទឹកដីធ្វើតែម្នាក់អែង ពុំបានសំរេចជោគជ័យជាដាច់ខាត ត្រូវរួមគ្នាគ្រប់
ជាន់ថ្នាក់អោយបានច្រើន ហើយចេះតែធ្វើតទៅទៀត! ចូរអស់លោកខំកសាងជំនួសរូបខ្ញុំតទៅទៀតចុះ ។ ខ្ញុំពរ
ដែនដីម្នាក់អែងមិនរួចទេ... ផែនដីយើងទាំងអស់គ្នា... ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ តែខ្ញុំនៅនឹកស្តាយត្រង់មិនបាន
ឃើញប្រទេសកម្ពុជាបានអែករាជ្យម៉្យាងប៉ុណ្ណោះ ។ សូមលោកនៅអោយបានសុខកុំបីខាន... បើចង់អោយប្រ
ទេសយើងបានសុខត្រូវរៀចំជាសាធារណរដ្ឋ កុំភ្លេចណា៎! ខ្ញុំលាហើយលោក...» ។

បន្ដាំដ៏មានខ្លឹមសារនេះ ធ្វើអោយលោកប៊ុណ្ណចន្ទ ម៉ុលកត់ត្រាទុកក្នុងបេះដូងរហូតដល់សព្វថ្ងៃ ។ លោកបានទៅរៀបចំផ្នូរ
អោយវីរបុរសយើងយ៉ាងសមរម្យទៀតផង ។

មិត្តអ្នកអានជាទីមេត្រី! ព្រះអាចារ្យ ហែម ចៀវបានស្លាប់ នៅកោះត្រលាចក៏ពិតមែនហើយ តែព្រលឹងរបស់លោក
ហោះហើរមកសន្ធិតក្នុងខួរក្បាលកូនខ្មែរ អ្នកស្នេហាជាតិគ្រប់ៗកាល ។ ដោយសារវីរភាព របស់លោកនេះហើយ ដែល
ញ៉ាំងខ្មែរយើងអោយនាំគ្នាធ្វើនយោបាយ ដេញបារាំងខ្ទាតចេញពីមាតុភូមិយើង រហូតដល់បានរបបសាធារណរដ្ឋ។

យើងទាំងអស់គ្នា សូមគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូអាចារ្យ ហែម ចៀវរដ្ឋបុរសខ្មែរ និងកល្យាណមិត្តលោកលុះ
ដល់ថ្ងៃស្លាប់ ។

អ្នករៀបរៀង
គង់ សម្ភារ

ពិធីទទួលអដ្ឋិធាតុអាចារ្យ ហែម ចៀវ

នៅថ្ងៃទី៤ កក្កដា ១៩៧២ គឺជាថ្ងៃប្រវតិ ស្តាស្ត្រថ្មីមួយ ដែលរដ្ឋាភិបាល បាននាំព្រះអដ្ឋិធាតុព្រះអាចារ្យ ហែម ចៀវ ពី
កោះត្រលាចមកធ្វើបុណ្យនៅប្រទេសយើងវិញ ក្រោមអធិបតីភាពនៃសំដេចសង្ឃទាំងពីរគណ និងលោកប្រធានាធិបតី
លន់-នល់ ព្រមទាំងជនរួមឈាមជាច្រើនផង ។

ធាតុវីរបុរសនេះ បានតម្កល់ទុកនៅវត្តអុណ្ណាលោមសព្វថ្ងៃ ។

ព្រះអាចារ្យ ហែម ចៀវ
«កើត» សាជាថ្មី

*** អ្នកតស៊ូខ្មែរមួយរូប ក្នុងចំនោមអ្នកតស៊ូជាច្រើនទៀត ដែលបានបូជាជីវិត ក្នុងការប្រយុទ្ធប្តូរផ្តាច់ ប្រឆាំងនឹងការ
ជិះជាន់សង្កត់សង្កិន របស់អនានិគមនិយមបារាំង ហើយដែលត្រូវប្រវត្តិសាស្ត្រជាតិ បានបំភ្លេចចោលក្នុងសម័យរាជានិយម
បានទទួលកិត្តិយសរស់ឡើងវិញ ។ គឺឆ្អឹងរបស់លោកអាចារ្យ ហែម ចៀវ ដែលគេបានបំបរបង់ទុកចោលនៅបរទេសស្រុក
យួន បន្តាលអោយពេលវេលាស៊ីបំផ្លាញបំបាត់ភស្តុតាងយ៉ាងងាយបំផុតនូវវីរភាពមួយ ទើបតែនឹងត្រូវដឹកនាំតាមយន្តហោះ
វិលត្រលប់មកកាន់ទឹកដី ដែលបានផ្តល់កំនើតដល់លោក ហើយលោកបានបង្ហូរឈាមដើម្បីតបស្នងគុណវិញ ។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ (ថ្ងៃទី៤កក្កដា១៩៧២) ពិធីបុណ្យតាមប្រពៃណីសាសនា បានចាត់ចែងឡើងយ៉ាងអុលារិក
ដើម្បីផ្តល់កិត្តិយសដល់ការតស៊ូ ដែលលោកអាចារ្យ ហែម ចៀវ បានបូជាជីវិតជូនជាតិ ។ ពិធីបុណ្យនេះបានធ្វើអោយចិត្ត
ខ្មែររំភើប បានអង្រន់មនសិការអោយនឹកទៅដល់សំរែកឈឺចាប់ ដែលខ្មែរបានទទួលដល់ទឹកភ្នែក និងដំនក់ឈាម ដែលអ្នក
ស្នេហាជាតិខ្មែរបានសរក់ដោយសារស្រលាញ់ជាតិ ខំការពារជាតិយ៉ាងមានះ អោយបានគង់វង្ស ចំពោះការជិះជាន់របស់ពួក
អានានិគមនិយម ដែលពុំញញើតដៃនឹងសំលាប់បំផ្លាញបំបាត់ក្រុមបញ្ញវន្តយើង ។ លោកអាចារ្យ ហែម ចៀវ បានស្លាប់ចោ
លឆ្អឹងនៅក្នុងគុកអែកោះត្រលាច ដែលជាមណ្ឌលដាក់ទណ្ឌកម្ម ធ្វើទារុណកម្មដល់ពួកបះបោរនៅអិណ្ឌូចិនដែលហ៊ានតស៊ូ
ប្រឆាំងនឹងអំនាចផ្តាច់ការរបស់អនានិគមនិយមបារាំង ។ ក្រៅពីឈ្មោះលោក ហែម ចៀវ គេអាចរៀបរាប់រាយឈ្មោះអ្នក
តស៊ូខ្មែរដ៏ច្រើនទៀត ដែលបានទទួលរងគ្រោះស្លាប់ បាត់បង់ជីវិតដោយសារស្នាដៃបារាំង មានក្រលាហោមគង់ អាចារ្យស្វា
ពោកំបោរ ជាដើម និងការឃុបឃិតក្បត់ជាតិរបស់ខ្មែរខ្លះ ដែលបានលក់ខ្លួនប្តូរផ្តាច់ផ្គាប់ចិត្តចៅហ្វាយបរទេស ។

ក្នុងសម័យរាជនិយមសក្តិភូមិ អ្នកកាន់អំនាចតែភ័យព្រួយបារម្ភចំពោះគំនិតបដិវត្តន៍ ។ ហេតុនេះជីវប្រវត្តិនៃអ្នកតស៊ូដើ
ម្បីជាតិ មានការប្រឆាំងនឹងពួកអនានិគមនិយមជាដើម បានត្រូវគេបំភ្លេចចោល បំផ្លាញស្នាដៃបំបាត់ភស្តុតាង ហើយខំបំ
ប៉នទំព័រប្រវត្តិសាស្ត្រអោយលើកដំកើងវណ្ណ ដែលបានទទួលបុព្វសិទ្ធិក្នុងការជិះជាន់ ប្រវ័ញ្ជពីជិតក្តីឆ្ងាយក្តី លើប្រជារាស្ត្រ
តែប៉ុណ្ណោះ ។ ហេតុនេះទៀត អក្សរសិល្ប៍ជាតិយើង ដែលបានបំភ្លេចចោលសូន្យសុងនូវដំនក់ឈាមនៃអ្នកដែលបានបូជា
ជីវិតជូនជាតិ គួរតែបំផុសរឿងបដិវត្តិន៍រ៍បស់អ្នកស្នេហាជាតិ អោយបានពិស្តារឡើងវិញ ។

ក្នុងកាលទេសដ៏លំបាក ដែលខ្មែរយើងត្រូវពង្រឹងមនសិការជាតិអោយកាន់តែបានរឹងប៉ឹងជាអតិមរមា ដើម្បីអាយុជីវិតជា
តិ ហើយដែលខ្មែរយើងកំពុងលើកដំកើងគំនិតបដិវត្តន៍ស្នេ៍ហាជាតិនោះ ក៏គួរតែយើងចេះរួបរួមគ្នា រឺមួយចេះចែកផ្លូវគ្នាដើរ
តាមលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់មួយ ( La vraie démocratie est de savoir se diviser )។ បើពុំដូច្នោះ
ទេ ការបំផុសមនសិការជាតិ គ្រាន់តែបន្តោយអោយប្រវត្តិសាស្ត្រថ្មីសើចចំអក ដើម្បីបង្កើតទណ្ឌកម្មដល់យើងថែមទៀតប៉ុ
ណ្ណោះទេ ។ ហើយគំនិតរបស់លោកអាចារ្យ ហែម ចៀវ ដែលទើបនឹង «រស់» ឡើងវិញនេះក្តី ក៏នឹងត្រូវសាបសូន្យទៅវិញ
មិនខាន ។

នគរធំ
ចេញថ្ងៃទី៥ កក្កដា ១៩៧២

អាចារ្យ ហែម ចៀវ

លោកប៊ុណ្ណចន្ទ ម៉ុល បានធ្វើសំភាសន៍ក្នុ៍ងទូរទស្សន៍ខ្មែ៍រថ្ងៃទី៧ ខែនេះ អំពីអដ្ឋិធាតុលោកអាចារ្យ ហែម ចៀវ ដែល
លោកបានទៅគាស់យកមកពីកោះត្រលាច ដើម្បីយកមកធ្វើបុណ្យជាផ្លូវការនៅថ្ងៃមុខ។ លោកពន្យល់អោយយើងរាល់គ្នា
គិតឃើញថា ទោះលោកស្លាប់ ទៅជាង៣០ឆ្នាំហើយ គង់តែជាតិមិនភ្លេចគុណលោក អាចារ្យ ហែម ចៀវ ដែលលោកបាន
ធ្វើចំពោះជាតិ ។ តាមលោកប៊ុណ្ណចន្ទ ម៉ុល ហើយតាមយើងបានដឹងខ្លះៗមក លោកអាចារ្យ ហែម ចៀវច្បាស់ជាអ្នកភ្ញាក់
រលឹកទីមួយ ចំពោះវាសនាជាតិមែន ។ យើងជាពលរដ្ឋសាធារណរដ្ឋខ្មែរមានចិត្តជាខ្មែរទាំងអស់គ្នា គួរចាំអោយច្បាស់នូវពា
ក្យលោកប៊ុណ្ណចន្ទ ម៉ុល ដែលលោកបានរំលឹកថា «ស្រុកណាក៏ដោយ គេតែងមានមនុស្សជាគំរូ ដែលត្រូវយកឆាយាល័ក្ខណ៍
មកទុកនៅផ្ទះ ជាគ្រឿងសក្ការបូជា»។

នៅស្រុកក្លឹងគេទុក គន្ធី ជាមនុស្សទី១ ដែលពលរដ្ឋគេមានរូបទុកជាវត្ថុសក្ការបូជាគ្រប់ៗគ្នា គេយកនារីម្នាក់ គឺនាងសាន
ដាក ដែលរាស្ត្រនៅស្រុកបារាំង គេទទួលស្គាល់ជាព្រះមួយរូបដែរ ( Sainte Jeann D'Arc )នៅស្រុកអែទៀតក៏មានមនុ
ស្សដែលស្លាប់ទៅយូរហើយ ដែលរដ្ឋគេមិនភ្លេចសងគុណឡើយ ។
តែយើងគួរកត់សំគាល់ថា មនុស្សដែលគេគួរគោរព គឺច្រើនតែមនុស្សស្លាប់យូរទៅហើយៗ ដែលគ្មាននរណាអាចប្រ
កែកបានថាមិនមែនជាអ្នកស្នេហាជាតិឡើយ ។

ស្តេចសីហនុបានបើកឆាកមុនគេអោយគេគោរពទាំងអស់ យើងបានឃើញហើយថា ការគោរពនេះបានធ្វើទៅក្នុងការ
បង្ខិតបង្ខំ ហើយដែលស្តេចនេះដើរខុសផ្លូវយកសត្រូវធ្វើជាមិត្ត យកមិត្តធ្វើជាសត្រូវ យើងរាល់គ្នាមិនត្រឹមតែលែងគោរព
យើងបានទាំងកាត់ទោសស្តេចនេះ ថាជាស្តេចក្បត់ជាតិ ត្រូវមានទោសប្រហារជីវិតផង ។

ស.ស
ស្រង់ចេញពីសារពត៌មានសង្គ្រោះជាតិ
ថ្ងៃទី១០ កក្កដា ១៩៧២

អត្ថបទទាំងពីរខាងលើនេះសអោយឃើញថា ព្រះអាចារ្យ ហែម ចៀវ មិនមែនជាមនុស្សធម្មតាទេ គឺលោកពិតជាបាន
បំពេញមហាពលិកម្មដ៏ប្រសើរ ជូនជាតិ សាសនា ដ៏អិតប្រកែកបានឡើយ ។ យើងមានការសោកស្តាយណាស់ ដោយមិន
បានចុះអត្ថបទសំខាន់ៗនៃសារពត៌មានដទៃទៀត ព្រោះកុំអោយក្រាស់ពេក ។

ប្រកាសនីយប័ត្រ រដ្ឋបុរសជាតិ

បានឃើញ សេចក្តីសំរេចរបស់គណរដ្ឋមន្ត្រី សម័យប្រជុំ នាថ្ងៃទី ២២ មីនា គស ១៩៧២ ស្តីពីការទទួលស្គាល់ និងការផ្ទេរ
ធាតុលោកអាចារ្យ ហែម ចៀវ មកពីកោះត្រលាចបានឃើញ សេចកី ស្តំរេចរបស់គណរដ្ឋមន្ត្រី សម័យប្រជុំនាថ្ងៃទី ១៤
កក្កដា គស ១៩៧២ តំកល់តំកើងឋានលោកអាចារ្យ ហែម ចៀវ ជារដ្ឋបុរសជាតិ ក្នុងបច្ឆាមរណ ប្រធានាធិបតី នៃ សាធារ
ណរដ្ឋខ្មែរប្រកាសថា :
បានទទួលស្គាល់នូវអំពើល្អទាំងឡាយ របស់លោកគ្រូអាចារ្យហែម ចៀវ ដែលបានធ្វើជូនប្រជាជាតិខ្មែរ គឺសកម្មភាពមុះ
មុតអង់អាច កាលពីរវាង គស ១៩៤២ ដើម្បីដាស់សតិកូនខ្មែរអោយប្រឆាំង និងរើបំរះចេញពីនឹមអនានិគមនិយមបរទេស
។ ប្រជាជាតិខ្មែរ សូមតំកល់លោកគ្រូអាចារ្យ ហែម ចៀវ ទុកជារដ្ឋបុរសជាតិ និងជាគំរូដ៏អុត្តម សំរាប់កុលបុត្តខ្មែរទូទៅ ។

ធ្វើនៅភ្នំពេញ, ថ្ងៃទី ២០ កក្កដា គស ១៩៧២
សេនាប្រមុខ លន់-នល់

ស្រនោះអាចារ្យ ហែម ចៀវ
និពន្ធដោយសិស្ស ពៅសុទ្ធី
«ជូនដល់អ្នកស្នេហាជាតិខ្មែរគ្រប់រូប»
ផ្តើម សំលេងកប៉ាល់ទូន! ទូន!...

១ - សំរែកនាវាលាកំពង់ផែ ទៅមុខអិតបែរដឹកនាំជនខ្មែរអ្នកស្នេហាជាតិ
សែនចុកឈាមណាស់ អោរាចង្អៀត លាអស់ផៅញាតិ ឃ្លាតទាំងសាសនា ។

២ -មុខគួរសង្វេគក្រោមមេឃបណ៌ប្រាក់ ដៃជាប់ច្រវ៉ាក់ជើងប្រឹងទធ្លាក់សែន
វេទនា ខំផ្ជង់អញ្ជលីស្រដីឡើងថា អោយជាតិខេមរា នាំគ្នាភ្ញាក់ឡើង ។

បន្ទរ- អោ! សំដីចុងក្រោយដង្ហោយហៅខ្មែរ សូមជួយកែប្រែជាតិអោយថ្កើង
ធ្វើម្តេចរូបលោកបានជាជ្រុលជើង ទុកអោយរូបយើងសោកស្តាយគ្រប់គ្នា ។

៣ -ហែម ចៀវ កំសត់ព្រាត់រូបបាត់ទៅ តែកេរ្តិ៍ឈ្មោនៅះរន្ទឺក្រអៅពេញលោកា
រដ្ឋបុរសនៃជាតិខេមរា បូជាកាយាជូនប្រទេសជាតិ ។

ចំរៀងនេះ មិត្តសិល្បករណាក៏អាចយកទៅច្រៀងបានដែរ
អោយតែរក្សាឈ្មោះអ្នកតែង

អោ! កោះត្រលាច
បទភ្លេង-ទំនុកច្រៀង ច្រៀងដោយ
យ៉ង់ -ឈាង សំនៀង-រិទ្ធី

ផ្តើម - អោ! ទឹកដីព្រៃព្រឹក្សានាកោះត្រលាច ខ្ញុំសូមផ្ញើព្រះអដ្ឋិធាតុលោកគ្រូអាចារ្យ
ហែម ចៀវ និងខ្មែរស្នេហាជាតិអែទៀតផង...

១- អោ! កោះត្រលាច គួរអោយខ្លាច ហើយរន្ធត់ ដែលបានរំលត់ វិញ្ញាណក្ខន្ធ
អាចារ្យហែម ចៀវ ចារឹកដោយឈាម លើផែនដី ស្រែកហោរកញ្ជៀវ
ខំអំពាវនាវ ហៅរកកូនខ្មែរ អ្នកបដិវត្តន៍ ។

២- កោះត្រលាចអើយ ខ្ញុំលឺហើយៗសច្ជា ការពារសាសនាបន្តការណ៍លុ៍ត្រាះ
ជោគជ័យ ទឹកចិត្តកូនខ្មែរនាសម័យ សាធារណរដ្ឋ មិនដែលភាំងភាត់
ភ្លេចបុព្វបុរសអុត្តមអតីតឡើយ ។

អំនោយពីលោកយ៉ង់-ឈាង អ្នកនិពន្ធបទភេងនិងទំនុកច្រៀង
បដិវត្តន៍ដ៏ល្បីល្បាញ ក្នុងសាធារណរដ្ឋខ្មែរ

ไม่มีความคิดเห็น:

Grab this Widget ~ Blogger Accessories