วันพุธที่ 19 พฤศจิกายน พ.ศ. 2551
១- ព្រះថោង នាងនាគ
១- ព្រះថោង នាងនាគ
រឺ ដើមកំនើត ការកកើត ទឹកដីខ្មែរ
នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំនាលតៗគ្នាមក ព្រះថោង និង នាងនាគជាអូវពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្ក
បង្កើតអោយមានជាតិ មានកំនើត មានទឹកដីខ្មែរមុនគេដំបូងបង្អស់។ បងប្អូនខ្មែរយើងភាគច្រើនណាស់ ពុំបានដឹង ពុំ
បានស្គាល់ប្រវត្ដិនេះទេ។ អែកសាររាប់រៀបអំពីប្រវត្ដិ "ព្រះថោង នាងនាគី មាននៅក្នុងសឹងតែគ្រប់ពង្សាវតារខ្មែរដែ
លរៀបចំសរសេរឡើងដោយអ្នកនិពន្ធផ្សេងៗ។
ព្រះពុទ្ធទំនាយ
សម័យមួយ ព្រះសមណគោត្ដមព្រះពុទ្ធបរមគ្រូ, កាលនោះព្រះជន្មបាន ៨០វស្សា, បានយាងត្រេចរង្គត់ទៅគ្រប់ទិសទី
កន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។
ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ, បានយាងទៅដល់កោះមួយ ដែលមានដើម «ធ្លក» ដុះបែកមែកសាខាត្រសុំត្រ
សាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូលរបស់ស្ដេចភុជង្គនាគ សំរាប់ចេញចូល
មកក្រសាលលេង។ ទីដីកន្លែងនោះមានស្ថានភាពរាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួត
មួយរស់នៅដោយសុខសាន្ដ។
នៅពេលដែលព្រះអាទិត្យចូលអស្ដង្គត ហើយព្រះច័ន្ទបានចាប់រះឡើងបន្ដវេន, ព្រះពុទ្ធអង្គ និងព្រះអានន្ទ ក៏នាំគ្នានិមន្ដ
ចូលសំរាកក្រោមដើមធ្លក។ ទេវតា, ដែលថែរក្សាដើមធ្លក, បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំង
ឡាយ ដែលនឹងត្រូវចូលមកគាល់ថ្វាយបង្គំព្រះពុទ្ធ។
ស្ដេចភុជង្គនាគ, ដែលបានយាងចេញមកក្រសាលនៅទីទួលដើមធ្លក, បានយល់ឃើញព្រះពុទ្ធកាលណា ក៏តំនែងខ្លួន
ជាមនុស្ស, ហើយនាំក្រុមបរិវារមកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គសំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង
។ ជាមួយគ្នានោះដែរ, ព្រះអិន្រ្ទកោសីយ, ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះ
ករ ចុះមកថ្វាយបង្គំគាល់ព្រះពុទ្ធជាអម្ចាស់ដែរ។
ព្រឹកព្រហាមស្រាងៗកាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាតប្រមើមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ, ដែ
លព្រះអង្គត្រូវនិមន្ដទៅប្រោស។ បន្ទាប់មក, ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយធំក្លិនម្ហូបអាហារទិព្វឈ្ងុយឆ្ងាញ់ពេក
ហើយដោយទ្រាំមិនបាន, សត្វត្រកួតដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួនមកថ្វាយបង្គំព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបាន
ពូតបាយ ហើយបោះអោយទៅសត្វត្រកួតនោះទុកធ្វើជាអាហារ។ ឆ្ងាញ់ពេក, ត្រកួតលិតមាត់លិតក លៀនអន្ដាត
ចេញមកក្រៅ។ ទតឃើញត្រកួតមានអន្ដាតព្រែកចេញជាពីរ ព្រះពុទ្ធលោកទ្រង់ឈ្ងោកព្រះភ័ក្រ្ដសំលឹងទៅព្រះធរ
នី, ដោយក្ដីញញឹម។ ឃើញដូច្នោះ, ព្រះអានន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរសុំអោយព្រះអង្គពន្យល់អំពីហេតុផល
ព្រះអង្គបានមានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត «កោះកោកធ្លក» នេះ នឹងកកើតក្លាយទៅជានគរមួយខ្លាំងក្លា
មានទឹកដីធំទូលាយ, ប្រជាជនរស់នៅដោយសុខសប្បាយក្សេមក្សាន្ដថ្កុំថ្កើងរុងរឿង។
សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនារបស់ព្រះពុទ្ធ, ក្រោយមកដែលបានចាកលោកនេះទៅ,
នឹងបានកើតជាព្រះរាជបុត្រស្ដេចនគរអិន្ទព័ទ្ធ, ហើយនឹងយាងមកសោយរាជ្យសម្បត្ដិនៅនគរគោកធ្លក។ ពេលនោះ
ស្ដេចភុជង្គនាគនឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះនគរគោកធ្លកជា "កម្ពុជាធិបតី", ដែល
នគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ អែព្រះអិន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយព្រះវិស្សកម្មទេវបុត្រ ចុះមក
កសាងប្រាង្គប្រាសាទធំល្អល្អះជាច្រើនទៀតដែរ។ តែ, ប្រជាជននៅក្នុងប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ប្រកាន់គោរ
ពពាក្យសំដីរបស់ខ្លួនទេ។ សំដីនិយាយចេញមកមានន័យផ្សេង, មិនដូចចិត្ដគំនិត ដែលគិតយល់នោះទេ។ គឺមានអន្ដាត
ព្រែកបែកជាពីរ ដូចសត្វត្រកួតជីតារបស់ខ្លួន។ ទ្រង់ប្រមើមើលចប់ហើយកាលណា, ព្រះពុទ្ធអង្គ ក៏ទ្រង់យាងនិមន្ដបន្ដ
ដំនើរទៅប្រោសសត្វលោកតទៅទៀត។
ប្រវត្ដិព្រះថោង
កាលនោះនៅនគរអិន្ទព័ទ្ធ, មានស្ដេចមួយព្រះអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានកូនប្រុស៥នាក់ បុត្រ
ទី១ ត្រូវបានព្រះអង្គតំរូវអោយកាន់កាប់ខេត្ដខ័ណ្ឌផ្នែកទិសខាងកើត, បុត្រទី២ ខេត្ដខ័ណ្ឌទិសខាងជើង, បុត្រទី៣ ខេត្ដ
ខណ្ឌខាងលិច, ហើយបុត្រទី៤ព្រះថោងត្រូវទទួលបន្ទុកខេត្ដខ័ណ្ឌទិសខាងត្បូង។ ចំនែកបុត្រទី៥ ដែលនៅក្មេងជាង
គេ, ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនិងព្រះអង្គ ក្នុងបរមរាជរាំង។
ឆ្នាំមួយ, ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈត្រូវជាន់ចំនិងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែ
ទទួលស្ដេចនគរចំនុះនាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី, ព្រះអទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះ
រាជតំនាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំ
នាងព្រះរាជា តាមរបៀបរបបប្រពៃនី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទំលាប់។ ពី
ព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរអោយប្អូនរួចស្រេចបាច់បាត់ទៅហើយ។ តែបើ
តាមអែកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។
ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ, ដល់ត្រលប់មកដល់នគរវិញ,ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រី
ដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសំរេចចិត្ដថាតទៅអនាគត ព្រះអង្គនឹងលែងយាងទៅចូលរួមពិ
ធីបុណ្យអ្វីទាំងអស់, នៅអែបរមរាជវាំង។ ពេលនោះ, នាម៉ឺនមុខមន្រ្ដីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោប
ល់ រឺ មតិអ្វីឡើយ។ ម្នាក់ៗគិតតែវៃអបស៊ីអែប លេមលើមអិតខ្មាសអៀន,ហើយយល់ស្របតាមគ្រប់ចំនុច។ ពីនោះ
ថ្ងៃមក, ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។
ដឹងរឿងនេះកាលណា, ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីអូវពុក ដើម្បីទៅជួបបង។ ជួបបងកាលណា, ព្រះអង្គលុត
ជង្គង់ថ្វាយបង្គំ ដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និង ឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូ
ន បានយល់គ្រប់ដំនើរដើមទងមក, ព្រះថោង ក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន, ហើយ ក៏បានផ្ដាំប្អូនអោយសុំ
ព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុកស្មាញនេះបានដោ
យជោគជ័យ, ក្នុងសន្ដិវិធី។ គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន។ តែព្រះអង្គ ក៏បានរិះគិតពិ
ចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ, មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ។ អាកប្បកិរិយាទាំងប៉ុន្មាន
ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ និងប្រទេសជាតិដែរ។ ទោសនេះ គឺត្រូវតែប្រហារជីវិតបង់។ នា
ម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ។ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំនាច់ក្នុងការ
ការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់នីរទេសព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជនបាន១៦ឆ្នាំ, ព្រះអង្គបានយាងចេញ
ទៅកាន់កាប់ ខេត្ដខ័ណ្ឌទិសខាងត្បូង។ ២០ឆ្នាំក្រោយមក អាយុបាន៣៥ឆ្នាំ, ព្រះអង្គត្រូវបានបិតាបំបរបង់នីរទេសដេ
ញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រីពលសេនា និង ប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោ
ដិនាក់ (តែអែកសារខ្លះថាតែ១សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះថោង។ ពួកជននីរ
ទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជាបង្គាប់អោយកាត់សក់ "ជើងកញ្ជើ" អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បី
បញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេអែងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះ
សំពៅទូកក្បួនបន្ដែតតាមទន្លេខ្សែទឹក។ អែកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំនើរឆ្លងកាត់តាម
ព្រៃព្រឹក្សា ចុះមកតាមទិសខាងត្បូងរហូតមកដល់ ភ្នំដងរែក ដែលជាដំបន់ភូមិភាគមួយអហោរស្ថានគ្មានមនុស្សរស់
នៅ។
ទូកក្បូនក្បួនទ័ពព្រះថោង, ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចតនិងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយ
បោះយុថ្ការចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំនាលជាប់មកជាស្រុក "គ្រួខ័ណ្ឌ" រឺ "គោកខ័ណ្ឌ"ដែល
ស្ថិតនៅខាងជើងជួរភ្នំដងរែក សព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និង បរិវារអ្នកស្ម័គ្រចិត្ដបាន
មកសំចតនៅ ស្រុកសំរោងទង, ដែលនៅទីនោះបានជាប់ឈ្មោះ "បឹងពុងពាយ" រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បាន
ចាត់ចែងអោយមុខមន្ដ្រី ទៅចេរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
ថ្ងៃមួយ, ព្រះថោង និង ស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះឈ្លោះមិនចុះសំរុងនិងគ្នា ហើយក៏
កើតមានជាសង្រ្គាមចំបាំងរាំងជល។ ព្រះថោងបានយកជ័យជំនះឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅ
ចំបាសាក់, បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ អិលូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អែង។ ព្រះអង្គបាន
ដាក់ឈ្មោះព្រះនគរថា "នគរគោកធ្ល"។
បន្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំបានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបាន
បញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរសំរាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុក
ភូមិនគរ, ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច, ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា, គេក៏បានឃើញ
មានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
អភិសេកព្រះថោងនាងនាគ
ថ្ងៃមួយ, ព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក។ ដោយហេ
វហត់អស់កំលាំង ព្រះអង្គចូលទៅសំរាកក្រោមដើមធ្លក ដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធ
ជុំវិញទួលគោកធ្លក។ ដោយមិនអាចវិលត្រលប់ទៅវាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សំរាកនៅទីនោះ រង់ចាំពេលទឹក
ស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្ដី បុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិ
វារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណាក៏លបលួចចាប់ចិ
ត្ដប្រតិព័ទ្ធស្នែហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមាន
ចិត្ដស្នែហា ស្មោះស្ម័គ្រនិងគ្នាទៅវិញទៅមក។
ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំនត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអន្ដាប់អន្ដាការគ្រប់បែបយ៉ាង
មករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំនែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំង
ប៉ុន្មានតាមដំនើរទូលថ្វាយព្រះបិតា និង ព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់
ព្រមទៅតាមសំនូមពរគោលបំនងរបស់កូន។
ប្រាំពីរថ្ងៃកន្លងមក, ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រនិត
យ៉ាងបរិបូរណ៌អិតមានខ្ចោះ អិតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំនត់ស្ដេច
ភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន។ បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធា
រាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និង មហេសីពេញចិត្ដត្រេ
កអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាត
រៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំនងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹក
សមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទ វាំងតូចធំទុកថ្វាយជា
ច្រើន។
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស
២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ មុនគ.ស។ កាលនោះព្រះថោងបានព្រះជន្ម ៤៦វស្សា។
ក្នុងពេលជាមួយគ្នានោះដែរ, ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះ
អង្គបានទទួលគោរម្យនាមជា "ព្រះបាទសំដេច កុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូល
ក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានីបូណ៌មី អុត្ដមមហាដ្ឋាន"។ ព្រះអគ្គមហេសី នាងនាគ រឺ ព្រះនាងធារាវត្ដី
បានទទួលព្រះនាមជា "សំដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍អែកអគ្គទេវី"។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណា
ស្ដេចភុជង្គនាគ និង ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ។ ដើម្បីជូនដំនើរព្រះបិតា
ព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង រឺ ព្រះបាទសំដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគ ចុះទៅតាមទៅ
ជាមួយដែរ។
កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ រឺ មហានគរ រឺ អង្គរ ដែលជាកន្លែងដើមធ្លក
បានដុះ។
សង្គ្រាមនិងចាម
នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង អែកសារជាច្រើនទៀត, លើកលែងតែពង្សាវតារសំដេចវាំងជួន
ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោក
ធ្លក។ ស្ដេចចាមអាសចៃយរាជ, ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចំបាសាក់។
ពង្សាវតារខ្មែរ, ដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូ
លរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះ, ព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ
ដោយមានព្រះបន្ទូលថា «បើយើងច្បាំងតបនិងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង និងត្រូវស្លាប់បាត់បង់ច្រើនជា
មិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់, ខ្លាចចាម ហើយនាំគ្នាវាយសំរុកបើកផ្លូវ នាំគ្រួសាររត់
ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាមនិងមានជំនោរចិត្ដក្អេងក្អាង, ភ្លេចខ្លួន ហើយនាំគ្នាមកតាំងទីក្នុងមហា
នគរជាមិនខាន។ ពេលនេះ, ចាំយើងលើកទាំងទ័ពមនុស្ស ទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជំនះវិញ"។
ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា។ សំដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ
ជំរុំនៅ "នគររាជសីមា"។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួន
យុទ្ធសាស្រ្ដ ពីជ័យសង្រ្គាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយ
ឆ្នាំក្រោយមក, សំដេចព្រះកុម៉ែរាជដោយមានជំនួយពីទ័ពនាគ, បានលើកទ័ពទៅវាយប្រហារកំចាត់ទ័ពចាមធ្វើអោ
យបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអាសចៃយរាជ ត្រូវរបួសយ៉ាងទំងន់ ហើយក៏បានបាត់បង់ជីវិតក្នុងគ្រាចំបាំង
នោះទៅ។ រីអែកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរនិងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំ
នាក់ បានទទួលខ្លួនចុះចាញ់, សុំចំនុះ និង សុំបំរើព្រះថោងរៀងរហូតតទៅ។ ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែ
ងតាំងកូនស្ដេចចាមឈ្មោះសុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ងកោ, ព្រះសុរិ
យោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមន្រ្ទាវរមិន្ទ អោយទៅគ្រប់គ្រងស្រុក
លើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះសន្រ្ទាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។
នាសម័យនោះ, ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិសនុកលោក និងសុខោទ័យ នៅទិសខាងលិច
ទៅដល់ស្រុកគោកអង្រ្កង រឺ ស្រុកយួននៅទិសខាងកើត, ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើង
និង នៅទិសខាងត្បូងទល់និងសមុទ្រ។ មួយផ្នែកទៀត, នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជា
ច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ, មានដូចជាសៀម លាវ យួន ជាដើម។ សៀម
ចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រលាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀម
ទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរ
សំដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំនែកជនជាតិយួនវិញ, ប្រកបបររកស៊ីលក់ក្រនាត់សូត្រ ហើយជារៀង
រាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។
ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារៈកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ
និង ប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួត្រាស្រុកនគរប្រទេសផ្សេងៗ
ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ
ព្រះហរិរាជ, ជាកែវហ្វារ
ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី
ព្រះអុទ័យរាជា, ស្រុកធនបូរី
ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី
ព្រះវិជៀនរាជ, ស្រុកគំដែងបូរី
ព្រះសាហរាជ, ស្រុកបូរីរ៉ាម
ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី
ព្រះពិជិតរាជ, ស្រុកពិជិតបូរី
ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
និង ព្រះពិពិតរាជ, ស្រុកពិសនុកលោក។
ព្រះថោង រឺ សំដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក, បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំរកា,
ក្នុងព្រះជន្ម ១២២ព្រះវស្សា។
កំនត់
១ -ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានដិតដាមជាប់ជានិច្ច, ក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះខ្មែរមិនបានដឹងមិន
បានយល់ក៏ដោយ, ក៏ខ្មែរបានគោរព និង អនុវត្ដលុះទៅតាមប្រពៃណី រួចស្រេចទៅហើយដែរ។ ដូចជាក្នុងពិធីរៀបអា
ពាហ៍ពិពាហ៍មង្គលការ, គឺមានតាំងតែពីស្លៀកពាក់, របៀបរៀបចំ, ចំរៀងភ្លេងតន្រ្ដី រហូតដល់គ្រប់ពិធី មានសូត្រមន្ដ
ព្រះបរិត្ដ, សែនព្រេន, បួងសួងបន់ស្រន់, អញ្ជើញអិន្រ្ទព្រហ្ម ទេពតា អារុក្ខអារក្សអ្នកតាចាស់ទុំ យមរាជខ្មោចព្រាយ
បីសាច,ចងដៃអោយពរជ័យសព្វសាធុការ បាចផ្កាស្លា និង តោងស្បៃកូនក្រមុំជាដើម៘
បទភ្លេងចំរៀងទាំងប៉ុន្មានសុទ្ធតែរំលឹកឈ្មោះព្រះថោងនាងនាគ ជាហូរហែអិតមានខ្ចោះ។ នេះយើងមិននិយាយពី
គ្រឿងតូដន្រ្ដីខ្លះ ដូចតាខេ ដែលមានរូបរាងដូចក្រពើ រឺ ត្រកួតផង។ អែក្រលាហូល រឺ ខៀនដែលស្រីខ្មែរស្លៀកពាក់លំ
អរកាយនោះ, គឺគ្មានអ្វី ក្រៅពីស្រកានាគ រឺ សំលៀកបំពាក់ គ្រឿងអលង្ការរបស់នាងនាគ, ព្រះអគ្គមហេសីព្រះថោ
ងឡើយ។
ដូច្នេះក្នុងទស្សនៈខ្មែរ, ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ, កូនចៅ បន្ដវង្សក្រ
កូល។ បើយើងនិយាយ, ក្នុងផ្នែកអក្សរសាស្រ្ដវិញ, យើងសង្កេតឃើញមានរឿងព្រេងច្រើនណាស់, ដែលដំនាលរៀ
បរាប់និទានអំពីក្រពើ រឺ ត្រកួត ព្រះថោង រឺ ជីតារបស់ខ្មែរយើងនេះ។ រឿងព្រេងដែលនិទានអំពីក្រពើ មានវត្ដមាននៅ
គ្រប់ទិសទី ក្នុងគ្រប់ខេត្ដខ័ណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើត្រូវបានខ្មែរជំនាន់ថ្មី យល់ច្រលំជាតំនាងរូបភាពអាក្រក់, តំ
នាងមនុស្សអកតញ្ញូដែលរមិលមិនស្គាល់គុណគេ។ ពីព្រោះគេតែងនិយមនិយាយជាប់មាត់ថា "អាក្រពើវង្វេងបឹង"។
តែបើយើងយោលទៅលើន័យឃ្លានេះវិញ, នោះទើបយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរ ដែលភ្លេចដើ
មកំនើតខ្លួនជាខ្មែរ, ភ្លេចស្រុកកំនើត មុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ, ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌
អរិយធម៌បរទេសជាត្រីមុខ។ ដែលមានន័យថាក្រពើ មិនមែនមានន័យថាអាក្រក់នោះទេ។ ជាពិសេស, បើក្រពើនោះ
នៅនឹករលឹក នៅស្គាល់បឹងដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។
តាមចំលាក់បូរាណ នៅតាមប្រាង្គប្រាសាទនានា ក៏គេសង្កេតឃើញមានរូបក្រពើ រឺ ត្រកួតដែលជាព្រលឹងខ្មែរជាហូរ
ហែ។ រូបក្រពើនោះជួនត្រូវគេចាក់កាប់សំលាប់, ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។
ពុំនោះសោតទេ, នៅតាមព្រះវិហារ រឺ នៅពេលដែលខ្មែរចូលមរណៈភាព, ជានិច្ចជាកាលខ្មែរតែងតែដោត "ទង់ព្រលឹ
ង" រឺ ទង់ក្រពើ។ ទង់ព្រលឹង រឺ ទង់ក្រពើជានិមិត្ដរូបតំនាងព្រះថោង។ ព្រះថោងជាព្រលឹងនៃជាតិខ្មែរ, ដែលខ្មែរតែងរំលឹ
ក, គោរពបូជា, ប្រណិបត្ដិដោយមិនដឹងខ្លួន។ អែរូបសំនាកនាងគង្ហីង រឺ នាងធរណី និង ក្រពើនោះ, គ្មាននរណាក្រៅអំ
ពីព្រះថោងនាងនាគឡើយ។ ក្នុងទស្សនៈខ្មែរ, យើងទុកនាងគង្ហីងព្រះធរណីជាព្រះមេ, ជាអ្នកមានគុណ។ សូម្បីតែក្នុង
ព្រះពុទ្ធសាសនានៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ រឺ នាងគង្ហីង និង ក្រពើក្នុងជំនឿសាសនា, ក្នុងការគោរពជាតួអង្គ
ការពារព្រះពុទ្ធផ្ចាញ់មារដែរ។
២ -រីអែទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នា
កុះកមករស់នៅក្សេមក្សាន្ដដោយសុខសន្ដិភាពសំបូរណ៍សប្បាយ។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏
ចាប់ផ្ដើមមានដែរ។ ព្រះពុទ្ធសាសនាបានជ្រួតជ្រាប, មានប្រជាពលរដ្ឋប្រកាន់គោរពពេញនគរ។ មិនតែប៉ុណ្ណោះសម្ដេ
ចព្រះកុម៉ែរាជព្រះអង្គធ្លាប់បានធ្វើសារថ្វាយទៅស្ដេចកោះសេរីលង្កា សុំអោយព្រះអង្គចំលងធ្វើមកនូវ ព្រះត្រៃបិដក
និងធម្មវិន័យព្រះពុទ្ធសាសនា ដែលមានទាំងប៉ុន្មាន។ មិនតែប៉ុណ្ណោះ, អ្នកប្រាជ្ញព្រាហ្មណ៍ឈ្មោះ ប្រទេសរាជ ត្រូវបាន
ស្ដេចកោះសេរីលង្កា បញ្ជូនអោយមកជួបរៀបចំកិច្ចការទឹកដី នគរគោកធ្លក។
៣ -អែកសារមួយចំនួនទៀត, លើកលែងតែពង្សាវតារសំដេចវាំងជួនចេញ, បានកំនត់ថា ព្រះថោង រឺ សំដេចកុម៉ែរា
ជ និង ព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គព្រះមហាក្សត្រខ្មែរតែមួយ។
៤ -ព្រះថោង រឺ ព្រះកុម៉ែរាជ ក៏អាចជាព្រះបាទ ហ៊ុន ទៀនដែរ។ កាលនោះ, ក្នុងសតវត្សទី៣នៃគ្រឹស្ដសាសនា, អ្នកដំនើ
រចិនម្នាក់ឈ្មោះ ក្វាង-តៃ បានទៅដល់ស្រុកខ្មែរ ដែលចិនអោយឈ្មោះថា នគរហ្វូណន់។ អ្នកដំនើរចិននេះបានសំគាល់
ថា ដោយសារតែសុបិននិមិត្ដ, ស្ដេចអិណ្ឌាមួយព្រះអង្គព្រះនាម ហ៊ុន ទៀន បានសំរេចចិត្ដធ្វើដំនើរតាមសំពៅទៅនគរ
ហ្វូណន់។ គ្រានោះ, នៅចំពោះមុខការឈ្លានពានរបស់ព័ទអិណ្ឌា, ព្រះនាងលីវ-យី ដែលជាស្ដេចស្រីនៅនគរហ្វូណន់
បានលើកទ័ពចេញទៅច្បាំងទប់ទល់ តែព្រះបាទ ហ៊ុន ទៀន បានបាញ់ព្រួញទិព្វទំលុះទំលាយទូកព្រះនាងលីវ-យី។ ព្រះនា
ងលីវ-យី ត្រូវលង់ទូក ហើយទទួលបរាជ័យ។ នៅទីបំផុត ព្រះនាងសុខចិត្ដសុំចុះចាញ់។ ចំនែកព្រះបាទ ហ៊ុន ទៀនវិញ,
ព្រះអង្គក៏បានពេញចិត្ដទៅលើរូបព្រះនាងលីវ-យីហើយក៏រៀបចំទុកដាក់ព្រះនាងជាព្រះអគ្គមហេសីសោយរាជសម្បត្ដិ
នគរហ្វូណន់, បង្កបង្កើតស្រុកខ្មែរ តរៀងរហូតមក។
៥ -ម៉្យាងវិញទៀត, បើតាមសិលាចារិក នៅមីសុន, ដែលគេបានសិក្សាកំនត់ថា ចារឆ្លាក់នៅក្នុងព.ស ៦៥៨ ព្រះមហា
ក្សត្រខ្មែរទី១មានព្រះនាម កៅឌិញ្ញ ដូច្នោះព្រះថោងក៏អាចមានព្រះនាមកៅឌិញ្ញដែរ។ សិលាចារិកនោះ បានបញ្ជាក់ថា
ព្រះអង្គ បានទទួលលំពែងមួយជាចំនងដៃ ពីព្រាហ្មណ៍ អសវត្ថាមន សំរាប់យកទៅចោលផ្សង កំនត់ទឹកដី ដែលត្រូវរៀ
បចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក រឺ ស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅឌិញ្ញ ត្រូវបានរៀបអភិសេ
កជាមួយនិង ព្រះនាងសោមា, ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។
ដូច្នេះ, យើងឃើញថា ដើមកំនើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន បើយើងសំអាងទៅលើសិ
លាចារិកនៅមីសុន និង ទៅលើក សក្ខីភាពរបស់អ្នកដំនើរចិន។ តែអ្វើដែលយើងឃើញមានសេសសល់ជាទំនៀមទំ
លាប់, ជាប្រពៃណី, អក្សរសាស្រ្ដ, និង ជារូបចំលាក់ គង់វង្សរហូតមកដល់សព្វថ្ងៃ, គឺព្រះថោងនាងនាគ។ ដូចដែលយើ
ងបាននិយាយខាងលើរួចមកហើយ, ព្រះថោងនាងនាគ ជានិមិត្ដរូបនៃគ្រួសារវង្សត្រកូល និង ប្រទេសជាតិខ្មែរ។
២ -ព្រះរាជវង្សព្រះថោងនាងនាគ
ព្រះវិរោរាជ
ក្រោយព្រះថោង រឺព្រះបាទសំដេចកុម៉ែរាជ បានចូលទីវង្គត ព្រះវិរោរាជ បុត្រច្បងត្រូវបានឡើងសោយរាជសម្បត្ដិបន្ដ
នៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំរកា ព.ស ៣៥៣ ត្រូវជាឆ្នាំ ១៩១ មុន គ.ស។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទីពីរ បន្ទាប់
ពីព្រះថោង។ កាលនោះព្រះវិរោរាជ បានព្រះជន្ម៣៨វស្សា។ អ្នកម្នាងទេស កូនស្រីរបស់មហាអាមាត្យត្រូវបានព្រះអង្គ
តែងតាំងជាព្រះអគ្គមហេសី ដោយមានព្រះនាមមន្ទោទេវីសោភាលក្ខណាមហាក្សត្រី។ ក្នុងឆ្នាំខាល ព.ស ៣៧០ព្រះ
នាងប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ព្រះអុទ័យ។
សោយរាជសម្បត្ដិបាន៥០ឆ្នាំ, ព្រះវិរោរាជ ក៏បានចូលទីវង្គត នៅឆ្នាំខាលក្នុងព្រះជន្ម ៩១វស្សា។
ព្រះអុទ័យ
ថ្ងៃជាពេលាល្អ ត្រូវនិងថ្ងៃ៣កើត ខែចែត្រ ឆ្នាំថោះ ព.ស ៤០៥, ត្រូវជាឆ្នាំ១៣៧ មុនគ.ស ព្រះអុទ័យ បានទទួលព្រះរា
ជភិសេកសោយរាជសម្បត្ដិប្រទេសខ្មែរក្នុងថានៈជាព្រះមហាក្សត្រខ្មែរទី៣ បន្ដពីបិតា ព្រះវិរោរាជ។
ក្នុងព.ស៤៣៥ ឆ្នាំមមែ, ជាមួយនិងអ្នកម្នាងកេសរ, ព្រះអង្គបានបុត្រមួយព្រះអង្គព្រះនាមព្រះសុវណ្ណបទុម។ ជាមួយនិង
អ្នកម្នាងទារ ព្រះអង្គបានបុត្រីមួយព្រះអង្គទៀត ព្រះនាមសុវណ្ណមាលា។ សោយរាជបាន ៦០ឆ្នាំ ព្រះអុទ័យរាជា ក៏ចូល
ទីវង្គតទៅ នៅឆ្នាំខាល ក្នុងព្រះជន្ម៩៧វស្សា។
ព្រះសុវណ្ណបទុម
ថ្ងៃនក្ខត្ដរិក ត្រូវជាថ្ងៃ ១០កើត ខែបុស្ស ឆ្នាំខាលព.ស ៤៦៦, ត្រូវជាឆ្នាំ៧៨ មុនគ.ស, ព្រះសុវណ្ណបទុម ត្រូវអភិសេក
ឡើងសោយរាជសម្បត្ដិបន្ដអំពីបិតាព្រះបាទអុទ័យ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៤។ កាលនោះ, ព្រះបរមរាជវាំង
ស្ថិតនៅមហានគរធំដដែល។
ព្រឹត្ដិការណ៍សំខាន់នៅក្នុងរាជព្រះអង្គ គឺ វិបត្ដិដែលបង្កបង្កើតដោយប្អូនស្រីព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រីសុវណ្ណមាលា។
ថ្ងៃមួយ, ព្រះអង្គម្ចាស់សុវណ្ណមាលា ដែលទើបតែបានអាយុ១៥ ឆ្នាំ, បានសុំព្រះមហាក្សត្រទៅដើរលេងកំសាន្ដតាមឆ្នេ
រសមុទ្រ។ ដំនើរកំសាន្ដតាមទូក បានទៅដល់បឹងណងស្នោ នៅទីនោះម្ចាស់ក្សត្រីសុវណ្ណមាលា បានអោយអស់ពល
សេនាបរិវារឈប់សំរាក បោះជំរំតាំងពន្លាជ័យ។ គ្រានោះ, បុរសម្នាក់ ដែលរកស៊ីដាក់ធ្នស់ចាប់ត្រី ដោយបានដឹងថា ប្អូន
ស្រីស្ដេចមកដល់ស្រុកភូមិស្ថានរបស់ខ្លួន បាននាំគ្នីគ្នាអ្នកស្រុកភូមិចូលមកគាល់ យកដង្វាយសួយសារអាករមកថ្វាយ
តាមទំនៀម។ បុរសនោះជាកូនប្រុសម្នាក់ ដែលទើបតែបានអាយុ ១៦ឆ្នាំ។
គ្រាន់តែបានយល់ឃើញរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយសង្ហារបស់កំលោះនោះភ្លាម ម្ចាស់ក្សត្រីសុវណ្ណមាលា ក៏
កើតមានចិត្ដរំភើប កំរើកជំជើបរំជួលញាប់ញ័រក្នុងដួងចិត្ដដួងអារម្មណ៍ចាប់ចិត្ដប្រតិព័ទ្ធស្នេហា, ចង់បានមកធ្វើជាគូគា
ប់កៀកកើយអិតបង្អង់ការ។ ដើម្បីអោយបានឆាប់ប្រញាប់ទាន់ចិត្ដ ព្រះនាងបានស្នើទៅបុរសជាអូវពុកថា និងយកកូន
ប្រុសគាត់ទៅថ្វាយអោយធ្វើការបំរើព្រះមហាក្សត្រ។ ដូច្នេះ, កូនគាត់មុខជាបានបុណ្យសក្ដិ កិត្ដិយសនិងគេជាមិនខាន
ព្រលប់ទោរទន់រាត្រីឈានជើងចូលមកដល់កាលណា ព្រះនាងក៏ប្រើស្រីស្នំមីនុំមីនាង ទៅកោះហៅអ្នកកំលោះស្រស់
ស្អាតនោះមករួមរ័ក្សមេត្រី ដោយមហាសែនសុខជាមួយគ្នាទៅ។
ព្រោះតែសុភមង្គល, ព្រោះតែសេចក្ដីសុខ, ព្រោះតែកាមតំរេក ភ្លើងតណ្ហា, ព្រះនាងសុវណ្ណមាលា ភ្លេចអស់ឋានៈខ្លួន
ជាប្អូនស្ដេចផែនដី។ ព្រះនាងក៏លែងមានចិត្ដចង់វិលត្រលប់ទៅព្រះនគរវិញដែរ។ ព្រះនាងក៏បែកគំនិតបោកបញ្ឆោត
ប្រើអស់នាម៉ឺនមុខមន្ដ្រីពលសេនា អោយសាងសង់តំនាក់មួយសំរាប់ព្រះនាង។ អស់រយៈពេលយូរថ្ងៃខែកន្លងមក, ដោ
យយល់ឃើញថា ព្រះនាងមិនអាចបិទបាំងលាក់រឿងស្នេហ៍អាថិកំបាំងនេះតទៅទៀតបាន ព្រះនាងសុវណ្ណមាលាក៏កោះ
ប្រជុំគ្រប់អស់នាម៉ឺនមុខមន្រ្ដី ដែលបានដង្ហែព្រះនាង ដើម្បីរៀបរាប់អស់បញ្ហាតាមដំនើរដើមទង។
ក្នុងគ្រាជាមួយគ្នានោះដែរ ម្ចាស់ក្សត្រីសុវណ្ណមាលា បានប្រទានងារ ស្ដេចប្រទេសរាជ ដល់គូកំនាន់របស់ខ្លួន។ ដោយ
ភ័យខ្លាចព្រះសុវណ្ណបទុមជាបងខឹងសំបារ ចាប់ទោសអូសដំនើរលើកទ័ពមកចាប់ចង ព្រះនាងក៏ចាត់អោយគេកេណ្ឌ
ពលទាហានសេនា រៀបចំធ្វើបន្ទាយចាំការពារយ៉ាងល្អិតល្អន់។ នៅចំពោះមុខព្រឹត្ដិការណ៍នេះ នាម៉ឺនមុខមន្ដ្រីទាំងអស់
បានពន្យល់ អង្វរសុំព្រះនាងកុំអោយប្រព្រឹត្ដធ្វើដូច្នេះ។ តែ, ព្រះនាង និង គូស្នេហាមិនបានស្ដាប់ទៅតាមពាក្យទូន្មាននែ
នាំទាំងនោះទេ។
ដោយសារហេតុការណ៍បានវិវត្ដទៅដូច្នេះ នាម៉ឺនទាំងនោះបាននាំគ្នាតាក់តែងធ្វើចុតហ្មាយផ្ញើទៅថ្វាយព្រះរាជា, អធិ
ប្បាយហូរហែទៅតាមហេតុការណ៍ ដែលកើតមានជាក់ស្ដែង។ គ្រាន់តែបានទទួលដំនឹង ព្រះមហាក្សត្រទ្រង់ខឹងខ្ញាល់
ខ្លាំងណាស់ ព្រះអង្គបញ្ជាអោយនាម៉ឺន និង មេទ័ពរៀបចំពលសេនា លើកទ័ពចេញទៅចាប់ប្អូនស្រី និង សហាយយក
មកកាត់ទោសដាក់ទណ្ឌកម្មទៅតាមច្បាប់ប្រពៃនី។
ម្ចាស់ក្សត្រីសុវណ្ណមាលា បានលឺសូរដំនឹងដូច្នោះមានការតក់ស្លុតភ័យកត្តមា។ ព្រះនាងបានពិគ្រោះគិតគូរថា គួរណាស់
ត្រូវតែនាំគ្នាទៅសុំទោសមហាក្សត្រជាបងទើបបានសមល្អប្រសើរជាង។ គិតដូច្នេះហើយ ព្រះនាងសុវណ្ណមាលា និង
សង្សារ ក៏ធ្វើចុតហ្មាយមួយច្បាប់ដោយមានទាំងសួយសារអាករផង,ទៅថ្វាយព្រះមហាក្សត្រ។ ព្រះសុវណ្ណបទុមទន់ចិត្ដ
ទន់ថ្លើម នឹកគិតអាណិតអាសូរដល់ប្អូន ក៏ប្រោសប្រណីលើកលែងទោសទៅ។ ព្រះអង្គទ្រង់ឈ្វេងយល់ថា នេះជាកម្ម
ពៀរវេរាពីព្រេងនាយ ហើយម្យ៉ាងទៀត អ្នកទាំងពីរជាគូនិងគ្នាពីអតីត ព្រះអង្គបានតែងតាំងស្ដេចប្រទេសរាជជាស្ដេច
ក្រាញ់នៅ ស្រុកណងស្នោ ក្នុងមួយឆ្នាំម្ដងស្ដេចប្រទេសរាជត្រូវនាំសួយសារអាករមកថ្វាយព្រះមហាក្សត្រ។
ព្រះបាទសុវណ្ណបទុម សោយរាជសម្បត្ដិបាន ៥៨ឆ្នាំ ព្រះអង្គគ្មានព្រះរាជបុត្រសំរាប់សោយរាជសម្បត្ដិបន្ដពីអង្គទេ។
ព្រះអង្គបានចូលទីវង្គត នៅឆ្នាំកុរ ក្នុងព្រះជន្ម៨៩វស្សា ដោយជំងឺចាស់ជរា។
ស្ដេចប្រទេសរាជ
ក្រោយដែលព្រះសុវណ្ណបទុមចូលទីវង្គត នាម៉ឺនមុខមន្ដ្រីទាំងឡាយបាននាំគ្នាទៅសុំយាងស្ដេចប្រទេសរាជ ដែលត្រូវជា
ប្អូនថ្លៃ អោយឡើងសោយរាជសម្បត្ដិនគរកម្ពុជាជាបន្ដ។ ពិធីអភិសេកត្រូវបានរៀបចំប្រារព្វធ្វើឡើងនៅថ្ងៃ១០កើត
ខែផល្គុន ឆ្នាំកុរ ព.ស ៥២៣ ត្រូវជាឆ្នាំ ២១មុនគ.ស។ ព្រះអង្គបានទទួលព្រះនាមព្រះបាទសំដេចប្រទេសរាជាធិរាជ។
ព្រះអង្គបានមកគង់នៅព្រះរាជធានីមហានគរធំដដែល។
ស្ដេចប្រទេសរាជ និង ម្ចាស់ក្សត្រីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដព្រះរាជវង្សានុវង្សឡើយ។ ព្រះអង្គសោយ
រាជសម្បត្ដិបាន ២១ឆ្នាំ។ ព្រះអង្គបានចូលទីវង្គតនៅឆ្នាំវកក្នុងព្រះជន៩២វស្សា។
ដូច្នេះ បើតាមពង្សាវតារសំដេចវាំងជួន ព្រះរាជវង្សក្សត្រខ្មែរ ដែលជាប់ឈាមជ័រព្រះថោងនាងនាគ រឺ សំដេចកុម៉ែរា
ជត្រូវចប់ ដាច់ពូជនៅក្នុងគ្រាកាលសម័យនេះ។
កំនត់សំគាល់
ក្នុងផ្នែកនេះ យើងអាចកត់សំគាល់បានថា ស្ដេចប្រទេសរាជ ដែលជារាស្រ្ដសោះ ហើយដែលគ្មានជាប់ឈាមជ័រស្ដេច
អ្វីទាំងអស់ បានឡើងសោយរាជសម្បត្ដិនគរកម្ពុជាដោយសារមហេសីជាកូនស្ដេច។ ត្រង់នេះ មានន័យថា នៅក្នុងទំនៀ
មទំលាប់ប្រពៃណីខ្មែរជំនាន់ដើម បុរសអាចឈោងយកតាមត្រកូលខាងប្រពន្ធ មកប្រើការយកបុណ្យសក្ដិ យកអំនា
ច រឺ រាជបល្ល័ង្គ ឡើងធ្វើជាស្ដេចបាន។ ដូច្នេះហើយ ដោយសារម្ចាស់ក្សត្រីសុវណ្ណមាលា ដែលត្រូវជាកូនរបស់មហាក្ស
ត្រផង ជាប្អូនបង្កើតព្រះមហាក្សត្រផង ស្ដេចប្រទេសរាជដែលជារាស្រ្ដ និង ជាកូនអ្នកនេសាទត្រីសោះ បានមានសិទ្ធិ
ឡើងគ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ ទំនៀមទំលាប់ឡើងស្នងរាជ្យ រឺ ក្ដាប់អំនាចដោយវិធីរបៀបនេះ យើងឃើញ
មានជាហូរហែតទៅទៀតក្នុងប្រវត្ដិសាស្ដ្រខ្មែរ។
៣ -ព្រះកេតុមាលា រឺ រឿងល្បើកអង្គរ
ព្រះបាទសំដេចប្រទេសរាជ ជាព្រះមហាក្សត្រខ្មែរទី៥ ចុងក្រោយបំផុតក្នុងព្រះរាជវង្សព្រះថោងនាងនាគ។ ក្នុងរាជព្រះ
ថោងនាងនាគ រឺ សំដេចកុម៉ែរាជ មានក្សត្រទាំងអស់៥ព្រះអង្គ ដែលបានសោយរាជសម្បត្ដិ បន្ដបន្ទាប់គ្នារៀងមកចា
ប់តាំងតែពីព.ស ២៧៧ ត្រូវជាឆ្នាំ២៦៧មុន គ.ស រហូតមកដល់ព.ស៥៤៣ ត្រូវជាឆ្នាំទី១មុនគ.ស។ រួមសេចក្ដីមក ព្រះ
រាជវង្សព្រះថោងនាងនាគបានគ្រប់គ្រងទឹកដីខ្មែរ អស់រយៈពេលប្រមាណជា ២៦៧ឆ្នាំ។
ព្រះរាជវង្សព្រះថោងនាងនាគត្រូវរលត់ផុតពូជ ដោយសាព្រះសំដេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និង អគ្គម
ហេសីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដរាជ្យ។ អែព្រះញាតិវង្សជិតឆ្ងាយ ដែលមានសមត្ថភាព បុណ្យបារមីវិញ
ក៏គ្មាន។
ព្រះបាទទេវង្សអស្ចារ្យ
កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និង ភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគរ
រាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់រ
បរអ្វីមួយហើយ របស់របរនោះ និង អាចក្លាយជាមាស, ទៅជាប្រាក់ រឺ ទៅជាត្បូងពេជ្រចរណៃ។
ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានឃើញជាក់ស្ដែងនិងភ្នែក មហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និង នាងទាវ បាន
បាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំនុះចូលសុំជ្រោកកោនក្រោមម្លប់បារមី។
កាលនោះដោយស្រុកខ្មែរពុំទាន់មានព្រះមហាក្សត្របន្ដរាជ្យ អំពីព្រះបាទប្រទេសរាជ, នាម៉ឺនមន្រ្ដីសេនាតូចធំទាំងអ
ស់ក្នុងព្រះរាជអានាចក្រ ដែលបានដឹងបានយល់ និង មានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុ
ណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិ រៀបចំពលសេនាជាក្បួន ធ្វើដំនើរហែបុស្សបុក ទៅសុំអញ្ជើញប្ដីប្រពន្ធ
ទាំងពីរនាក់ អោយមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។
ត្រង់វគ្គនេះ, បើតាមសៀវភៅ "ប្រជុំរឿងព្រេងខ្មែរភាគទី៥" នៃពុទ្ធសាសនបណ្ឌិត អ្នកវង្សនិងនាងទាវគ្មានបុណ្យបារ
មី រឺ សមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់ បានឡើងសោយរាជដោយសារបានបរិភោគសាច់មាន់ខ្មៅត្រង់ដើមទ្រូង និង
ភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរកអ្នកមានបុណ្យ, ដែ
លរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ។ ដែលជាហេតុសំគា
ល់ថាជាអ្នកមានបុណ្យ។
ថ្ងៃ១កើត ខែពិសាខ ឆ្នាំវក ព.ស៥៤៤, ត្រូវជាគ.ស១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្ដរិក្សប្រជាជនខ្មែរ និង នាម៉ឺន
មន្រ្ដីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេក អ្នកវង្ស-នាងទាវជាព្រះ
មហាក្សត្រីយានី នៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្ស
មានព្រះនាមថា ព្រះបាទសំដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ អែនាងទាវវិញ បានប្ដូរព្រះនាមទៅជាសំដេចព្រះទេវុត្ដីអគ្គ
មហេសីស្រីទ្រង់លក្ខណ៍ អត្ដនារី។
ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ, នាំមកនូវ
ក្ដីចំរុងចំរើនបរិបូរណ៌ត្រជាក់ត្រជុំគ្រប់បែបយ៉ាង។ ក្នុងរជ្ជកាលព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួប
ប្រទះនិងសង្គ្រាមដែរ។
ដើមកំនើតព្រះកេតុមាលា
ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែ, តាមពង្សាវតារក្រុងកម្ពុជា របស់វត្ដទឹកវិល ស្រុកស្អាងខេត្ដកន្ដាល ព្រះបាទទេវង្ស
អស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសំរាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុ
បិនឃើញព្រះអិន្រ្ទាធិរាជយាងចុះមកស្ទាបពោះព្រះនាង ហើយបានប្រទានកំរងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះ
ថ្លាមានប្រាំពីរពណ៌។ ព្រះនាងបានទួលថ្វាយព្រះរាជា អំពីសុបិននោះតាមដំនើរ។ ក្រោយបានសន្ដាប់សុបិន ព្រះបាទទេវ
ង្សអស្ចារ្យកោះហៅហោរាអោយទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនិងទ្រង់មានគភ៌ មានបុត្រមួ
យព្រះអង្គ មានរិទ្ធិអំនាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។
គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំចរព.ស ៦០៦ ត្រូវជាគ.ស៦២។ ព្រះរាជបុត្រនោះ
មានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមអោយថា "ព្រះកេតុមាលា" ដើម្បីរំលឹកអោ
យសំទៅតាមសុបិ។
កាលនោះព្រះកេតុមាលាព្រះជនបាន៦វស្សា ព្រះអិន្រ្ទាធិរាជដែលជាអូវពុកដើម ដោយសារនឹកស្រនោះកូនខ្លាំងពេក
បានបញ្ជាអោយទេវបុត្រព្រះនាមមាតុលី រៀបចំរាជរថពេជ្រយន្ដធ្វើដំនើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាង
យកព្ររាជបុត្រមកលេងកំសាន្ដនៅស្ថានត្រៃត្រឹង្ស។ ពីព្រោះអតីតជាតិ ព្រះកេតុមាលា ត្រូវជាកូនរបស់ព្រះអិន្រ្ទ ព្រះ
កេតុមាលាបានទទួលបញ្ជា និង បេសកកម្មអូវពុក មកចាប់ជាតិជាមនុស្សលោក នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយកា
រពារថែរក្សា ព្រះពុទ្ធសាសនា និងស្រុកខ្មែរអោយបានជួបតែសេចក្ដីសុខសន្ដិភាពក្សេមក្សាន្ដ ប្រកបទៅដោយជោគជ័
យ សេរីមង្គល សំបូរណ៌សប្បាយចំរុងចំរើនជានិច្ចនិរន្ដ។
ពេលព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា, ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុ
វត្ដទៅតាមព្រះអិន្រ្ទាធិរាជ។ ព្រឹកព្រហាមស្រាងៗ ដោយដឹងថាបាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោក
សង្រេង ភ័យព្រួយបារម្ភអិតអុបមា ព្រះមហាក្សត្របានកោះហៅក្រុមហោរាសាស្រ្ដបុរោហិតអោយមកប្រជុំជំនុំគិត
គូរពិចារណាទស្សន៍ទាយមើលអស់គ្រប់ជើងលេខ ដើម្បីអោយបានដឹងអំពីហេតុផលការពិត ហោរាបានទស្សន៍ទាយ
ទូលព្រះរាជាថា មនុស្សម្នាទាំងអស់ ក្នុងព្រះមហានគរ ត្រូវតែសមាទានកាន់សីលធម៌ តាមក្រិត្យក្រមវិន័យព្រះពុទ្ធអោ
វាទចំនួនប្រាំពីថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។
ចំនែកព្រះអិន្រ្ទាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនអោយចេះចងចាំដឹង លឺ យល់នូវអស់
គ្រប់ចំនេះវិជ្ជាសិល្បសាស្រ្ដ និងពាក្យប្រៀនប្រដៅអប់រំ ច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្របគ្រងដឹកនាំប្រទេស
ជាតិ ក្នុងឋានៈជាព្រះមហាក្សត្រ ព្រះអិន្ទ្របានយកព្រះកេតុមាលា ទៅអុទ្យានព្រះអង្គផ្ទាល់ អោយមុជទឹកក្នុងអាងអប់
ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេលប្រាំពីរថ្ងៃ អោសកាសនោះទេវតាព្រាហ្មណ៍ម្នាក់ ត្រូវបានព្រះអិន្រ្ទាធិរាជ យាង
អោយមកសូត្រវេទមន្ដ ចំរើនព្រះជន្មព្រះកេតុមាលា អោយអាយុវែងច្រើនរយវស្សា មិនតែប៉ុណ្ណោះ ព្រះកេតុមាលា
បានដើរកំសាន្ដ ទៅស្ពានត្រៃត្រឹង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់ក្រោលគោសួគ៌ទៀត។
ប្រាំពីរថ្ងៃក្រោយមក ដោយសារកំលាំងអំនាចធម៌ និង អុបោសុទ្ធសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះអិ
ន្រ្ទាធិរាជក៏បញ្ជាអោយទេវបុត្រមាតុលី ដង្ហែនាំព្រះកេតុមាលាចុះទៅស្ថានកន្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហា
នគរវិញ។ ព្រះបាទទេវង្សអស្ចារ្យ និង ព្រះអគ្គមហេសី ទ្រង់សប្បាយរីករាយក្នុងព្រះហរិទ័យអិតអុបមា ក្រោយដែល
បានជួបមុខ រកឃើញព្រះរាជបុត្រ។
ព្រះពិសនុការ
ក្នុងខណៈជាមួយគ្នានោះដែរ ព្រះអិន្រ្ទាធិរាជបានចាត់ចែង បញ្ជាអោយវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ និងទេវបុត្រ
ចំនួនប្រមាណ៥០០អង្គទៀត ចុះមកចាប់ជាតិមានកំនើតជាមនុស្សលោកលើកទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណា
ត្រូវតែនាំគ្នារៀបចំកសាងប្រាង្គប្រសាទថ្វាយព្រះកេតុមាលា។
ចាប់ជាតិកើតជាមនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះ
ចងចាំគ្រប់តំរិះវិជ្ជាទាំងអស់គ្មានភ្លេចភ្លាត់ភាន់ច្រលំឡើយ។ អាយុបាន៨ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ រឺ
ចៅចិត្ដកុមារបានសុំខ្លួនចូលទៅបំរើព្រះមហាក្សត្រព្រះបាទទេវង្សអស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេ
ងម្នាក់មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវឆ្លាតពូកែអស្ចារ្យ ព្រះអង្គក៏ចាត់ចែងតាំងជាមេជាងប្រចាំក្នុងព្រះ
បរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិសនុការអោយសាងវាំងប្រសាទ និង កំផែងនគរនានាជាច្រើន។
ក្នុងឆ្នាំចរ ព.ស៦១៨ ត្រូវជាគ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងអែទៀតបានសាងធ្វើប្រាសាទ និង បូជនិយដ្ឋានអំពីថ្ម
ដោយមានទាំងជីកបារាយ សង់ស្ពាន និង ថ្នល់ផង។
តែបើតាម "ប្រជុំរឿងព្រេងខ្មែរភាគទី៥" របស់ពុទ្ធសាសនបណ្ឌិតវិញ ព្រះពិសនុការមិនមែនចុះមកពីឋានសួគ៌តាម
បញ្ជាព្រះអិន្រ្ទាធិរាជទេ។ ព្រះពិសនុការ ជាកូនប្រុសរបស់ទេពធិតាទិពសុតាចន្ទ និង ចឹកលឹមសេងដែលរស់នៅក្រុង
សៀងហៃ នៃប្រទេសចិន។ តាមរឿងព្រេងនិទាននោះ ថ្ងៃមួយ នាងទិព្វសុតាចន្ទ និងទេពធិតាបួនអង្គទៀតបាននាំគ្នាចុះ
មកលេងឋានកន្ដាល នៅចំពោះមុខផ្កាគ្រប់ពណ៌ រីកចំរុះស្គុះស្គាយព្រោងព្រាត ជះក្លិនពិដោរឈ្ងុយឈ្ងុបសុះសាយក្នុង
សួនច្បារចឹកលឹមសេង ទេពធិតាទិព្វសុតាចន្ទ ដែលខំទប់ចិត្ដអារម្មណ៍មិនបាន ក៏លូកដៃទៅលួចកាច់បេះផ្កាបានប្រាំមួ
យទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពារវេរាចុះមករស់នៅធ្វើជាប្រពន្ធបំរើចឹកលឹមសេងចំនួន៦ឆ្នាំ គឺមួយ
ទងផ្កា ស្មើនិងមួយឆ្នាំ។ ទេពធិតាបានបំរើ ចឹកលឹមសេងដោយគ្មានហ្មង។ មួយឆ្នាំក្រោយមក នាងប្រសូត្របានកូនប្រុ
សមួយ ហើយដាក់ឈ្មោះថាពិសនុការ។ ព្រះពិសនុការត្រូវបានម្ដាយ នាំយកទៅសិក្សារៀនសូត្រគ្រប់អស់វិជ្ជាជាងជ្រៅ
ជ្រះនៅឋានសួគ៌។
ព្រះពិសនុការ រឺ ចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បា
ពួន ភិមានអាកាស រំលេចដោយក្បូរក្បាច់រចនាល្អប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្គតោ ដំរី
៘ ថ្ងៃមួយព្រះបាទសំដេចទេវង្សអស្ចារ្យ បានបង្គាប់អោយព្រះពិសនុការ រៀបចំសាងប្រាសាទមួយទៀត សំរាប់ថ្វា
យដល់ព្រះកេតុមាលា ប្រាសាទដ៏សែនល្អប្រណិតនេះ ថ្ងៃក្រោយមកមានឈ្មោះថា នគរវត្ដ ដោយសារព្រះកេតុមា
លាបានដាក់ថ្វាយអុទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនគរវត្ដ មានទំរង់ទ្រង់ទ្រាយដូចក្រោលគោសួគ៌របស់ព្រះអិ
ន្រ្ទ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រឹង្ស ព្រះកេតុមាលាបានទតឃើញប្រាសាទធំៗ ល្អល្អះជាច្រើនមាន
ទាំងក្រោលគោសួគ៌ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រាសាទដូចព្រះអិន្រ្ទាធិរាជ
ហើយដើម្បីជៀសវាងកុំអោយក្លាយជាការប្រមាថកាតទាន ដល់ចេស្ដាព្រះអិន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សំរេ
ចចិត្ដ ចង់បានត្រឹមតែក្រោលគោព្រះអិន្រ្ទប៉ុណ្ណោះ។
ស្ថាប័ននគរ
សំដេចទេវង្សអស្ចារ្យក្សត្រខ្មែរទី៦ សោយរាជសម្បត្ដិនគរកម្ពុជាបាន៧៨ឆ្នាំ ព្រះអង្គសុគត ក្នុងព្រះជន១០៨វស្សា
ដោយជំងឺជរាពាធ។
ព្រះកេតុមាលាត្រូវឡើងសោយរាជសម្បត្ដិបន្ដពីព្រះបិតា ពិធីអភិសេកត្រូវបានរៀបចំប្រារព្ធធ្វើយ៉ាងអធិកអធមគគ្រឹ
កគគ្រេងនៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំឆ្លូវព.ស៦២១ ត្រូវជាគ.ស៧៨ នៅវេលាម៉ោង៧ព្រឹក កាលនោះព្រះអង្គបានព្រះ
ជន១៦វស្សា។ ព្រះកេតុមាលាជាក្សត្រខ្មែរទី៧។ ព្រះនាមព្រះអង្គជាក្សត្រគឺ ព្រះអរដ្ឋពលពាសោ។ ព្រះអង្គបានគ្រប់គ្រ
ងផែនដីដោយសន្ដោសធម៌ប្រោសប្រនី និង ទសពិធរាជធម៌។
ដោយព្រះអង្គមានរូបឆោមលោមពណ៌ សម្ជស្សឆើតឆាយលើសបុរសនានា ស្រ្ដីគ្រប់ទិសទី មានស្នំភីលៀងមីនុំមីនាង
នាំគ្នាចោមរោមព័ទ្ធ ចង់ប្រតិព័ទ្ធរួមតំរេកកៀកកើយដាក់ស្នេហ៍មន្ដអាគមធ្វើអោយព្រះអង្គឆ្គួតវង្វេងភ្លេចភាន់ភាំង
ស្មារតី ចិត្ដអារម្មណ៍ ហើយលុះទៅដោយភ្លើងតណ្ហាកាមតំរេក ស្រវឹងវក់វី សប្បាយភ្លើតភ្លើនត្រេកត្រអាល លែងមា
នវិចារណញ្ញាណ ដែលមានសតិសម្បជញ្ញៈ ភ្លេចអស់ត្រូវ ភ្លេចអស់ខុស ភ្លេចអស់ថាខ្លួនជាស្ដេច ភ្លេចអស់អ្វីៗជាប្រ
ជាជាតិ អ្វីដែលជាផលប្រយោជន៍នគរ ភ្លេចអស់អ្វីជាសីលធម៌ ភ្លេចអស់អ្វីជាទសពិធរាជធម៌ ភ្លេចអស់ព្រះពុទ្ធសាស
នា។ព្រះកេតុមាលា ឆ្គួតវង្វេងវង្វាន់បាត់ស្មារតីក្នុងរយៈពេលមួយឆ្នាំ។
បើតាមពង្សាវតារវត្ដទឹកវិល ការឆ្គួតវង្វេងលប់សតិរបស់ព្រះបាទកេតុមាលា បន្ដាលមកអំពីការដាក់ស្នេហ៍ស្នូក ធ្វើ
មន្ដវិជ្ជាការរបស់ម្ចាស់ក្សត្រីសោយសមន្ថា បុត្រីស្ដេចប្រទេសលាវនៅទីក្រុងវៀងច័ន្ទ ដែលមានស្រីស្នំពីរនាក់ឈ្មោះ
កែវថង និង កែវពេជ្រ ចូលដៃជើងរួមគំនិតជាមួយផង (ព្រះនាងសយសមន្ថា ត្រូវធ្លាក់ឋានៈទៅជាស្រីស្នំចុងផុតក្រោ
យគេទាំងអស់ ព្រះនាងបានចូលទីវង្គតដោយសាក្ដីទុក្ខព្រួយរីងរៃ។ ចំនែកអែពួកមីនុំមីនាង កែវថង និង កែវពេជ្រវិញ
ត្រូវទទួលខ្លួនទៅជាទាសាទាសី ធ្វើការបំរើនៅអែជើងក្រានបាយ)។
អុប្បត្ដិហេតុនេះ បានធ្វើអោយក្ដៅទៅអសនៈព្រះអិន្រ្ទាធិរាជ ធ្វើអោយព្រះអង្គក្រហល់ក្រហាយគង់នៅស្ងៀមស្ងាត់
មិនកើត ព្រះអង្គក៏បើកទិព្វចក្ខុក្រលេកមើលមកឃើញច្បាស់ប្រត្យក្សថាបុត្រព្រះអង្គ ព្រះកេតុមាលា បានដើរ
ឃ្លៀងឃ្លាតចាកចេញពីគន្លងធម្មវិន័យ និង ក្បួនតំរាការតព្វកិច្ចជាស្ដេចផែនដី។ ក្នុងគ្រាអាសន្ននេះ ព្រះអិន្រ្ទបានចាត់
ព្រះវិស្សកម្មទេវបុត្រ អោយទៅនិមន្ដព្រះអានន្ដ និង ព្រះសង្ឃប្រាំពីរអង្គទៀត នៅកោះសេរីលង្ការ ដែលមានវិជ្ជាខ្ពង់
ខ្ពស់ខ្លាំងពូកែទៅមហានគរ ចំនែកព្រះអិន្រ្ទខ្លួនអែងវិញ ព្រះអង្គទៅសុំយាងព្រះព្រហ្មអោយចុះមកជួយដែរ។
យាងចុះមកដល់ទឹកដីមហានគរកាលណា ព្រះអិន្រ្ទាធិរាជក៏ចាប់ផ្ដើមរៀបចំធ្វើពិធីអភិសេក ព្រះកេតុមាលាជាថ្មីម្ដង
ទៀត ព្រះរាជាភិសេកម្ដងនេះ បានប្រព្រិត្ដទៅក្នុងបរិយាកាស យាងសែនធំអ៊ឹកធឹកអុតុង្គអុត្ដមអស្ចារ្យ ដោយមានទេវ
តា ទេពធិតា ទេវបុត្រ ពីគ្រប់ទិសទី យាងចុះមកចូលរួមក្នុងពិធីបុណ្យជាកិត្ដិយស។
ដំបូងព្រះព្រហ្ម និង ព្រះអិន្រ្ទ សូត្រស្វាធ្យាយធម្មទេសនាថ្វាយព្រះពរ ស្រោចស្រព និង ស្រង់ទឹកមន្ដលើព្រះកេស និង
រូបរាងកាយ ព្រះកេតុមាលា ដើម្បីដេញកំចាត់អស់មន្ដអាគមស្នេហ៍ស្នូកទាំងប៉ុន្មាន ដែលមានជោគជាំនៅក្នុងខ្លួនព្រះ
អង្គ ព្រមទាំងប្រសិទ្ធិពរជ័យ អោយបានសុខ សេរីមង្គលឡើងវិញ។ បន្ទាប់មកព្រះអិន្រ្ទាធិរាជ ព្រះព្រហ្ម និង ព្រះសង្ឃ
អែទៀតនាំគ្នាប្រជុំនិយាយទូន្មានប្រដែប្រដៅផ្ដាំផ្ញើដល់ព្រះកេតុមាលា អោយចេះស្គាល់យល់អំពីធម្មវិន័យ ក្នុងមាគា
ព្រះពុទ្ធសាសនា។ បន្តមក ព្រះអិន្រ្ទាធិរាជ ធ្វើពិធីស្រង់ទឹកអភិសេកព្រះកេតុមាលា ជាព្រះមហាក្សត្រខ្មែរ ជាថ្មីតាមប្រ
ពៃនី។ គឺ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ១១កើត ខែពិសាខ ឆ្នាំជូត ព.ស៦២៣ ត្រូវជា គ.ស៨០។ ពិធីអភិសេកដោយព្រះ
អិន្រ្ទាធិរាជ ត្រូវបានគេដាក់ឈ្មោះថា ព្រះអិន្ទ្រភិសេក។ ដូច្នេះហើយ ចាប់ពីថ្ងៃនោះមក ទីក្រុងមហានគរមានឈ្មោះ
ថា អិន្និប័ត្ដបូរី។
គ្រានោះ ព្រះអិន្រ្ទាធិរាជទ្រង់ព្រះតំរិះគិតឈ្វេងយល់ឃើញថា បើប្រគល់អំនាចនគរមួយទាំងមូលទៅអោយស្ដេច
តែមួយអង្គអែង រឺ មនុស្សម្នាក់គត់ ហើយបើស្ដេចអង្គនោះ រឺ មនុស្សនោះបែរជាប៉ោលែឆ្គួតវង្វេងស្រវឹង អំនាច បុ
ណ្យសក្ដិ លុយកាក់សម្បត្ដិទ្រព្យ ស្រាស្រីល្បែងអំពើពាលា មិនស្គាល់ខុសស្គាល់ត្រូវ យកអាក្រក់ជាល្អយកល្អជាអា
ក្រក់ គិតតែសប្បាយត្រេកត្រអាលភ្លើតភ្លើន គ្មានសីលធម៌ គ្មានសតិសម្បជញ្ញៈ គ្មានទសពិធរាជធម៌ មិនយកចិត្ដទុក
ដាក់ មិនស្គាល់អំពីផលប្រយោជន៍អាយុជីវិតជាតិ នោះប្រជាពលរដ្ឋតូចធំ និង នគរមុខតែជួបប្រទះមហន្ដរាយ គ្រោះ
ថ្នាក់កំនាចកាចចង្រៃ វិនាសរលាយរលត់ សាបសូន្យជិវិតជាមិនខាន។ ទ្រង់យល់ដូច្នេះហើយ ទើបព្រះអិន្រ្ទាធិរាជ ព្រះ
អង្គកំនត់តែងតាំងអោយមានក្រុមប្រឹក្សាមួយ សំរាប់ជួយធ្វើការអមស្ដេច។ ក្នុងគណៈក្រុមប្រឹក្សាស្ដេចនេះមាន
១ - គណៈសង្ឃ ៧អង្គ ដែលមានឋានៈខ្ពង់ខ្ពស់ ហើយដែលត្រូវជ្រើសតាំងឡើងដោយព្រះអានន្ដ,
២ - ព្រហ្មបាគូរ ៧រូប តែងតាំងដោយព្រះព្រហ្ម ដែលមានមុខនាទីចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមប្រ
ពៃណីសាសនាក្នុងព្រះនគរ,
៣ - ព្រាហ្មណ៍ ហោរាសាស្រ្ដម្នាក់ ជាតំនាងព្រះអិន្រ្ទ សំរាប់ទស្សន៍ទាយព្យាករ មើលដំនើរនគរ,
៤ - រដ្ឋមន្រ្ដី ៧នាក់ សំរាប់ចាំជួយនែនាំ រក្សា និង ការពារព្រះមហាក្សត្រ ចៅហ្វា ទល្លហ ដែលមាន
ឋានៈធំជាងគេបំផុត, ចៅពញាយមរាជ, ចៅពញាក្រលាហោម, ចៅពញាចក្រី, ចៅពញាវាំង,
ចៅពញាមហាមន្រ្ដី និង ចៅពញាមហាទេព
មិនតែប៉ុណ្ណោះ ដើម្បីអោយបានឆាប់ដឹង ឆាប់បានយល់អំពីហេតុការណ៍ផ្សេងៗដែលនិងកើតមានឡើង ព្រះអិន្រ្ទាធិរា
ជព្រះអង្គបានសុំអោយព្រះមហាអានន្ដ កំរិតកំនត់ទឹកកន្លែងសំខាន់មួយទុកសំរាប់កន្លែងមើលប្រផ្នូលនគរ ព្រះអង្គអា
ណន់បាននិមន្ដទៅភ្នំបាណន់ រៀបចំធ្វើអោយមានស្រះទឹកបី មួយសំរាប់ព្រះមហាក្សត្រ មួយសំរាប់នាម៉ឺនមុខមន្រ្ដី និង
មួយទៀតសំរាប់ប្រជានុរាស្រ្ដ គឺទុកធ្វើជាអុបករណ៍ មើលប្រផ្នូលដល់ដំនើរវិវត្ដនគរ រៀងរាស់ឆ្នាំក្រុមបុរោហិត ត្រូវ
តែដួសទឹកក្នុងស្រះទាំងបី យកទៅដាក់ជិតជាប់និងព្រះខ័នរាជរតនមង្គល ដើម្បីសង្កេតមើលប្រផ្នូលទឹក
១ -ទឹកក្នុងស្រះសំរាប់មហាក្សត្រ
បើទឹកត្រូវរីងស្ងួត នោះព្រះមហាក្សត្រ នឹងត្រូវអស់ព្រះជន្ម,
បើទឹកនោះចោលក្លិនមិនល្អនោះ នឹងកើតមានចំបាំងក្នុងនគរ,
បើទឹកក្នុងស្រះនោះល្អក់កខ្វក់ខ្វល់ នោះជងឺរោគាពាធ នឹងកើតពាសពេញនគរ, ហើយបើទឹកនោះ
ធុំក្លិនស្អុយអសោច នោះនៅក្នុងនគរនិងមានភ័យអន្ដរាយ កើតមានរាំងស្ងួតមានទុរ្ភិក្ស និង មានចោរ
លួចប្លន់កាប់សំលាប់។
២ -ទឹកក្នុងស្រះនាម៉ឺនមុខមន្រ្ដី
បើទឹកត្រូវរីងស្ងួត នោះនាម៉ឺនមុខមន្រ្ដីត្រូវអស់បុណ្យបារមី លែងមានសមត្ថភាពទៀតហើយ,
បើទឹកនោះចោលក្លិនអាក្រក់ ល្អក់ខ្វល់នោះ នាយករដ្ឋមន្រ្ដី និង មន្រ្ដីតូចធំទាំងឡាយខ្វល់ខ្វាយពិបាក
ចិត្ដ,បែកបាក់សាមគ្គីឈ្លោះប្រកែកគ្នា
ប្រសិនបើទឹកនោះ ថ្លាល្អត្រចង់ទេ នោះនាយករដ្ឋមន្រ្ដី និង នាម៉ឺនអែទៀត បានសុខសប្បាយជាធម្មតា
៣ -ទឹកក្នុងស្រះប្រជានុរាស្រ្ដ
បើទឹកក្នុងស្រះរីងស្ងួត នោះប្រជាពលរដ្ឋ នឹងត្រូវស្លាប់ពាសពេញ,
បើទឹកនោះឡើងល្អក់ ពេលនោះប្រជានុរាស្រ្ដ នឹងរងទុក្ខវេទនា ត្រូវព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅ,
ប្រសិនបើទឹកនោះ ធុំក្លិនអាក្រក់ស្អុយអសោចឆ្អេះឆ្អាប នោះប្រជារាស្រ្ដ មុខជានឹងជួបការរីងរាំងស្ងួត
គ្មានភ្លៀង ជួបនិងចោរហារយលួចប្លន់កាប់សំលាប់ និង មានអុក្រិដ្ឋកម្មជាមិនខាន។
ដូច្នេះហើយ ទើបបានជាមានស្រះទឹកទាំងបីនោះជាប់ឈ្មោះតមកជា ភ្នំព្រះអានន្ដ បន្ទាប់មកក្លាយជាភ្នំបានន្ដ ហើយ
រហូតដល់សព្វថ្ងៃ ឈ្មោះក៏ប្រែទៅជា ភ្នំបាណន់ដែលស្ថិតនៅខេត្ដបាត់ដំបង។
ក្នុងកិច្ចការរៀបចំទឹកដីខ្មែរ អោយល្អប្រពៃ ព្រះអិន្រ្ទាធិរាជ ព្រះអង្គទ្រង់បានបញ្ជាអោយស្លលោហធាតុធ្វើដាវជ័យសេ
រីមង្គល (១) ដែលត្រូវតំកល់ទុកដោយក្រុមបុរោហិត ទន្ទឹមគ្នាជាមួយនិងបញ្ចក្សត្រ(២) ក្នុងប្រសាទមួយដាច់ដោយ
ឡែកក្នុងព្រះមហានគរ។
១ = ដាវបួនទៀតត្រូវបានល្លធ្វើដែរ ហើយត្រូវបានព្រះអិន្រ្ទប្រគល់អោយព្រហ្មជ័យយកទៅទុកថែរក្សានៅអែភូមិប្រា
សាទ ក្នុងខេត្ដបារាយ។ ចំពោះពង្សាវតារវត្ដទឹកវិល គឺជាលំពែងទេ ដែលព្រះអិន្រ្ទាធិរាជបានបង្គាប់អោយធ្វើ។ លំពែង
ទាំង៤ ត្រូវចែកទៅអោយស្ដេចក្រាញ់ទាំង៤ នៅទ្រាំង ត្បូងឃ្មុំ បាភ្នំ និង ភ្នំកំពុងស្វាយ កាន់កាប់ថែរក្សា។ កាំបិតស្ដាំ
និង កាំបិតឆ្វេង ពីរទៀត ក៏ត្រូវបានស្លធ្វើដែរ។ កាំបិតស្ដាំត្រូវយកទៅតំកល់ទុក អែខេត្តពោធិសាត់ កាំបិតឆ្វេងត្រូវ
យកទៅតំកល់ទុកអែខេត្ដជើងព្រៃ។ ២ = ក្នុងបញ្ចក្សត្រ រឺ ប្រដាប់ប្រដារសំរាប់សំគាល់សេ្ដចទាំង៥ជំពូកនោះ មានជា
អាទិ ព្រះខ័នរាជ, រតនមង្គល, សព្រហ្មណ៍មាស, គ្រឿងសក្ការៈបូជារបៀបព្រហ្មញ្ញសាសនា, រូបសំនាកតំនាងព្រះពុទ្ធ
ទាំង៥ព្រះអង្គ ព្រមទាំងចំលាក់ព្រះកំចាយនៈ, និងរូបសំនាកព្រះអាទិទេពទាំង៣៥អង្គទៀត។
៣ក -ប្រវត្ដិតាព្រហ្ម
ពាក្យ និង ឈ្មោះតាព្រហ្ម យើងតែងតែលឺសូរជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយ
ចំនួនក៏មានឈ្មោះជាប្រាសាទតាព្រហ្មដែរ។
តាព្រហ្មនេះ មិនមែនជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើ
ញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រ
ហ្មឈ្មួញគោ(៣) ដែលជាព្រះមហាក្សត្រក្នុងសម័យក្រោយ។
(៣) នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដនគរបាជ័យ នៅខេត្ដកំពុងចាម
គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូនស្ដេចក្រាញ់ ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ
ទៅរៀនសូត្រស្រុកចិន អស់រយពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់
រៀបការរួមរស់នៅជាមួយ និងម្ដាយបង្កើត។
អង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ
ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ដំ
នាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចា
ស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើ
ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួ
ង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង
អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថាស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំរ
បស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា
ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌
ថ្ងៃមួយ, ព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិតអាសូរដល់មាតាបិតាក្មេកដែលកាន់តែ
ចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជា
ហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់អូវពុក
ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំនងដៃ និង
ភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។
ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង
ពង្សាវតារសំដេចវាំងជួនមួយតែប៉ុណ្ណោះ រីអែពង្សាវតារអែទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុ
ចនេះទេ។
ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ អែកសារនិមួយៗ សុទ្ធ
តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន
បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះតេតុមា
លាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។
កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំនើរទៅព្រះម
ហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេ
តុមាលាទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ
បង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអមដំនើរផង នាំគ្នាជិះសេះ ធ្វើដំនើរ
សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុ
ផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដី
មន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសា
ងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទ
អង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គព្រហ្មវិញ ជាមួយនិងបងព្រះ
ទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។
ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និង ព្រះទេវេស សុទ្ធតែមាន
ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់
ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រ
ហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី
ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។
អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាង
សង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិចព្រះអ
ង្គបានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូ
មកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្ម បានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយប្រា
សាទនាងពៅ ទៅជាប្រាសាទយាយពៅ។
ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រា
ទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាលនោះ, ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេ
ត្ដទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកម
កធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរព្រះកេ
តុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត
នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយនិងព្រះកេតុមា
លា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។
ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតា
មដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អអិត
ខ្ចោះ នឹង រកនារីអែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួ
យរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយ
នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមាន
បានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គ
ព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយ
ហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។
ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយ
ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក, លែង
សង់ប្រាសាទតទៅទៀត។ ចំនែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើ
យ។ ត្រង់នេះហើយ ដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជា
យើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ
ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។
តាព្រហ្មឈ្មួញគោ
តាព្រហ្មមួយទៀត, នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ
ប្រទេសកម្ពុជា ពង្សាវតាររបស់សំដេចវាំងជួន មិនបានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូច
ពង្សាវតារវត្ដទឹកវិលជាដើម បានលើកយកប្រវត្ដិព្រះអង្គមកអធិប្បាយយ៉ាងពិស្ដារ។
កាលនោះ, ក្រោយដែលសោយរាជសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង រឺ ព្រះបាទសិង្ហក័ង្ហា, ក្សត្រខ្មែ
រទី២២, បានចូលទីវង្គតក្នុងព្រះជន៨៦វស្សា បុត្ររបស់ព្រះអង្គព្រះនាមសេន្នករាជ្យ រឺ ស្ដេចពាល ដែលទើបតែអាយុ
១៦ឆ្នាំ បានឡើងសោយរាជបន្ដ សោយរាជបាន១០ឆ្នាំ ស្ដេចពាលក៏ចូលទីវង្គតទៀត, ដោយគ្មានទុកនូវបុត្រាបុត្រីសំរា
ប់បន្ដរាជ្យឡើយ។ នៅចំពោះព្រឹត្ដិការណ៍ដូច្នេះ នាម៉ឺនមុខមន្រ្ដីទាំងឡាយនាំគ្នារៀបចំកោះប្រជុំអស់ព្រះរាជ្យវង្សានុវ
ង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែលមានសមត្ថភាព បុណ្យបារមី អាចនឹងឡើងសោយរាជសម្បត្ដិគ្រប់គ្រ
ងដឹកនាំប្រទេសខ្មែរតទៅអានាគត។
និទានកាលនោះវិញ, នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ
ប្ដីឈ្មោះ ប្រាជ្ញ ប្រពន្ធឈ្មោះនាងតន់។ ក្នុងឆ្នាំម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាង
តន់សំរាលបានកូនប្រុសមួយ អាយុទើបតែបានប្រមាណបីខែ ស្រាប់តែទារកនោះបាត់ខ្លួន ដោយអាថិកំបាំងជាទីបំផុត
ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។
៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់, ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួន
មកនេះគឺដើម្បីបំរើអូវពុកម្ដាយដែលកាន់តែចាស់ជរា បុរសជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ
ការបាត់ខ្លួន និង ព្រឹត្ដិការណ៍អស្ចារ្យ ដែលអ្នកសច្ចំបានរើសយកទៅចិញ្ចឹម បង្ហាត់បង្រៀនអប់រំប្រៀនប្រដៅអស់គ្រប់
មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើអោយខ្លួនគេមានកំលាំងពលំមាំមួន ខ្លាំងក្លាស្មើនិងដំរីសារប្រាំពីរ។ បានយល់ឃើ
ញដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើលរូបរាង អាកប្បកិរិយារិកពារនាយកំលោះនោះ ហើយក៏មាន
ជំនឿជឿជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់ឈ្មោះអោយថា ព្រហ្ម។ ចៅព្រហ្មមាន
កំពស់៦ហត្ថ (១ ហត្ថមានប្រវែងប្រហែល ០,៥០ម)។
ថ្ងៃមួយ អូវពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពា
នមេត្រី ស្ដីដន្ដឹងនាងកែសនី បុត្រីពញាស្រី និង នាងកែវ ទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ
អូវពុកម្ដាយចែកស្ថានចាកចោលទៅ ដោយទុកគោញីមួយនឹម សំបុរត្នោត និង ពណ៌ស ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅ
ព្រហ្ម និង នាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសំបូណ៌ហូរ
ហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ៥០០នាក់ អ្នកស្រុកអ្នកភូមិ បានដាក់ឈ្មោះអោយថា តាព្រហ្មឈ្មួញ
គោ។
សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នាខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នា
ឈប់សំរាកយកកំលាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចំអិនអាហារបាយទឹក គ្រានោះ តាព្រហ្មដែ
លផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រលេកមើលលើ ស្រាប់តែប្រទះឃើញពស់វែកធំពីរ, មួយឈ្មោលមួ
យញីធំដូចដើមត្នោតប្រវែងប្រហែល១២ព្យាម (១ព្យាម មានប្រវែងប្រហែលជា២ម៉ែត្រ) កំពុងតែរួតរិតរមូលខ្លួនខ្មា
ញ់រួមរក្សសង្វះគ្នាលើមែកឈើ។ តាព្រហ្ម ក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសំលាប់ព
ស់វែកទាំងពីរ រំពេចនោះ ទេវតានៅដើមជ្រៃ ដែលថែរក្សាទឹកដីព្រៃភ្នំក៏តំនែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មក
រកតាព្រហ្ម។ តាព្រហ្ម និង នាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃអោយចូលទៅគង់ ហើយពិតទូលលោកអំពី
ហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានពុទ្ធដិការបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជា
ពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិរិទ្ធ ជាមួយនិងតាព្រហ្ម។ អិលូវព
ស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្មនិងមានសំនាងដល់ពេលបានឡើងសោយរាជស
ម្បត្ដិប្រទេសកម្ពុជា ហើយ និងបានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដិការទស្សន៍ទាយ
ចប់ដល់ត្រឹមនេះ ព្រះសាមនេរ និង ពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។
តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំនើរនាំគោទៅលក់អែកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបំរើ និង គោ
ត្រលប់មកកោះរិស្សីកែវវិញ។ ធ្វើដំនើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំ
រាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញព្រះមួយអង្គ យកព្រះអាទិត្យមកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា
តាព្រហ្មនឹកពិផលក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើ
លជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុ្ះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើអោយទូក
តាព្រហ្មលិចលង់កន្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើ
យ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។
ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំនើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់
តែមានខ្លាបង់បត់ពីរចេញមកដេញខាំរកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរ
នោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មកគាត់លីខ្លាទាំងពីរ យកទៅប្រគេនលោកគ្រូមេវត្ដ។
សង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្ម
ជាអ្នកមានបុណ្យ ដែលត្រូវសោយរាជក្នុងប្រទេសកម្ពុជា និង ត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែ
តាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសំលាប់ពស់ទាំងពីរ និង ខ្លាទាំងពីរ។ ព្រះគ្រូចៅ
អធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ ហើយនិងត្រូវការពារព្រះពុទ្ធសាសនា។
ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំនើរតំរង់ទៅតាមទិសខាងជើងឆៀងខាងកើត នោះនឹងបានសំរេចដូចសេចក្ដីប្រា
ថ្នាជាមិនខាន។
ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុសស្រី,
នាំហ្វូងគោឆ្លងកាត់ទន្លេ ទៅដល់ភូមិអារិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃគឺ
ស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពុងចាម និង កំពង់សៀម (នៅកំពុងសៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែល
តាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅ
ទីនេះហើយប្រកបមុខរបរកសិកម្មធ្វើស្រែចំការនិងចិញ្ចឹមគោ។
ថ្ងៃមួយ, តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់អែមហានគរ។ គ្រានោះ, ព្រះអិន្រ្ទព្រះព្រហ្មទេពតាតូចធំ គុណបុណ្យបារមី
និង វត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើអោយស្នូរជើងគោត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុះ
សាយពាសពេញព្រៀបមកលើមហានគរ។ សព្វអស់នាម៉ឺនមុខមន្រ្ដី និង ប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា
ស្នងរាជ្យបន្ដពីស្ដេចពាល រឺព្រះសេណ្ណ័ករាជ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខំងាកក្រលេកសំលឹងមើលទៅតាមទិស
ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមានអិន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់អោ
យ។ ក្លស់អិន្ទចន្ទនោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរអោយអស្ចារ្យសំបើមពេកក្រៃ។
ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រម
ទាំងនាម៉ឺនមុខមន្រ្ដីបានចុះសំរុងមូលមតិគ្នា សុំអោយគាត់ឡើងគ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ
គោបាននាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ សន្ដិភាព ចំរុងចំរើន គ្រប់ប្រការដល់ប្រទេសជាតិ។ ព្រះអង្គបានទទួលគោ
រម្យនាម ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយរាជបាន៦ឆ្នាំ ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្ម១០៨វស្សា។ ពង្សាវតារ
វត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្មជាដើម។
ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា
ដូចដែលយើងបានអធិប្បាយ ពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុ
សគ្នា តែមានអូវពុកតែមួយ គឺ ព្រះកេតុមាលា។ ក្នុងចំនោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដ
ពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។
ព្រះអង្គទេវង្សកូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះ
អង្គគ្មានកូនចៅសំរាប់បន្ដព្រះរាជវង្សទេ។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំជូ
ត ក្នុងព្រជន្ម៩៥វស្សា។
ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះ
កេតុមាលា ដោយសារព្រះអិន្រ្ទាធិរាជ បានធ្វើអន្ដរាគមយាងចុះមកស្រោចទឹកអភិសេកថ្វាយ(៤) មានព្រះជន្មយឺនយូរ
ណាស់។ ម្យ៉ាងវិញទៀតដោយសារព្រះជន្មវែងយឺនយូរដ៏អស្ចារ្យនេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំ មីនុំមីនាង
ភីលៀងទាំងអស់ប្រាំជំនាន់ ជំនាន់ទីមួយ ក្នុងឆ្នាំឆ្លូវ និង ខាល ត្រូវជាឆ្នាំ១០២-១០៣ មហាសករាជ ជំនាន់ទី២ ក្នុងឆ្នាំរកា
ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់ទី៣ ក្នុងឆ្នាំមមែត្រូវជាឆ្នាំ២០៤ម.ស និងក្នុងឆ្នាំ២០៥
-២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២ម.ស និងជំនាន់ទី៥ ជាជំនាន់បង្ហើយ ក្នុងឆ្នាំ
មមែ ត្រូចជាឆ្នាំ៣០០ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រីជាច្រើន ដែលព្រះអង្គចែកចាយ
អោយមានងារតំនែង និង ប្រគល់បេសកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។
នៅឆ្នាំច ៣៦៣ម.ស ជាមួយនិងអ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុមមាលា
អាយុ១៦ឆ្នាំ ព្រះនាងត្រូវបនរៀបចំអភិសេកជាមួយនិង ព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(៥)។
៤ =ថ្ងៃព្រះអិន្រ្ទអភិសេក ត្រុវបានគេចាត់ទុកជាឆ្នាំទី១ ក្នុងមហាសករាជ ប៉ុន្ដែចំនោទស្ថិតនៅត្រង់អែកសារផ្សេងៗ
មិនបានចុះសំរុងគ្នា ក្នុងការកំនត់ថ្ងៃអភិសេក។ បើតាមអ្នកស្រាវជ្រាវបរទេស ដូចជាលោក F.Gfaraut មហាសក
រាជចាប់ផ្ដើមនៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស៦២៣ ត្រូវជាថ្ងៃ ១៧មិនា គ.ស ៧៩។ ៥ = ក្នុងចំនោមកូន
ទាំងប៉ុន្មានរបស់ព្រះកេតុមាលា មានក្សត្រមួយព្រះអង្គព្រះនាមអង្គកែវដែរ។
ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាម ដែលចំនុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់
កោ លើកដែក បាសាត ស្លាកែត និង ត្បូងឃ្មុំ បានបះបោរប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។
ចំបាំងរាំងជលរវាងខ្មែរ និង ចាមក៏កើតផ្ទះឡើងយ៉ាងខ្លាំងក្លា។ ស្ដេចចាមទាំងប៉ុន្មាន ត្រូវបរាជ័យ ហើយត្រូវក្សត្រខ្មែរ
សំលាប់ដេញកំចាត់ចោលអស់ លើកលែងតែស្ដេចចាមស្រុកបាសាត និង ស្រុកស្លាកែត ដែលបានគេចរត់រួចខ្លួន។
ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និង ទ័ពដំរីទៅ
ក្រសាលលេងនៅ ភ្នំដងរែក។ ព្រះអង្គបានទទួលដំនឹងមកថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស
ទៀត។ ដំរីនិមួយៗ មានដំរីស្ដប្រាំបីអិតភ្លុកចាំបំរើរកចំនីអាហារយកមកអោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត
ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះកេតុមាលា ទ្រង់សព្វព្រះទ័យអោយហ្មដំរីខ្មែរ លាវ ភ្នង រៀបចំចេញទៅទាក់ដំរី
សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់តែមានដំរីព្រៃមួយយ៉ាងធំ កំពស់ ១២ហត្ថ មានភ្លុកវែង បោលសំ
រុកយ៉ាងលឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះអង្គក៏ដកព្រះខ័នរាជរតនមង្គល កាប់សំលា
ប់ដំរីនោះដាច់ជាបីកំនាត់។ អភូតហេតុដ៏ចំលែកក្នុងអោកាសនោះ គឺព្រះខ័នរាជ ដែលធ្វើដោយព្រះអិន្រ្ទាធិរាជ សំរាប់
ទុកមើលប្រផ្នូលប្រទេសជាតិ ត្រូវកោងរិចរិល។ ទតឃើញដូច្នោះ ព្រះកេតុមាលា ព្រះអង្គកើតមានសេចក្ដីសោក
សង្រេងមានទុក្ខព្រួយក្នុងចិត្ដជាខ្លាំង។ ពីព្រោះព្រះអង្គយល់ថា តទៅអនាគត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ
មិនសូវមានបុណ្យបារមី និង សមត្ថភាពគ្រប់គ្រាន់ឡើយ។ ភាពចលាចល ច្របូកច្របល់ អន្ដរកប្ប និង កើតមានពា
សពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹង ឆ្លៀតអោកាសនេះ លួចប្លន់យកទឹកដីខ្មែរជាមិនខាន។ ដោយការឈឺចុកចា
ប់ ព្រួយបារម្ភខ្លាំងពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូចទៅៗ និង បណ្ដារាស្រ្ដ ដែល
និងត្រូវជួបប្រទះទុក្ខព្រួយ មហន្ដរាយ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះហើយ ព្រះ
កេតុមាលាក៏ធ្លាក់ខ្លួនមានជំងឺជាទំងន់។
ព្រះកេតុមាលា រឺ ព្រអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន
៣៩០ឆ្នាំ។ ព្រះអង្គបានចូលទីវង្គតនៅឆ្នាំ មមី ក្នុងព្រះជន្ម ៤០៥វស្សា។
កំនត់សំគាល់
១ ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេ
ចនោះទេ។ បុព្វបុរសខ្មែរ ក៏មិនបានកំនត់ដែរ ថាទាល់តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយ
រាជសម្បត្ដិ។ បើយោលទៅតាមអែកសារប្រវត្ដិសាស្រ្ដខ្មែរយើងអាចកត់សំគាល់ឃើញថា ប្រជាពលរដ្ឋធម្មតា ទោះ
បីជាកូនអ្នកក្រីក្រតោកយាក រឺ កូនអ្នកមាន ទោះបីជាកូនកសិករ រឺ មានឋានៈដូចម្ដេចក៏ដោយ ដែលមានសមត្ថភាព
មានបុណ្យបារមី មានចំនេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមានលទ្ធភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ នឹងឡើងសោ
យរាជ្យ ដឹកនាំប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និង នាងទាវ ដោយសារដៃទិព្វមាន
សមត្ថភាព មានអុត្តមគតិ ចិត្ដគំនិតល្អ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខមន្រ្ដី ទូ
ទាំងនគរអញ្ជើញអោយឡើយសោយរាជសម្បត្ដិប្រទេសកម្ពុជា។ អែដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ
ចង់សំដៅទៅលើសមត្ថភាព ទៅលើការព្យាយាម ទៅលើសេចក្ដីអំនត់ចេះអត់ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន
យើងផ្ទាល់ មិនដេកចាំអ្នកជិតខាង រឺ បរទេស រឺ អិន្រ្ទព្រហ្មទេពតា ដើម្បីកសាងវាសនាអនាគតរបស់ខ្លួន ក្រុមគ្រួសារ
និង ប្រទេសជាតិ។ ដៃនេះជាអុបករណ៍ដ៏ចំនានដែលអាចធ្វើអោយយើងមានទ្រព្យសម្បត្ដិច្រើនហូរហៀរ ដូចជាមាស
ប្រាក់ និង ពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយចង់មានបាន ចង់ធ្វើអ្វីអោយបានសំរេចដូច
ក្ដីប្រាថ្នា គេត្រូវតែចេះប្រើដៃទាំងពីររបស់ខ្លួនអែងផ្ទាល់ ដោយរំពឹងលើខ្លួនអែងតែមួយគត់ប៉ុណ្ណោះ។
តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហាន
គរ គាត់គ្មានជាប់ឈាមជ័រខ្សែស្រលាយព្រះញាតិវង្សស្ដេចទេ ហើយគាត់ក៏មិនដែលទាមទារតវា អះអាង រឺ ប្រឌិតថា
គាត់ជាស្ដេចដែរ ដោយសារការតស៊ូខំប្រឹងប្រែងអុស្សាហ៍ព្យាយាមអំនត់ ចាប់ពីបាទដៃទទេ មានតែគោញីមួយនឹម
ដែលអូវពុកម្ដាយទុកអោយជាកេរ្ដិ៍ តាព្រហ្ម និង ភរិយាកែសនី បានរកស៊ីមានបាន មានខ្ញុំកំដរ៥០០នាក់ មានទ្រព្យស
ម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាម សមត្ថភាពគាត់ ល្បីល្បាញលាន់លឺសូរសុះសាយ គ្រប
ដន្ដប់ពាសពេញនគរ។ ចំនែកអែស្នូរជើង និង ត្រដោកគោដែលព្រះអិន្រ្ទព្រះព្រហ្មទេពតាធ្វើអោយលាន់លឺរំពងខ្លាំង
គគ្រឹកគគ្រេង សង្កត់ពាបមកលើមហានគរនោះ គ្មានអ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និង ភរិយានា
ងកែសនីនោះឡើយ។ គឺកេរ្ដិ៍ឈ្មោះ និង សមត្ថភាពនេះហើយដែលជំរុញអោយប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្ម
ជាព្រះមហាក្សត្រ។
២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុសស្គាល់ត្រូវ
ចេះការពារទឹកដីជាតិមាតុភូមិ មានចិត្ដសន្ដោសប្រោសប្រណី មានមនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះ
ស្រលាញ់គោរពអានិតអាសូរ និង ជួយអុបត្ថម្ភផ្គត់ផ្គង់ទំនុកបំរុងថែរក្សាការពារប្រជាជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើស
អើង រឺ ប្រកាន់ក្រុមបក្សពួក។ អ្នកគ្រប់គ្រងប្រទេសជាតិ សំខាន់ទៅទៀតនោះ មិនត្រូវភ្លេចខ្លួន ឆ្គួតវង្វេងភ្លេចភ្លាំង
ហោះហើរ ឈ្លក់ក្នុងជំនោរអំនាចនេះឡើយ។ ការដឹកនាំគ្រប់គ្រងនគរ មិនមែនស្ថិតនៅលើការដន្ដើមក្ដាប់យកអំនា
ចនោះទេ គឺស្ថិតនៅលើការកសាង។
អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់
ប្រទេសជាតិ ដូចអ្នកវង្ស-នាងទាវ តាព្រហ្ម-កែសនី៘ ព្រះមហាក្សត្រ និង អ្នកដឹកនាំ ល្អ រឺអាក្រក់ គេអោយតំលៃ
ទៅលើការកសាង ទៅលើអំពើធ្វើ។
៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំនាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹក
ក៏បានដែរ។ ហើយក៏គ្មាននរណាម្នាក់ហ៊ានជំទាស់ប្រឆាំងទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមា
ត់ និង អន្ដាតរបស់គេ។ ត្រង់នេះ, គេហៅថា ឆ្គួតវង្វេងនិងបុណ្យសក្ដិ ដែលព្រះអិន្រ្ទាធិរាជ និង បុព្វបុរសខ្មែរយើង
លោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេច រឺ មនុស្សយើងម្នាក់ៗ កាលបើបានឡើងធ្វើជាស្ដេច រឺ បានកាន់អំនាច បា
នធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា, វង្វេងវង្វាន់ភ្លេចភ្លាំងបាត់អស់ស្មារតី លែងចេះថ្លឹងថ្លែងវិនិច្ឆ័យរកល្អ
អាក្រក់ ភ្លេចអស់សីលធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិ, ភ្លេចអស់រាស្រ្ដ, ភ្លេចអស់
សាសនា។ ដូចព្រះកេតុមាលា ដែលយើងបានឃើញស្រាប់។
៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំនាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីលធម៌
ផ្ដាច់ការ ដែលនាំអោយប្រទេសជាតិរងគ្រោះថ្នាក់ហិនហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រម
ធម្មវិន័យ និង ស្ថាប័នរចនាសម្ព័ន្ធ ធ្វើជាមូលដ្ឋានគ្រិះរបស់ជាតិ ដូចដែលព្រះអិន្រ្ទាធិរាជ ព្រមទាំងបុព្វបុរសខ្មែរយើង
លោកបានបង្ហាញបង្កើតទុកថ្វាយព្រះកេតុមាលា។ ស្ដេច រឺ អ្នកកាន់អំនាចត្រូវតែគោរព និង អនុវត្ដទៅតាមគន្លងច្បា
ប់ បទបញ្ញាតិទំនៀមទំលាប់ដែលមានកំនត់មកក្នុងសង្គមជាតិជាដាច់ខាត។ បើពុំនោះសោតទេ ស្ដេច រឺ អ្នកកាន់អំនា
ចនោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗគ្រប់បែបយ៉ាង ដែលគេមិនអាចប៉ាន់ស្មានមុនជាមិនខាន។ អែក្នុង
ប្រទេសជាតិវិញ ភាពក្ដៅក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើតមានឡើងជាស្វ័យ
ប្រវត្ដិជៀសមិនរួចដែរ។
៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅ
ភ្នំបានន់ និង នៅតាមខេត្ដផ្សេងៗ ដែលរៀងរាល់ឆ្នាំអ្នកថែរក្សា រឺ ចៅហ្វាយខេត្ដនិមួយៗត្រូវតែនាំយកមក ធ្វើរបាយ
ការណ៍ថ្វាយព្រះរាជា។ ចំនុចត្រង់នេះគេចង់បញ្ជាក់ថា ក្នុងកិច្ចការគ្រប់គ្រងប្រទេសជាតិ ស្ដេច រឺ អ្នកដឹកនាំទទួលខុស
ត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើលមតិមហាជន អោយដឹង ស្គាល់ យល់ស្ថានភាពពិតប្រាកដក្នុងនគរ។ បើពុំនោះសោ
តទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។
៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវ
ពីរនាក់ប្ដីប្រពន្ធនេះ គ្មានបុណ្យបារមី រឺ សមត្ថភាពអ្វីទាំងអស់។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ
ភ្លាមកាលណា ដោយមិនបាច់ខំ ហើយមិនបានដឹងខ្លួនជាមុនផង គាត់ទាំងពីរនាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេស
កម្ពុជាមួយរំពេចដែរ។ អ្នកនិពន្ធចង់ចង្អុល និយាយសំដៅទៅលើជំពូកមនុស្សមួយចំនួន ដែលគ្មានបានរៀនសូត្រគ្មាន
សមត្ថភាព គ្មានអុត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិតែអំពើពាលាអបាយមុខព្រៃផ្សៃថោកទាប ហើយស្រាប់តែបានទទួ
លអំនាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជាអ្នកស្នេហាជាតិ។
៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិសនុការ អ្នកសាងនគរវ
ត្ដថ្វាយព្រះកេតុមាលា ជាកូនចិនទៅវិញ គឺគេបានអួតសរសើរអំពីសមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិន
អិរិយាបថ និង លក្ខណៈនេះយើងអាចចាត់ទុកជាចលនាប្រតិកិរិយា ដែលប្រើវិធីវាយបន្លំបំភាន់ស្មារតី បន្ទាបបន្ថោក
បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈអក្សរសាស្រ្ដ ចលនាអក្សរសាស្រ្ដរបៀបនេះ ក៏អាចសអោយយើងដឹងយ៉ាងច្បាស់
ដែរអំពីបំណងគោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។
៤ - ពញារោង
ព្រះកេតុមាលា ដែលមានបរមនាម អរដ្ឋពលពាសាដោយមានការប្រោសប្រណីប្រទានអំពីព្រះអិន្រ្ទាធិរាជ បានមាន
ព្រះជន្មយូរអង្វែង វែងរហូតដល់៤០៥វស្សា ព្រះអង្គបានគ្រប់គ្រងសោយរាជសម្បត្ដិប្រទេសកម្ពុជា ៣៩០ឆ្នាំ។ ដោយ
មានអាយុវែងពេក ព្រះកេតុមាលាមានមហេសី និង ស្រីស្នំច្រើនជំនាន់ដែរ។ ក្រោយដែលព្រះអង្គបានចូលទីវង្គត គ្មាន
ព្រះរាជបុត្រអង្គណាបានស្នងរាជ្យបន្ដអំពីព្រះអង្គឡើយ។
ព្រះរាជវង្សងបន្ដពីព្រះកេតុមាលា
នៅទីបំផុត, គឺចៅរបស់ព្រះអង្គ ព្រះនាមមហ័ស្សរាំង្សី ព្រះជន្ម៣៤វស្សា ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គ។ ព្រះអង្គ
បានក្លាយជាមហាក្សត្រទី៨ នេះបើយើងសំអាងទៅលើពង្សាវតាររបស់សំដេចវាំងជួន ចំពោះពង្សាវតារវត្ដកោកកាក
វិញ គឺព្រះបទុមវង្ស ដែលបានសោយរាជបន្ដពីព្រះកេតុមាលា។ ព្រះបទុមវង្ស ត្រូវជាក្មួយរបស់អិសីភ័ក្ដិធម្មរិទ្ធិ គ្រូបា
ធ្យាយរបស់ព្រះកេតុមាលា(១)។ មុននឹងបានឡើងសោយរាជ្យ ព្រះអង្គបានរៀបការជាមួយនិងក្មួយស្រីព្រះមហាក្សត្រ
តែបើតាមពង្សាវតារបស់គណៈកម្មការសំដេចព្រះសង្ឃរាជទៀង គឺព្រះអង្គធនញ្ជ័យគោរពរាជ្យ ដែលបានឡើងសោ
យរាជបន្ទាប់ពីព្រះកេតុមាលា។ គ្រានោះព្រះអង្គបានព្រះជន១៦វស្សា ព្រះអង្គសោយរាជ្យបាន២៤ ឆ្នាំ។ ក៏ប៉ុន្តែពង្សាវ
តារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមីព្រះនាងបទុ
មមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបំរើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រងកងទ័ព
។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងអោយទៅគ្រប់
គ្រងប្រទេសជិតឆ្ងាយ ហើយ និង ដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រលាញ់
គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្រ្តីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញព្រះធនញ្ជ័យអោយឡើងសោយរា
ជសម្បត្ដិ។ ដើម្បីអោយសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គ ជាអ្នកការពារថែរក្សាព្រះរាជបល្ល័
ង្គ ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។
១ = នៅក្នុងក្រិត្យក្រមវិន័យ ទំនៀមទំលាប់ខ្មែរ កាលបើអស់លែងមានពូជពង្សវង្សត្រកូលស្ដេចហើយ នោះបុរោហិ
ត មានសិទ្ធិឡើងសោយរាជ្យសម្បត្ដិបន្ដបាន
ពង្សាវតារវសំដេចវាំងជួនបានកត់ត្រាថា ព្រះអង្គសហ័ស្សរាំង្សី បានតាំងព្រះរាជធានីនៅអែមហានគរធំដដែល។ ព្រះ
អង្គសោយរាជ្យបាន៤៦ឆ្នាំ ហើយចូលទីវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៨០វស្សា។ ព្រះអង្គធ្លាប់បានចែកកេរ្ដិ៍ដល់ព្រះរាជ
វង្សដែលជាស្ដេចនៅស្រុកសៀម នូវដងព្រះខ័នរាជ្យ និងដល់ព្រះរាជវង្សស្ដេចនៅប្រទេសលាវនូវស្រោមដាវនោះ។
ជាមួយនិងព្រះនាងច័ន្ទបុប្ផា ព្រះអង្គបានមានបុត្រមួយព្រះអង្គព្រះនាម ព្រះជ័យវង្ស ដែលប្រសូត្រនៅក្នុងឆ្នាំថោះ។
ព្រះជ័យវង្ស ដែលមានព្រះជន្ម២៥វស្សា បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជានៅថ្ងៃទី១១កើត
ខែអាសាធ ឆ្នាំថោះព.ស១០៥៥ ត្រូវជា គ.ស៥១១ ព្រះអង្គជាមហាក្សត្រទី៩ ព្រះអង្គមានបរមនាមព្រះបាទជ័យវុទ្ធីវង្ស
ព្រះរាជធានីស្ថិតនៅព្រះមហានគរជានិច្ច។ ក្នុងឆ្នាំរកា ព្រះអគ្គមហេសីបទុមកេសរ បានប្រសូត្រព្រះរាជបុត្រមួយព្រះ
អង្គ ព្រះនាម បទុមកុមារ ព្រះរាជាបានដាក់ឈ្មោះដូច្នេះ គឺចង់អោយដូចទៅនិងឈ្មោះម្ដាយ ព្រះបាទជ័យវុទ្ធីវង្សសោយ
រាជប្រទេសកម្ពុជាបាន៥០ឆ្នាំ ព្រះអង្គចូលទីវង្គត នៅឆ្នាំរោង ក្នុងព្រះជន្ម ៧៤វស្សា
រាជ្យព្រះបាទបទុមវរវង្ស
ថ្ងៃ៥រោច ខែពិសាខ ឆ្នាំរោង ព.ស.១១០៤ ត្រូវជា គ.ស.៥៦០ ព្រះបទុមកុមារបានទទួលអភិសេកឡើងសោយរាជស
ម្បត្ដិបន្ដអំពីព្រះបិតាព្របាទជ័យវុទ្ធីវង្ស ដោយមានព្របរមនាមព្រះបាទសំដេចព្រះបទុមវរវង្សរាជាធិរាជ ព្រះអង្គជាម
ហាក្សត្រទី១០។ ព្រះមហានគរស្ថិតនៅជាព្រះរាជធានីដដែល។
ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្រ្ដីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដ នៅតាមដងទន្លេក្នុង
តំបន់បាសាន ដែលស្ថិតនៅក្នុងតំបន់ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេកុង និងទន្លេតូច។ ទីនោះមានទេសភាព និង ដី
ខ្សាច់សក្បុះល្អណាស់។ ខណៈនោះព្រះអង្គបានជួបប្រទះឃើញនាងនាគមួយអង្គ ដែលតំនែងខ្លួនជានារីយ៉ាងល្អអិត
ខ្ចោះស្រស់ប្រិមប្រិយ មានសម្ជស្សសោភ័ណភាព លើសផុតអស់ស្រីទាំងពួង នាងមានសាច់សំបុរពណ៌សស្អាត។
នាងនាគបានធ្វើដំនើរចេញពីស្ថានភុជង្គនាគ មកកំសាន្ដលេងត្រង់ឆ្នេរខ្សាច់នាះដែរ គ្រាន់តែបានយល់ឃើញនាងនាគ
ភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គក៏ស្ទុះយាងចូលទៅសុំសេចក្ដី
ស្នេហា ហើយសួរស្ដីដន្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដសុខកាយ លុះទៅ
ដោយសេចក្ដីស្នេហាលួងលោមរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រល
ប់ចូលព្រះមហានគរវិញ ព្រះអង្គបានប្រទានឋានៈជាព្រះអគ្គមហេសី ធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។ នាងនាគបានទទួ
លព្រះនាមថា ព្រះទេវត្ដិសេរីរតន៍កញ្ញាមហាក្សត្រី មិនតែប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាអោយរាជការមុខ
មន្រ្ដី និង ប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះរាជអានាចក្រ ដាក់ឈ្មោះ និង ហៅកន្លែងដែលព្រះអង្គបានជួបស្នេហានាងនាគ
ថា ស្រីសឈរ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃ ក្នុងកាយវិការនេះ ព្រះបទុ
មវរវង្សចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគអោយស្ថិតនៅជាអមតៈជានិច្ច។
យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គម្រប់គ្រប់១០ខែ, ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការ
អាមាស់មុខអាប់កិត្ដិយស និង ខ្លាចមានចលាចលក្នុងព្រះនគរព្រះមហាក្សត្រ និង ព្រះអគ្គមហេសីក៏សំរេចិត្ដយកពង
នោះទៅកប់ចោលក្នុងឆ្នេរខ្សាច់ នាតំបន់គិរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។
នាសម័យកាលនោះនៅក្នុងស្រុកខ្មែរ មានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នា
ដាក់ឈ្មោះអោយគាត់ថា គង់ស្រមូវ(២) គាត់ជាមេក្រុមពួកកំនែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអា
ករ តាមរទេះ មានទឹក និង ត្រីកន្ធរហាលមកថ្វាយស្ដេចខ្មែរ។ ថ្ងៃមួយ បំពេញភារៈកិច្ចផ្នែកកំនែនរួចហើយ គង់ស្រមូវ
រៀបចំអិវែអិវ៉ាន់គ្រប់បែបយ៉ាងសព្វសារពើរ ផ្ទុកដាក់ក្នុងរទេះ សំរាប់យកទៅលក់ដូរអែស្រុកភូមិវិញ ក្បួនរទេះសៀ
មគង់ស្រមូវ បានធ្វើដំនើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាមផ្លូវ កន្លែងមួយដែលមានដីទួលខ្ពស់ខុសអំពីធម្មតា បាន
ធ្វើអោយគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅជីកដីទួលនោះ។ ជីកបានមួយ
សន្ទុះគាត់សង្កេតក្រលេកមើលទៅ ឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះ
ដោយថ្មមៗ ហើយលើកដាក់រទេះដឹកជញ្ជូនយកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្ន
ជាទីបំផុត(៣)។
២ = បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំនែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះអោយថាគង់ពុក
ចង្កាអង្កាញ់។ ពង្សាវតារព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរថា គង់នេះត្រូវហៅគង់ស្រមូវ រឺ គង់ក្រៅ។ ៣ =បើតាមព
ង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅ
ហើយ។
គ្រប់កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់
ស្រមូវដាក់ឈ្មោះអោយថានាយរង។ គាត់ស្រលាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបំរុងទារកនោះដូចជាកូនបង្កើត
និងថ្លែងអំពីព្រះបាទបទុមវរវង្ស និង ព្រះអគ្គមហេសីនាគវិញ ដែលគង់នៅព្រះមហានគរព្រះអង្គបានព្រះរាជបុត្រមួយ
អង្គទៀត ព្រះនាមព្រះបទុមសូរ្យវង្ស(៤) គឺនៅក្នុងឆ្នាំខាល ព.ស.១១៥០ ត្រូវជា គ.ស.៦០៦។ ព្រះបទុមវរវង្ស សោយ
រាជ្យបាន ៦២ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំម្សាញ់ ក្នុងព្រះជន៨១ វស្សា ដោយជម្ងឺចាស់ជរាព្យាធិ។
៤ = អែកសារពង្សាវតារខ្លះទៀត បានបញ្ជាក់ថា ព្រះបទុមសូរ្យវង្សត្រូវជាបងពញារោង។
ព្រះបាទបទុមសូរ្យវង្ស
កាលនោះ, ព្រះបទុមសូរ្យវង្សទើបតែបានព្រះជន្ម១៦វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជសម្បត្ដិបន្ដពីព្រះបិតា, នៅ
ថ្ងៃ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស.១១៦៥, ត្រូវជាគ.ស.៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធឹកអធម។ ព្រះ
អង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះអង្គមានរិទ្ធីអនុភាព តេជៈបារមី កំលាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះ
ព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹងលឺយល់ អស់គ្រប់កិច្ចការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមាន
ឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក៏ដូចជាក្រៅនគរ។
ចំនែកអែនាយរោងវិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈ
ជំនួសអូវពុក ជាមេក្រុមកងកំនែនដឹកជញ្ជូនទឹក និង ត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ, ដល់ពេលវេ
លាដែលត្រូវតែនាំពលកំនែនទៅដងទឹកយកទៅថ្វាយស្ដេចខ្មែរ នាយរោងបានបញ្ជាអោយក្រុមកំនែនទាំងនោះ ត្បា
ញកញ្ជើអោយញឹកល្អិតជាទីបំផុត ហើយអោយនាំគ្នាដងទឹកយកទៅចាក់ដាក់ក្នុងកញ្ជើទាំងនោះ កញ្ជើនោះមាន
ឈ្មោះជាប់មកថា ជាលភ្នែកគ្រួច។ បន្ទាប់មក, នាយរោងនិយាយបង្គាប់ទៅកាន់ជាលទាំងនោះអោយធ្វើដូចម្ដេចកុំ
អោយទឹកលេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកអិតមានជ្រាបលេចបន្ដិចឡើយ។ ទឹកទាំងប៉ុន្មានត្រូវបាននាយរោង
ដឹកជញ្ជូន យកទៅថ្វាយព្រះបទុមសូរ្យវង្សនៅអែព្រះមហានគរ។
ពញារោង កាលអាយុ ១១ឆ្នាំ បើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នុព្វរតន៍កូនព្រះបាទអង្គឌួង នាអោកាសអុំទូកលេង
កំសាន្ដនៅជិតផ្ទះ ធ្លាប់ត្រូវបានខ្សែទឹកហូរយ៉ាងខ្លាំង ទាញនាំទូករកអុំបញ្ជ្រាសទឹកឡើងត្រលប់មកផ្ទះវិញមិនរួច។ គ្រា
នោះដោយអស់កំលាំងកំហែង ពញារោងក៏ស្រែកបញ្ជាអោយទឹកហូរបញ្រ្ជាសត្រលប់ឡើងលើវិញ ដើម្បីនាំទូកខ្លួន
យកទៅដាក់អោយដល់ផ្ទះ។ រំពេចនោះ, ទឹកក៏ហូរបញ្រ្ជាសឡើងទៅលើវិញមែន ហើយនាំទូកពញារោងទៅដល់ផ្ទះដូ
ចសេចក្ដីប្រាថ្នា យស់ឃើញភាពអច្ឆរិយៈអស្ចារ្យដូច្នេះ ពញារោងដឹងច្បាស់ថាខ្លួនមានរិទ្ធិអនុភាព មានបុណ្យបារមីមាន
មាត់ទិព្វ ពីថ្ងៃនោះមក ពញារោងខំចិញ្ចឹមលាក់អាថិកំបាំងនេះជារៀងរហូត។
ចំនែកព្រះបាទបទុមសូរ្យវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹង
ថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះ
អង្គកោះប្រជុំអស់នាម៉ឺនមុខមន្រ្ដី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀ
មនឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយលែក ដោយមិន
ចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះទៀតទេ។
បើយោលទៅតាមអែកសារខ្លាះទៀត បុព្វហេតុដែលបណ្ដាលអោយព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ
គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកន្ដា
លសាលជំនុំ ចំពីមុខព្រះភ័ក្រ្តព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនអោយនាម៉ឺនមន្ត្រីពលសេនាម្នាក់
មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសូរ្យវង្សមួយអង្គគត់ដែលយាងចូលមកដល់ទើបមើលឃើញ។
អាកប្បកិរិយាព្រហើនច្រលោមខាមនេះហើយ ដែលធ្វើអោយព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។ ឃើញ
ច្បាស់ជាក់និងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិរិទ្ធតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏
រត់ភៀសខ្លួនបាត់ស្រមោលទៅ។ អុកញាមន្រ្ដីចៅពញាតេជោតំឌិនត្រូវនាំពលសេនាចំនួន៣០០នាក់ ជ្រែកដីទៅចាប់ព
ញារោងនៅអែ ស្រុកសុខោទ័យ។ កងទ័ពតេជោតំឌិនវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពី
ជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំ
លោកចៅអធិការសាងផ្នួសបួសជាសាមណេរ។
រសៀលថ្ងៃមួយ, នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោតំឌិនជ្រែ
កដីលេចចេញមកពាក់កន្ដាលខ្លួន ចំពីមុខតែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោតំឌិនក៏ទូលសុំសួរ
លោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួន បានមានពុទ្ធដិការឆ្លើយតបទៅវិញ សូមអុបាសករង់
ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោតំឌិនប្រែទៅជារឹងបន្ដិចៗម្ដង។ ហើយក្លាយ
ទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោតំឌិនបាននាំគ្នា
ដកថយត្រលប់ចូលនគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។
ក្រោយដែលស្ដេចសៀមនៅសុខោទ័យចូលទីវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀម
ពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្រ្ទាធិបតី ស្ដេចសៀមថ្មីអ
ង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត
លើកទីមួយ, ពញារោងបានធ្វើដំនើរលួចមកស្រុកខ្មែរ ដោយមាននាំមកជាមួយនូវពលរេហ៍ចំនានៗ និង មានលាក់ដាវ
ពីរដាក់ជាប់ក្នុងខ្លួនផង មកដល់ព្រះមហានគរ ពញារោងបាននាំគ្នាបន្លំខ្លួនដើរសំដៅតំរង់ចូលទៅក្នុងព្រះបរមរាជវាំង។
ពេលនោះ នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់ទាំងតូចទាំងធំ ទាំងមនុស្សទាំងនាគ កំពុងតែនាំគ្នាមកប្រជុំក្នុងព្រះបរមរាជវាំង
រង់ចាំទទួលគោរព និង គាល់ព្រះមហាក្សត្រព្រះបាទបទុមសូរ្យវង្ស ព្រះរាជាយាងគង់លើបល្ល័ង្គរាជ្យ ហើយទ្រង់ត្រាស់
មានបន្ទូលថា «តើមាននុស្សក្រៅអែណាចូលមកក្នុងទីនេះរឺទេ? » នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់ឆ្លើយតបទូលព្រមគ្នា
ទៅវិញថា គ្មានបានឃើញមនុស្សចំលែកអែណាទេ ព្រះរាជាក៏មានបន្ទូលតទៅទៀតយ៉ាងខ្លាំងៗថា ជនជាតិសៀមអែ
ង ដែលមានចិត្ដថ្លើមធំចូលមកដល់ទីនេះតើអែងមានគោលបំនងដូចម្ដេចដែរ?។
ពញារោង, ដែលអាងទៅលើមន្ដវិជ្ជាការសីល្ប៍សាស្រ្ដបំបាំងខ្លួន លុះព្រះមហាក្សត្រខ្មែរមើលឃើញ ដឹងស្គាល់យល់អំ
ពើអស់គ្រប់សកម្មភាពកាយវិការរបស់ខ្លួន ក៏កើតភ័យស្លន់ស្លោតក់ស្លុតរបូតដាវទាំងពីរធ្លាក់ពីដៃ ពញារោងខំប្រើមា
ត់ទិព្វដែរ តែគ្មានប្រសិទ្ធភាព ប្រើមិនកើត។ គ្រានោះ ពញារោងដឹងច្បាស់ណាស់ថាមហិទ្ធិរិទ្ធតេជៈរបស់ខ្លួនមិនអាច
នឹងយកជ័យជំនះ លើព្រះបទុមសូរ្យវង្សបានឡើយ ភ្លាមនោះដែរ ព្រះមហាក្សត្រយាងចុះពីលើរាជបល្ល័ង្គ ដកដាវដើរសំ
ដៅទៅរកប្រហារជីវិតពញារោង ពញារោងដឹងថាខ្លួនអស់ផ្លូវ អស់ច្រកចេញ ក៏លុតជង្គង់គ្រឹបក្រាបថ្វាយបង្គំសុំខមា
ទានទោសព្រះបទុមសូរ្យវង្ស ព្រះអង្គយល់ព្រមលើកលែងទោស អោយរួចរស់រានមានជីវិតដោយព្រមទាំងមានបន្ទូ
លថាមិនពិតប្រាកដច្បាស់ជាមហិទ្ធិរិទ្ធអែងខ្លាំងពូកែនោះទេ!..។
បន្ទាប់មក ពញារោងក៏ក្រាថ្វាយបង្គំលាព្រះមហាក្សត្រខ្មែរ ដើម្បីវិលត្រលប់ទៅស្រុកសៀមវិញ ប៉ុន្ដែក្នុងចិត្ដ ពញា
រោងមិនដែលព្រមដាក់ខ្លួនចុះចាញ់ស្ដេចខ្មែរឡើយ ពញារោងគុំទុកជាប់ក្នុងក្រអៅបេះដូងថាថ្ងៃល្អណាមួយ នឹងធ្វើ
ឃាតសំលាប់ស្ដេចខ្មែរដន្ដើមយករាជសម្បត្ដិអោយទាស់តែបាន។
លើទី២ ឆ្លៀតអោកាសល្អពញារោងបានរៀចំខ្លួន និង ក្រុមបក្សពួកធ្វើដំនើរចូលមកមហានគរ ក្នុងគោលបំនងលួច
ប្រហារជីវិតស្ដេចខ្មែរ ថ្ងៃនោះ, ព្រះបទុមសូរ្យវង្សដោយមានព្រះខ័នជាប់និងខ្លួន បានយាងចុះមកក្រសាលលេងនៅទី
ធ្លាក្នុងបរមរាជវាំង។ ពញារោង ដែលអាងទៅលើមហិទ្ធិរិទ្ធិខ្លាំងពូកែរបស់ខ្លួន ជិះលើដំរីសារមួយយ៉ាងធំ បំបាំងខ្លួនហើ
យបំបោលដំរីនោះលឿនស្លេវសំដៅចូលទៅក្នុងវាំង ដើម្បីជាន់ឈ្លីសំលាប់ព្រះមហាក្សត្រ នៅចំពោះមុខហេតុភេទដូ
ច្នេះ, គ្មាននាម៉ឺនមន្រ្ដីពលសេនាណាម្នាក់មើលឃើញពញារោងឡើយ។ តែព្រះបទុមសូរ្យវង្សដែលមានភ្នែកទិព្វ បាន
ក្រលេកមើលឃើញទាន់ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ហើយស្រែសន្ធាប់ថា អាសៀមនេះ វាប្រមាថមាក់ងាយយើង
ជ្រុលពេកហើយ! វាគិតអាងមហិទ្ធិរិទ្ធិរបស់វាខ្លាំងពូកែម្ដងនេះ យើងលែងអត់អោនលើកទោសអោយទៀតហើយ!។
ពញារោងខំបំបោលដំរីអោយសំរុករឹងរិតតែលឿនឡើង ទៅជាន់សំលាប់ព្រះមហាក្សត្រខ្មែរ ក៏ប៉ុន្តែមកដល់មុខព្រះប
ទុមសូរ្យវង្សកាលណា ដំរីនោះទប់ជើងឈប់ងក់ហើយបែរជាលុតជង្គង់ថ្វាយបង្គំសំពះព្រះអង្គទៅវិញ ដោយមិនបានសំ
រេចជោគជ័យដូចដែលប៉ង ពញារោងភ័យណាស់លោតចុះពីលើខ្នងដំរី មកក្រាបថ្វាយបង្គំព្រះមហាក្សត្រខ្មែរសុំអោយ
ព្រះអង្គលើកលែងទោសពៃ អោយរួចរស់រានមានជីវិតបន្ដទៅទៀត។ ពញារោងប្រកាសជាអុលារិកថា អំនិះតទៅ
លែងហ៊ានប្រមាថកាតទានលើរូបព្រះអង្គទៀតហើយ ព្រះបទុមសូរ្យវង្ស ដែលដឹងអំពីប្រវត្ដិពញារោងមានជាប់សាច់
ឈាម ជាបងប្អូនបង្កើត ព្រះអង្គក៏សុខចិត្ដសន្ដោសប្រោសប្រណីលើកលែងទោស ហើយថែមទាំងកាត់ផ្ដាច់ទឹកដីមួយ
ចំនែកប្រគល់អោយទៀត។
ក្នុងសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិច ត្រូវថយរួញមកនៅត្រឹម បស្ចឹមបុរី ដែលសព្វថ្ងៃសៀមដាក់
ឈ្មោះថា ប្រជិនបុរី រឺ ខេត្ដខាងកើត និង ខាងជើងត្រឹមនគររាជសីមារ ដែលសៀមក្រលៃប្ដូរឈ្មោះដាក់ជា កូរ៉ាត ជា
មួយគ្នានេះដែរ ព្រះបទុមសូរ្យវង្សបានដាក់កំនត់លក្ខ័ណ អោយគ្រប់ស្ដេចសៀមត្រូវតែនាំផ្កាមាស មកថ្វាយព្រះមហា
ក្សត្រខ្មែរក្នុងមួយឆ្នាំម្ដង បន្ទាប់មកពញារោងក្រាបថ្វាយបង្គំព្រះរាជាសុំអនុញ្ញាតិវិលត្រលប់ទៅសុខោទ័យវិញ។ ពញា
រោងបានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា និង រលត់រលាយវិនាសខ្ចាត់ខ្ចាយ នៅថ្ងៃដែលរូបសំនាកចៅពញាតេជោ
តំឌិនត្រូវបាក់បែកខ្ទេចខ្ទីអស់។
ពង្សាវតារបស់សំដេចវាំងជួន បានសរសេរថា ព្រះអង្គបទុមសូរ្យវង្សដែលមានភ្នែកទិព្វ អាចមើលឃើញអ្វីទាំងអស់
បានកាត់ទឹកដីខ្មែរមួយផ្នែកនៅទិសខាងកើតគឺ ស្រុកគោកអង្រ្កងអោយទៅយួនដែរ។ ពីព្រោះព្រះអង្គមើលឃើញទៅ
អនាគត ថាស្រុកនេះនិងក្លាយទៅជានគរមួយអែករាជ្យដែលគេពុំអាចបំផ្លិបំផ្លាញបានឡើយ ពង្សាវតារដដែលនេះបាន
រៀបរាប់ថា នៅស្រុកគោកអង្រ្កងមានឈ្មួញលក់សូត្រម្នាក់ បាននាំខ្ញុំកំដរអ្នកបំរើទៅនេសាទត្រី ខណៈនោះស្រាប់តែ
រើសបានត្រាមាសមួយក្នុងទឹក លើត្រានោះមានចារថា ព្រះបង្គាប់បញ្ជាតំរូវអោយគាត់ធ្វើជាស្ដេច មនុស្សជាច្រើននាំ
គ្នាកុះករទៅសុំចំនុះចុះចូលនៅបំរើជាមួយ ហើយបាននាំគ្នាតែងតាំងឈ្មួញនោះជាស្ដេច ដោយដាក់ឈ្មោះថាស្ដេចទេ
វតា ដូចនេះទឹកដីខ្មែរនៅទិសខាងកើតត្រូវរំកិលត្រឹម បារា និង ដូននយ ចំនែកព្រំប្រទល់ទឹកខ្មែរ ផ្នែកខាងជើង និងខា
ងត្បូងនៅដដែលអិតមានរើរុះផ្លាស់ប្ដូរទេ។
ក្នុងរាជ្យព្រះបាទបទុមសូរ្យវង្ស ព្រឹត្ដិការណ៍សំខាន់មួយទៀត ដែលគួរអោយគាត់សំគាល់គឺការចូលមកទឹកដីខ្មែរនៃសំ
ពៅដែលដឹកនាំព្រះកែវមកត និង ព្រះត្រៃបិដក គឺក្នុងឆ្នាំរោង ព.ស.១២០០ ត្រូវជា គ.ស ៦៥៦។ ព្រឹត្ដការណ៍នេះយើង
នឹងលើកទៅអធិប្បាយដាច់ដោយឡែកនៅជំពូកក្រោយ។
ព្រះបទុមសូរ្យវង្ស មានបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ ព.ស.១២៤៥ ត្រូវជាគ.ស
៧០១ ពង្សាវតារវត្ដកោកកាកបានសរសេរថា ព្រះអង្គមានព្រះរាជបុត្រទាំងអស់បួនព្រះអង្គ ដែលឡើងសោយរាជ្យបន្ដ
បន្ទាប់គ្នា។ ព្រះអង្គសោយរាជ្យសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ឆ្នាំ។ ព្រះបទុមសូរ្យវង្សបានចូលទីវង្គតនៅឆ្នាំម្សាញ់
ព.ស.១២៧៣ ត្រូវជាគ.ស.៧២៩ ក្នុងព្រះជាន្ម១២៤វស្សា។
កំនត់សំគាល់
១ - តាំងពីបូរម្យបូរាណមក នៅស្រុកខ្មែរយើង ស្ដេចក្ដី អ្នកដឹកនាំកាន់ក្ដាប់អំនាចក្ដិ ភ័យណាស់ ខ្លាចណាស់ ហើយ
ក៏ស្អប់ខ្ពើមខ្លាំងណាស់ដែរ អ្នកដែលមានបុណ្យ មានពន្លឺបារមីមានចំនេះវិជ្ជាអាចបំភ្លឺអ្នកល្ងិតល្ងង់ ពួកគេមិនអនុញាត
អោយខ្មែរណាមួយមានបុណ្យ មានចំនេះវិជ្ជាចេះដឹង មានប្រាជ្ញាលើសលប់ជាងក្រុមគេឡើយ ពីព្រោះគេមានជំនឿ
និងយល់ច្បាស់ថា អ្នកមានបុណ្យប្រាជ្ញាភ្លឺស្វាងទាំងនេះ អាចដើរពន្យល់បំភ្លឺប្រជាជន អោយភ្ញាក់រលឹក លែងល្ងង់ខ្លៅ
លុះទៅតាមការជិះជាន់ប្រើអំនាចផ្ដាច់ការ ដែលជាអុបសគ្គចំពោះអំនាចផ្ដាច់ការរបស់គេ មិនអនុញាតអោយពួកគេ
លក់ទឹកលក់ដី លក់ជាតិ រឺ គេងប្រវ័ញ្ចលើខ្នងរាស្រ្ដបាន។
២ - យើងអាចកត់ត្រាបានដែរថា នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ ព្រិត្ដិការណ៍ដដែលៗ ច្រើនតែវិលត្រលប់មកជាន់ផ្ទួនៗគ្នា
ជាពិសេស គឺគ្មានអ្វីក្រៅអំពីជំលោះគ្រួសាស្ដេច រវាងកូនស្ដេច បង ប្អួន កូនក្មួយ មាមីង កាប់សំលាប់វាយប្រហារគ្នា
ដន្ដើមយករាជសម្បត្ដិនោះឡើយ ភស្ដុតាងជាក់ស្ដែងគឺព្រះបទុមសូរ្យវង្ស និង ពញារោង។ ព្រឹត្ដិការណ៍របៀបនេះយើ
ងនឹងឃើញមានជាហូរហែទៅមុខទៀតក្នុងប្រវត្ដិសាស្រ្ដខ្មែរ។
៣ - អ្នកដែលទទួលរងគ្រោះថ្នាក់ រងទុក្ខវេទនា បាត់បង់ជីវិតនាះ គ្មាននរណាក្រៅអំពីប្រជាពលរដ្ន រឺ អ្នករដ្ឋការតូចតា
ចឡើយ មានចៅពញាតេជោតំឌិនជាដើម៘
៤ - អ្នកដឹកនាំប្រទេសជាតិត្រូវមានប្រាជ្ញាភ្លឺថ្លាមោះមុត មើលអោយបានវែងឆ្ងាយដូចព្រះបទុមសូរ្យវង្សដែលមានព្រះ
នេត្រទិព្វ។ ភ្នែកទិព្វនេះគឺ សំដៅទៅលើការចេះដឹង ទៅលើពុទ្ធិ ទៅលើការចេះវែកញែកពិចារណា ថ្លឹងថ្លែងគិតគូរល្អិ
តល្អន់ និង ទៅលើការចេះប្រុងប្រៀបរៀបចំមើលអនាគតនគរអោយបានវែងឆ្ងាយជាទីបំផុត។ មិនតែប៉ុណ្ណោះ គេ
មិនត្រូវបន្ដែតបន្ដោយអោយខ្លួនប្រាណចិត្ដគំនិត សរសៃសរសូងវិញ្ញាណរំជើបរំជួលហក់លោត អួតក្អេងក្អាងកោ
ងកាចសាហាវឃោឃៅយង់ឃ្នង ទៅតាមភ្លើងកំហឹង ទៅតាមការបញ្ជោរ រឺ ទៅតាមលោភលន់ឈ្លក់ក្នុងជ្រោះក្នុង
អំនាចនោះទេ។ ភ្នែកទិព្វនេះ មិនមែនមនុស្សគ្រប់រូបចេះតែមានបានដោយងាយៗនោះទេ ដើម្បីអោយភ្នែកទិព្វ រឺ បុ
ណ្យបារមីមានការចេះដឹងភ្លឺថ្លា គេត្រូវតែចំនាយពេលវេលាយ៉ាងច្រើនអិតសំចៃ សំរាប់ប្រឹងប្រែងរៀនសូត្រស្វាធ្យា
យសិក្សា ធ្វើសមាធិតាំងសីលក្នុងគ្រប់កាលៈទេសៈ។ ម្យ៉ាងវិញទៀត គឺភ្នែកទិព្វនេះហើយដែលជំរុញនាំអោយព្រះប
ទុមសូរ្យវង្ស រឺ អ្នកកាន់អំនាចចេះមានធម៌សន្ដោសលើកលែងទោស ក្នុងនាមសុខសន្ដិភាព និង ការរីកចំរើនក្នុងនគរ។
៥ -ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត
ដែលបានចូលដល់ស្រុកខ្មែរ
នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមានព្រះនេ
ត្រទិព្វ មានសំពៅមួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរាវាយបោកបក់យ៉ាងខ្លាំង បានរសាត់អន្ដែតមកគឿងគល់ចតនៅកំពង់
ផែព្រះមហានគរ។ សំពៅនោះត្រូវបែកបាក់ធ្លុះធ្លាយ ដោយសារកំលាំងទឹករលករុញបោកច្រានទៅបះនឹងផ្ទាំងថ្ម តែ
ពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿងនៅត្រង់ដងទន្លេ ក្នុងខេត្ដបន្ទាយមាស។
សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក(១) និងព្រះពុទ្ធរូបព្រះកែវមរកត(២) អែការមកដល់សំពៅនេះ គឺសុទ្ធ
តែជារឿងចៃដន្យដែលគ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។
ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បានធ្វើអោយនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់នាំគ្នាកុះករ ចុះទៅកំពង់ផែ
សាកសួរចង់ដឹងពត៌មាន។
១ = ត្រៃ រឺ ត្រ័យ រឺ ត្រី មានន័យថាបី។ អែបិតកប្រែពីសំស្រ្កិតមក បានសេចក្ដីថាកញ្ជើ ល្អី ថាស រឺ ភាជន៍។ ដូច្នេះ
ព្រះត្រៃបិតកជាល្អីបី ដែលគេតំកល់ព្រះធម៌ ព្រះត្រៃបិតក រឺ ធម៌ក្នុងព្រះពុទ្ធសាសនាមានចែកចេញជាបីគឺ
វិន័យបិតក ដែលរៀបរាប់អធិប្បាយអំពីវិន័យ និង បទបញ្ញាតិ
សត្ដនបិតក ដែលជាព្រះពុទ្ធអោវាទ រឺ ជាអត្ថបទដើមផ្សេងៗ
អភិធម្មបិតក ដែលពណ៌នា អធិប្បាយវែកញែកអំពីចិត្ដ ចេតសឹក ការកើត ឈឺ ចាស់ ស្លាប់ រូប និង
និព្វាន។
២ = ក្នុងព.ស៥០០ ដោយព្រះសង្ឃព្រះមហានាគសេន គង់នៅ នគរបាតលីបុត្ដ មានបំនងចង់យកត្បូងមុនីជោគមក
ឆ្លាក់កសាងព្រះពុទ្ធបដិមាករ ព្រះអិន្រ្ទាធិរាជក៏បញ្ចេញព្រះវិស្សកម្មទេវបុត្រ អោយយកត្បូងមរកតពី ភ្នំវិបុលបព៌តម
កកសាងព្រះពុទ្ធរូប។ អស់រយៈពេល៧យប់៧ថ្ងៃ ព្រះវិស្សកម្មទេវបុត្របានកសាងព្រះកែវមរកតហើយ ដោយមានទាំង
បញ្ចុះព្រះអដ្ឋិធាតុព្រះពុទ្ធសមណៈគោតមប្រាំពីរក្នុងនោះផង។ គឺមួយក្នុងព្រះកេស ២ក្នុងទ្រូងឆ្វេងស្ដាំ ២ក្នុងបាតព្រះហ
ស្ថឆ្វេងស្ដាំ និង ពីរទៀតក្នុងព្រះបាទ។ ដំបូង ព្រះកែវមរកតគង់នៅនគរបាតលីបុត្ដ។ កាលនោះព្រះមហានាគសេនបាន
ទាយទុកជាមុនថា «ព្រះពុទ្ធរូបព្រះកែវមរកតត្រូវគង់នៅនគរបាតលីបុត្ដ ៣៥ឆ្នាំ នៅកោះលង្កាចំនួន ៤៥០ឆ្នាំ នៅអិន្និ
ប័ត្តបូរី រឺ ស្រុកខ្មែរ២០៨ឆ្នាំ នៅស្រុកលាវ៨១៧ឆ្នាំ និងចុងក្រោយនៅទីក្រុងរតនបូរីស្រីអយុធ្យា ប្រទេសសៀមរហូត
ដល់ព្រះបាទធម្មិករាជ្យបានត្រាស់ដឹង យាងមកលើកស្ទួយ តំកើងព្រះពុទ្ធសាសនា នេះបើតាមពង្សាវតារវត្ដទឹកវិល ក្នុង
ស្រុកស្អាង ខេត្ដកន្ដាល។ នៅឆ្នាំមមែ ព.ស៨៥០ ត្រូវ គ.ស.៣០០ ដោយមានសង្គ្រាមរាំងជល់យ៉ាខ្លាំងក្លានៅនគរបាត
លីបុត្ត ស្ដេចកោះលង្កាក៏ទៅសុំ យកមកតំកល់ទុកបូជាក្នុងនគររបស់ខ្លួនតរៀងមក។
បុព្វហេតុដើមតំបូង
កាលនោះ, នៅប្រទេសមាលាន រឺ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ(៣)។ ព្រះអង្គជាស្ដេចលាវ
មួយអង្គ ព្រះអង្គមានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និង បញ្ជូនសំពៅពីរគ្រឿង ដោយមានព្រះសង្ឃ
និង ក្រុមដើរសំពៅរូមដំនើរផង អោយចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចំលងព្រះត្រៃបិតក។ សំពៅទាំងពីរ
ត្រូវចេញដំនើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោយ។
ទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កាដើម្បីចំលងព្រះត្រៃបិតក
ដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចំលងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូបព្រះកែវមរតក
ទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបានតំកល់ព្រះកែវមរកត និង ព្រះត្រៃបិដក ដែលចំលងដោ
យអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំនែកអែព្រះត្រៃបិតក ដែលចំលងដោយអ្នកស្រុកកោះសេរីលង្កា ត្រូវតំក
ល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជាអោយសំពៅទាំងពីរចេញដំនើរត្រលប់ទៅមុន។ អែ
ព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។
មកតាមផ្លូវ ដល់កន្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើអោយសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា
សំពៅដែលមានដឹកជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយ ហើយរសាត់អន្ដែ
តមកគឿងចតតាមឆ្នេរសមុត្រខ្មែរ ចំពោះពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿងចតនៅ កោះរិស្សីកែវ ក្នុងសំ
ពៅនោះ មានព្រះពុទ្ធ ព្រះកែវមរកត កែវព្រះភ្លើង ព្រះអុណ្ណាលោម(៤) វិន័យបិតក និងអភិធម្មបិតក គណៈសង្ឃលា
វដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាមព្រះពុទ្ធឃោសា។ ប្រជាព
លរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនាអាចធ្វើបុណ្យកសាងកុសលក្នុងព្រះពុទ្ធសាសនា
គេនាំគ្នាស្រុះស្រួលរួមកំលាំមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំរាប់តំកល់ព្រះត្រៃបិតក វត្ដអុណ្ណាលោម
ដែលនៅទីនោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះវិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ
វត្ដកែវព្រះភ្លើង សំរាប់តំកល់កែវព្រះភ្លើង វត្ដព្រះពុទ្ធឃោសា សំរាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំ
រាប់តំកល់បូជាព្រះកែវមរកត។
៤ = គេមិនបានដឹងច្បាស់ថា ជារោមជុំចិញ្ចើមរបស់ព្រះពុទ្ធ រឺ របស់ព្រះមហាថេរអង្គណាមួយឡើយ។
គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុករិស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះបាទបទុ
មសូរ្យវង្ស ក្រុមមន្ដ្រីក៏បានយកដំនឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយក្នុងហរិទ័យអិតអុ
បមា ហើយចេញបញ្ជាបង្គាប់អោយរៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំសុំនិមន្ដដង្ហែព្រះកែវមរកត ព្រះត្រៃ
បិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ អែកសារដដែលសរសេរថា ព្រះបាទបទុមសូរ្យវង្សបានធ្វើដំនើរយាង
តាមទន្លេ ចុះមកស្រុករិស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំងអស់នោះ។
ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់ គ្មានលទ្ធភាព
នឹងអាចវិលត្រលប់ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀតព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជធម៌ មានបុ
ណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនាដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដយល់ព្រមប្រគល់ថ្វាយ
ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើព្រះមហាក្សត្រខ្មែរ ចាប់តាំងពីថ្ងៃនោះតមក។ ក្បួនធំ
អោលារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និង ព្រះត្រៃបិតកយកមកតំកល់ទុកក្នុងប្រា
សាទនគរវត្ដ។ មិនតែប៉ុណ្ណោះព្រះរាជាបានបញ្ជាអោយធ្វើបុណ្យទានយ៉ាងអឹកធឹកពាសពេញទូរទៅទាំងប្រទេស ដើ
ម្បីអបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានអោយចំលងព្រះត្រៃបិតកជាបីច្បាប់
មួយចំលងលើស្លឹករិត មួយលើប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។ ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិ
តក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះមានជនជាតិសាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ
អង្គបានបង្គាប់អោយសរសេរកត់ត្រាចំលងព្រះត្រៃបិតកជាច្រើនក្បាល លើសាស្ត្រាស្លឹករិត ទុកសំរាប់ចែកចាយតំ
កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំនងការពារទំនុកបំរុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាអោយបានចំរុងចំរើនតទៅ
អានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ ទូទាំងប្រទេសអោយមានចំនេះវិជ្ជា ចេះចងចាំ គោរពប្រ
ណិប័តន៍ អនុវត្ដទៅតាមគន្លងធម៌។
ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ ត្រូវ
បានព្រះមហាក្សត្រខ្មែរព្រះបាទបទុមសូរ្យវង្ស កំនត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជថ្មី មាន
ឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មតចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨៣ ក្នុងមហា
សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការស្រាវជ្រាវរបស់លោក F.G.Faraut )។
ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាអិតបីមានធ្វេសប្រហែស ព្រះអ
ង្គបានកសាង ប្រាង្គប្រាសាទ វត្ដ និង ព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជាផ្ដល់នូវក្ដីសុខសប្បាយក្សេមក្សា
ន្ដដល់ប្រជារាស្រ្ដក្នុងនគរ។ ដើម្បីទុកជាសញ្ញាជាប្រផ្នូលអោយខ្មែរប្រុសស្រីទាំងអស់ដឹង និង យល់អំពីដំនើរជីវិតរបស់
ស្រុកទេស ព្រះបាទបទុមសូរ្យវង្សបានកសាងព្រះពុទ្ធរូបព្រះចូលបរិនិពាន្ដមួយអង្គយ៉ាងធំ នៅប្រាសាទខ្វាវព្រះធាតុ ក្នុង
ស្រុកព្រហ្មទេព។ គេត្រូវពិនិត្យមើលទឹកភ្លៀង ដែលធ្លាក់មកលើព្រះបាទបដិមាករ
ប្រការ១ បើទឹកភ្លៀងនោះមានពណ៌ក្រហម ដូចឈាម នោះស្រុកខ្មែរនឹងស្គាល់នូវភ្លើងសង្រ្គាម។
ប្រការ២ បើទឹកភ្លៀងនោះល្អក់ ហើយធុំក្លិនស្អុយ នោះនឹងមានជំងឺពាសពេញនគរ។
ប្រការ៣ បើទឹកភ្លៀងនោះធ្លាក់មកថ្លាល្អ នោះនគរ នឹងបានសុខក្សេមក្សាន្ដហើយប្រជាពលរដ្ឋនឹងបានទទួល
ភោគផល ល្អប្រសើរ។
ប្រការ៤ បើព្រះពុទ្ធរូបព្រះចូលនិពាន្ដមានស្នាមប្រេះ ហើយមានឈាមចេញនៅត្រង់ដើមទ្រូង នោះត្រូវបរ
ទេស នឹងចូលមកឈ្លានពាន។
ប្រការ៥ បើទឹកភ្លៀងនោះធ្លាក់មកលើដើមទ្រូង និង ព្រះបាទព្រះអង្គក្លាយទៅជាឈាមហើយមានស្រមោច
ក្នុងនោះ នោះនឹងកើតមានទុរ្ភិក្សក្នុងនគរជាពុំខាន។
ព្រះបាទធនញ្ជ័យគោរពរាជ្យ
ព្រះបាទបទុមសូរ្យវង្ស ក្សត្រខ្មែរទី១១ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ
ព.ស.១២៤៤ ម.ស ៦២៣. ច.ល៦៣ ត្រូវជា គ.ស ៧០១។ បន្ទាប់ពីព្រះអង្គចូលទីវង្គត ព្រធនញ្ជ័យកុមារត្រូវឡើងគ្រង
រាជ្យសម្បត្ដិបន្ដក្នុងព្រះជន្ម២៩វស្សា។ ពិធីអភិសេកត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស
១២៧៣ ត្រូវជា គ.ស.៧២៩ ព្រះអង្គមានព្រះនាម ព្រះបាទសំដេចធនញ្ជ័យគោរពរាជ្យ ព្រះអង្គជាមហាក្សត្រទី១២។
នឹងនិយាយដំនាល អំពីព្រះធម្មាអនុរថ ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយសំ
ពៅមួយទៀតបាត់ដំនឹងសូន្យឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មង ចាត់អោយមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំ
ក្រោយមក ទើបលេចលឺដំនឹងដល់ព្រះអង្គថា សំពៅដែលបាត់នោះបានទៅទើរនៅអែស្រុកខ្មែរ។ ព្រះអង្គគង់លើ
សេះហោះហើយនាំពលសេនាអាមាត្យប្រមាណបីនាក់ ធ្វើដំនើរសំដៅតំរង់ទៅប្រទេសកម្ពុជា។ ទៅដល់មហានគរ
ព្រះធម្មាអនុរថស៊ើបសួររកសំដេចសង្ឃរាជ ព្រះកែវមរកត និង ព្រះត្រៃបិតក។ ដឹងអស់សេចក្ដីហើយ ព្រះអង្គដើរសំ
ដៅទៅវត្ដបញ្ចេញបហិទ្ធិរិទ្ធរបស់ខ្លួនអោយគេខ្លាចកោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្មមួយផ្ទាំងធំ ហើយបង់ជំ
ទាញបាញ់នោមដាក់ថ្មនោះទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យកត្ដមាស្លន់ស្លោ
រត់ទៅទូលប្រាប់សំដេចសង្ឃរាជតាមដំនើរ។
នៅពេលដែលសំដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថ ប្រកាសទូលលោកថា ខ្លួនជានាក់បំរើស្ដេចលាវ ហើយ
មកនេះ គឺក្នុងគោលបំនងចង់ទាមទារយកព្រះត្រៃបិតក និង ព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំនុចទាំងអស់
តាំងពីដើមរហូតចប់ ទូលថ្វាយសំដេចសង្ឃ ដោយបញ្ជាក់ថារបស់ពិសិដ្ឋទាំងនេះ ជាសម្បត្ដិរបស់ព្រះអង្គ។ ព្រះធម្មា
អនុរថស្នើសុំអោយសំដេចសង្ឃនិមន្ដទៅទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទធនញ្ជ័យគោរពរាជតាមដំនើរ និង សុំ
អោយព្រះអង្គប្រគល់សំពៅព្រះកែវមរកត និង ព្រះត្រៃបិតកមកវិញ ដើម្បីជៀសវាងកុំអោយមានជំលោះក្លាយ
ទៅជាសត្រូវ។
តែព្រះមហាក្សត្រខ្មែមិនបាទយល់ព្រមទៅតាមសំនើរនេះទេ ដែលជាហេតុបន្ដាលអោយស្ដេចលាវ ខឹងខ្ញាល់យ៉ាង
ខ្លាំង ហើយនឹកគិតក្នុងចិត្ដថា ខ្លួនមានរិទ្ធិអនុភាពអំនាច លទ្ធភាពគ្រប់បែបនឹងប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែ
ដោយភ័យខ្លាចទទួលជាប់កម្មពៀរវេរា ព្រះអង្គមិនចង់បង្កបង្កើត ប្រព្រឹត្ដអោយមានអុក្រិដ្ឋកម្មរបៀបនេះឡើយ។
ព្រះអង្គសំរេចចិត្ដត្រឹមតែសំដែងបដិហារបញ្ចេញរិទ្ធអោយខ្មែរឃើញញាប់ញ័រ តក់ស្លុតបាក់បបប៉ុណ្ណោះបានហើយ
ស្ដេចលាវក៏ស្រែកបន្លឺលាន់លឺថា «បើមិនព្រមប្រគល់ព្រះត្រៃបិតកទេ នោះព្រះអង្គនឹងកាត់ប្រហារជីវិត ប្រជាពលរ
ដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសំលឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នានោះដែរ ស្ដេចលាវចាប់
យកកំបោរ មកលាបលើចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះ
អង្គឡើងជិះសេះ គ្រវីដាវហោះជុំវិញមហានគរ នាម៉ឺនមុខមន្រ្ដី និង ពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែ
ឃើញស្នាមកំបោរជាប់ជុំវិញ ម្នាក់ៗភ័យស្លន់បុកពោះរត់ទៅទូលថ្វាយដំនឹងព្រះរាជា ចំពោះពង្សាវតារវត្ដកោកកាក
ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាននរណាមើលឃើញឡើយ ចូលទៅក្នុងបរមរាជវាំងប្រាសាទទេវរាជមន្ទារ
ហើយយកដាវប្រលាក់ជាប់កំបោរឆូតលើព្រះមហាក្សត្រ និង អគ្គមហេសី។
ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្រ្ដ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹង
ស្ដេចលាវ។ ភាគីទាំងសង្ខាងក៏បានយល់ស្របចុះសំរុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិតក និង ព្រះ
ពុទ្ធរូបព្រះកែវមរកត ជាសម្បត្ដិរបស់មាលានប្រទេសមែន។ ព្រះមហាក្សត្រខ្មែរបានសុំអោយស្ដេចលាវត្រលប់ទៅ
នគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និង ដង្ហែព្រះត្រៃបិតកទៅថ្វាយជាក្រោយ តាមការទាមទាររបស់ព្រះអង្គ
ស្ដេចលាវយល់ព្រម ហើយក៏ជិះសេះហោះនាំពលសេនាវិលត្រលប់ទៅនគរវិញ។ រីអែព្រះបាទធនញ្ជ័យគោរពរាជ្យ
ព្រះអង្គក៏បង្គាប់នាម៉ឺនតូចធំអោយយកសំពៅ និង ដង្ហែព្រះត្រៃបិតកទៅប្រគល់ដល់ស្រុកលាវតែម្ដង។ ព្រះអង្គមិន
បានប្រគល់ព្រះកែវមរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះ ក្រោយពេល
ដែលស្ដេចលាវធម្មាអនុរថ ថយត្រលប់ទៅនគរវិញ មុននឹងសំរេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើ
ពិធីបួងសួងបន់ស្រន់ ៧យប់ ៧ថ្ងៃ សុំធ្វើដូចម្ដេច អោយស្ដេចលាវភ្លេចគិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកត
ដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិរិទ្ធិ ជះចេញចាំងពន្លឺប្រាំពីរពណ៌ ភ្លឺចញ្ចាចពេញបរមរាជវាំង។ ដោយយ
ល់ និងជឿជាក់ថាការបួងសួងបន់ស្រន់របស់ព្រះអង្គ បានសំរេចដូចសេចក្ដីប្រាថ្នា ទើបព្រះអង្គបង្គាប់អោយក្រុមនាម៉ឺ
នសេនាបតីយកតែព្រះត្រៃបិតកទៅថ្វាយស្ដេចលាវ។
ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារយ
កតែព្រះត្រៃបិតកប៉ុណ្ណោះ ដោយគិតថាត្រូវគោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកត
ត្រូវតែគង់នៅមហានគរក្នុងស្រុកខ្មែរ ព្រះអង្គក៏សំរេចចិត្ដបំភ្លេចរឿងចាស់ទាំងប៉ុន្មានចាប់តាំងពីថ្ងៃនោះមក។
ព្រះពុទ្ធរូបព្រះកែវមរកត និង ព្រះត្រៃបិតកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដ
ប្រតិបត្ដតាម អិតបីហ៊ានធ្វេសប្រហែសឃ្លៀងឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គល
សំបូរណ៌សប្បាយ ចំរុងចំរើនគ្រប់ប្រការដល់ប្រជានុរាស្រ្ដ និង ស្រុកខ្មែរ។
ព្រឹត្ដិការណ៍ចំបងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅដល់
ព្រៃនិងជើងភ្នំដងរែក ព្រះអង្គមានហ្មដំរីជាតិលាវដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និង មួយទៀតឈ្មោះហ្មថា
វ។ ពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលបានលើកយកព្រឹត្ដិការណ៍សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាល
ព្រះអង្គ មកអធិប្បាយដោយមានទាំងរៀបរាប់យ៉ាងល្អិតល្អន់ដែរ អំពីពិធីសែនព្រេនដល់ម្រិញគង្វាល មុននឹងទៅទាក់
ដំរី។ កាលនោះ ព្រះអង្គ និង ពលសេនាទាក់បានដំរីសមួយ និង ខ្មៅមួយ ដែលមានភ្លុកកោងវែង ព្រះអង្គបានបញ្ជាអោ
យយកដំរីសខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសំបូណ៌សប្បាយប្រចាំនគរ។ ពីថ្ងៃនោះមក គេមានជំនឿនិយមថា បើគ្មាន
ភ្លៀងបង្អោរធ្លាក់មកគ្រប់គ្រាន់ទេ ហើយ បើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុមបុរោហិត
និង ហ្មថាវ អោយនាំយកដំរីសខ្មៅទាំងពីរ ទៅចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរ
យកប្រមោយបឺតទឹក ផ្លុំព្រួសជះតំរង់ទៅគ្រប់ទាំងប្រាំបីទិស។ អែកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះម
កដោយបរិបូណ៌ ក្រោយដែលគេបានរៀបចំពិធីបួងសួង អែភោគផលវិញក៏បានល្អជាទីពេញចិត្ដ ហើយ ជំងឺរោគាព្យា
ធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរទូទៅស្រលាញ់ និង មានជំនឿទៅលើ
ដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូ ជាដំរីពិសិដ្ឋ និង ស័ក្ដិសិទ្ធិជាទីបំផុត។
ព្រះបាទធនញ្ជ័យគោរពរាជ្យ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិជ័យកុមារ ដែលបានប្រសូត្រក្នុងឆ្នាំចរ ច.ស១៣២
នេះបើតាមពង្សាវតារសំដេចវាំងជួន ពង្សាវតារវត្ដទឹកវិល សរសេរថា ជាមួយនឹងនាងគន្ធមាលី ព្រះអង្គមានរាជបុត្រ
មួយឈ្មោះស្រីជេដ្ឋា ដែលប្រសូត្រក្នុងឆ្នាំរការ និងបុត្រីមួយទៀតព្រះនាមធីតាមាលី។ ព្រះបាទធនញ្ជ័យគោរពរាជ្យ
ក្សត្រខ្មែរទី១២ សោយរាជ្យបាន ៦៦ឆ្នាំ ហើយចូលទីវង្គតក្នុងព្រះជន៩៤វស្សា ដោយជំងឺចាស់ជរា។
ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត
យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី២៣
សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ រឺ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរទាំងនគរស្អប់ខ្ពើ
ម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចំលងដើម) ត្រូវវិនាសបាត់បង់លែងស្ថិតនៅក្នុង
ស្រុកខ្មែរ។
បុព្វហេតុ គឺបន្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយប្រកប
ទៅតាមទសពិធរាជធម៌។ ព្រះអង្គបានប្រើអំនាចផ្ដាច់ការ បង្កបង្កើតអោយមានចលាចលពាសពេញនគរ ធ្វើអោយ
ប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌ ហើយ
ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើអោយវត្ថុស័ក្ដិសិទ្ធ អិន្រ្ទព្រហ្មទេវតា និង ធម្មជាតិក្ដៅ
ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគទាំងឡាយនាំ
គ្នាមកព្រួសទឹកធ្វើអោយលិចលង់អស់នគរខ្មែរ។
ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ បើក
បរសំដៅទៅចតស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំនឹងនេះកាលណា ក៏រៀបចំលើកទ័ព
ភ្លាមមកដន្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជវង្សានុវង្ស នាម៉ឺនមន្រ្ដី
ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែលដឹងថាអោកាសល្អកំររកបាន ហុចមកដល់ហើយ មិនបង្អង់ដៃ ក៏
លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដន្ដើមយកព្រះកែវមរកតទៅថែរក្សាតំកល់ទុកក្នុងនគររៀងរហូតដល់ស
ព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ រឺ ស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសីហនុកុមារ។ ប្រវត្ដិស្ដេចពាល និង ព្រះ
សីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។
កំនត់សំគាល់
១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនអែទៀត នៅជ្រោយសុវណ្ណភូមិដែរ គេអោយតំលៃទៅ
លើព្រះពុទ្ធសានា ពោលអោយចំគឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាត រឺ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូលដ្ឋា
នសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ច្បាស់ណាស់ ដើម្បីអោយស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរហៀ
រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត រឺ ច្បាប់ សម័យនោះ គេអនុលោមយកព្រះពុទ្ធ
សាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរគ្រប់ស្រទាប់ សំរាប់
គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ រឺ ច្បាប់អាចមានជី
វិតយឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកន្ដាលមិនលំអៀង ហើយ អាចបង្កើតអោយមានស្ថិរភាពក្នុងសង្គម។
បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និងអន្ដាតមនុស្សម្នាក់ រឺមួយ
ក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិតស្ថិតស្ថេរចិរកាលបានយូរលង់អង្វែងឡើយ។
២ -បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចំលងចែកចាយជូនផ្ញើទៅទុកអោយរៀនសូ
ត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិខ្មែរ
ទៅដុតបំផ្លាញ ដូចក្នុងសម័យយង់ឃ្នងបំបាត់ពូជសាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរសខ្មែរយល់ច្បា
ស់ ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ ក្បួនខ្នាតទាំងនេះហើយដែលនាំមកនូវចំនេះវិជ្ជា ការចេះដឹង
ការចេះវែកញែក រិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំអោយចេះស្ដាប់អ្វីជាប្រយោជន៍ប្រជាជនប្រ
យោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាតអាចនឹងបន្ដេញលែងអោយមានអវិជ្ជាក្នុងសង្គមជាតិ កាល
ណាមនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំនាចផ្ដាច់ការ លែងអាងទៅប្រើកំលាំង
បាយ រឺ កំលាំងអាវុធ លែងកាប់សំលាប់ជនជាតិឈាមជ័រអែង ដូចដែលយើងធ្លាប់ជួបប្រទះ។ ប្រសិនបើភាពហឹង្សា
កំនាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញច្រកល្ហកក្នុងនគរទេ នោះអវិជ្ជាបានមកគ្របដន្ដប់ជាប់ជិតជុំសង្គ
មជាតិយ៉ាងក្រាស់ឃ្មឹកហើយ ខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរដែលបានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន
យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមានអត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំអោយខ្មែរចោលក្បួន កុំ
អោយចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ស្ដែង មាននៅក្នុងអែអតីតកាល បើដូនតាខ្មែរគ្មាន
ប្រាជ្ញាឈ្លាសវៃគ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនាសម្ព័ន្ធ ជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លា
យ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណភូមិនេះដែរ។ ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងអោយតំ
លៃ លែងគោរព និង អនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរដែលធ្លាប់តែទុកចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួល
ទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់អូវពុកម្ដាយ ប្ដីប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយ ទឹកដីខ្មែរក៏ត្រូវរួញបន្ដិច
ម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន។ សង្គមជាតិដែលគ្មានគម្ពីរ ក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជា
រិសគល់ សង្គមនោះ ជាសង្គមអវិជ្ជា មិនអាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះ រង់ចាំតែថ្ងៃអវសាន្ដ រិច
រិលវិនាសហិចហោចបុណ្ណោះ។ អែអ្នកទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកំលាំងបាយ រឺ កំលាំងទឹកប្រាក់
បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពីការកាត់ទោសរបស់ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិ ដែលធម្មតា
គេគិតតែផលប្រយោជន៍ជនជាតិគេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែមបញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើម
រអើម មាក់ងាយមិនអោយតំលៃ រឺ កិត្ដិយសដែរ។
៥ =របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត គ.ស.១៩៧៥-គ.ស ១៩៧៩ មាប្រជាពលរដ្ឋខ្មែរស្លាប់ប្រមាន ២លាននាក់
៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយទំនាស់
ជាមួយ នឹងស្ដេចលាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើអោយប្រជាជនសំបូណ៌សុខសប្បាយ គឺ
មានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ ដើម្បីបំបាត់អវិជ្ជា ព្រះ
អង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធសាសនា ដែលព្រះអង្គមានជំនឿថាល្អបរិសុទ្ធ សំរាប់ប្រ
យោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូចរហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន
ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុវត្ដទៅតាមព្រះពុទ្ធអោវាទ? តើមានខ្មែរប៉ុ
ន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធអោវាទមកត្រិះរិះគិតពិចារណា ដោះស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន
និង ប្រទេសជាតិ។
ដូច្នេះគ្រប់សោកនាដកម្មដែលកើតមានជាហូរហែ មិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូតមកដ
ល់បច្ចុប្បន្ន មិនមែនជារឿងចៃដន្យ រឺ ជាទំនាយរបស់ព្រះពុទ្ធព្រះអិន្រ្ទព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធអោវាទ វាជា
ការកសាងរបស់ប្រជាជនខ្មែរ របស់យើងគ្រប់រូប បើយើងមិនខំរៀនសូត្រអោយមានវិជ្ជាទេ អវិជ្ជា និង ផលអាក្រក់
ទាំងឡាយ នឹងមកគ្របដន្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំបាច់ជាតិមុខ រឺ ជាតិក្រោយឡើយ។ អុទាហរណ៍
ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការ
ពិត សំលុតស្មារតី ខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរក្រហ
មស្អាតស្អំល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំនូក មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច
នឹង ផ្ដល់សុខសន្ដិភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហមស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់
ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូលយកអស់ទ្រព្យសម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ
អោយខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រីបង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌ
ទ្រោមមានរោគាព្យាធិជំងឺឈឺគ្មានសល់៘ និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហមទាំងនេះនាំគ្នាលក់ត្បូង លក់
ឈើមានលុយរាប់រយលានដុល្លាអាមេរិកកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ អុក្រិដ្ឋកម្មប៉ុណ្ណោះហើយ
ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះអោយតំលៃ យកចិត្ដយកថ្លើមដដែល៘
គិតទៅពួកខ្មែរក្រហមបោកខ្មែរអស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង
រាស្រ្ដ។ ទោះបីដូចនេះក៏ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួស្គាល់កំខុសរបស់ខ្លួនដែរ ម្នាក់ៗអួត
ខ្លួនពូកែជានិច្ច មិនចេះខុស ស្រលាញ់ជាតិជាងគេជាងអែង គ្មាននរណាអាចនឹងស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោ
ហារយកល្អ យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នកដទៃ និង ទៅ
លើព្រះពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួល
ខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ
នេះគឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខក្នុងការកសាងរៀបចំ
ទឹកដី បើនិយាយអោយចំ គឺមកអំពីខ្មែរល្ងង់ រឺ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើអោយល្ងង់ រឺ មកអំពីអ្នកដឹកនាំខ្មែរគ្មា
នសមត្ថភាព គិតតែអំនាច និង ប្រយោជន៍ផ្ទាល់ខ្លួន រឺ មកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ រឺ មួយក៏ខ្មែរ
មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ។
៦=អៀង សារី មេខ្មែរក្រហមថ្នាក់បន្ទាប់ទី២ ប៉ុល ពត បានប្រកាសបញ្ជាក់ថា ប៉ុលពតមានសល់ប្រាក់យ៉ាងតិចណាស់
ក៏ ៤០០លានដុល្លាអាមេរិកកាំងដែរ។ អៀងសារីវិញត្រូវ ប៉ុល ពតចោទប្រកាន់ថា បានលួចលុយជំនួយចិន អស់១៦
លានដុល្លាអាមេរិកាំង នេះមិនគិតអំពីទឹកប្រាក់ថ្ងៃលក់ឈើ លក់ត្បូង នៅក្នុងខេត្ដប៉ៃលិន ដែលមានទំហំដល់ទៅរាប់
រយលានដុល្លាអាមេរិកាំង ក្នុងមួយឆ្នាំៗផង (Le Point Nr.12272 du 1er février 1997. Paris) ។
៧ -ប្រវត្ដិបក្សីចាំក្រុង
ព្រះបាទចក្រព័ត្រ
កាលដែលព្រះបាទស័ង្ខចក្រ រឺ ស្ដេចគំលង់ ព្រះមហាក្សត្រខ្មែរទី១៥ ចូលទីវង្គត ព្រះចក្រព័ត្រ ព្រះរាជបុត្រព្រះអង្គ បា
នឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាជាបន្ដពីព្រះបិតា។ ព្រះអង្គមានព្រះជន្ម ២១វស្សា។ ពិធីអភិសេកព្រះចក្រព័ត្រ
ជាព្រះមហាក្សត្រ បានប្រារព្ធយ៉ាងអោលារិកនៅថ្ងៃ ៣កើត ខែចេត្រ ឆ្នាំវក ព.ស.១៥១៦, ត្រូវជា ម.ស.៨៩៤ ច.ស.
៣៣៤ និង ត្រូវជា គ.ស.៩៧២ ព្រះអង្គជាស្ដេចខ្មែរទី១៦ ហើយមានព្រះរមនាមព្រះបាទសំដេចព្រះចក្រព័ត្រាធិរាជ ប
រមបព័ត្រ។ ព្រះអង្គគង់ និង មានបរមរាជវាំង នៅមហានគរដដែល។
ព្រះបាទចក្រព័ត្រមានព្រះរាជបុត្រពីរព្រះអង្គ។ បុត្រច្បងព្រះនាមបទុមកុមារ ប្រសូត្រនៅឆ្នាំឆ្លូវ។ ព្រះរាជបុត្របន្ទាប់
ព្រះនាមសិរីកុមារ ប្រសូតនៅឆ្នាំរកា ច.ស.៣៥៩។ ជាមួយគ្នានោះអ្នកម្នាងកែវ មហេសីមួយទៀតរបស់ព្រះចក្រព័ត្រ
ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស.១៥៤៤ ត្រូវជាគ.ស.១០០០។
ដំបងគ្រញូង
សម័យមួយ ព្រះរាជាបានចេញបញ្ជាអោយនាម៉ឺនមុខមន្រ្ដីកេណ្ឌប្រជានុរាស្រ្ដ គ្រប់ខេត្ដខ័ណ្ឌសំរាប់យកមកកាប់ឈើ
សាងសង់ព្រះបរមរាជវាំង និង បាចទឹកសំអាតស្រះអូរប្រលាយតូចធំក្នុងព្រះនគរ។ ព្រឹត្ដិការណ៍កំនែននេះ បានធ្វើអោ
យប្រជាជនខ្មែរទាំងស្រីទាំងប្រុស ខឹងសំបាក្ដៅក្រហាយគ្រប់ៗគ្នា។ ដោយសារខ្លាចអំនាចស្ដេច ខ្លាចទទួលទោសពៃ
ម្នាក់ៗចេះតែខំខាំមាត់សង្កត់ធ្មេញគោរពធ្វើតាមតែបញ្ជា។
ក្នុងចំនោមប្រជាជនកំនែនទាំងនោះ មានបុរសកំលោះម្នាក់ មាឌមាំធំសំបុរខ្មៅ ឈ្មោះនាយគ្រញូង។ ថ្ងៃមួយ នាយញូ
ងត្រូវដល់វេននៅចាំជុំរុំ ហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារសំរាប់ក្រុមកំនែនអែទៀតដែលចេញទៅបំពេញការ
ងារ។ ដាំបាយឆ្អិនកាលណា នាយញូងរកអ្វីមកជ្រួយបាយមិនបាន នាយងាកឆ្វេងងាកស្ដាំ ស្រាប់តែក្រលេកទៅប្រះឃើ
ញមែកដើមរកាខ្មៅ នាយក៏ឈោងចាប់យកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយសស្គុសក៏
ប្រែពណ៌ទៅជាខ្មៅ។ ដោយក្ដីហេវហត់ និង ឃ្លានផង នាយញូងក៏កាយញាត់ៗ បរិភោគបាយពណ៌ខ្មៅនោះទាល់តែអ
ស់រលីងពីខ្ទះ។ បន្ទាប់មក នាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីសំរាប់សមាជិកកំនែនអែទៀត។ តែម្ដងនេះ ដល់នាយរកមែក
ឈើដើមរកាខ្មៅនោះមកជ្រួយបាយ ស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញ មែកដើមរកាខ្មៅដែលបាត់ទៅ
នោះ គេមិនដឹងឡើយថាជាអន្ដរាគមន៍ ទេពតា រឺ ខ្មោចអារក្ស យកមកដាក់ ហើយលាក់បំបាំងយកទៅវិញ?ពង្សាវតារ
វត្ដទឹកវិល ក្នុងស្រុកស្អាង ខេត្ដកន្ដាលបានកត់ត្រាទុកមកថា ដោយគុណបុណ្យបារមីនាយញូងត្រូវឡើងធ្វើជាស្ដេច
ទើបបានជាទេវតាចុះមកជប់បន្ដុះអោយមានដើមរកាខ្មៅ ដុះនៅចំកន្ដាលកន្លែងដែលពួកកំនែនរបស់នាយបោះជុំរុំ
តាំងទី។ ហើយនាយញូងធ្លាប់បានបង្គាប់អោយកូនចៅក្រោមបង្គាប់ កាប់ដើមរកានោះធ្វើជាអុសដុត។ នៅសល់តែខ្លឹ
មដើមរកាខ្មៅទេ ដែលគេមិនទាន់ដុត ហេតុដូច្នេះហើយបានជានៅពេលខ្លះវែកជ្រួយបាយ នាយញូងលូកដៃចាប់យក
ខ្លឹមរកាខ្មៅ។ គ្រានោះនាយញូងអាយុ ២១ ឆ្នាំ។
គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លា កើនឡើងប្រឹសៗជាលំដាប់ ដោយមិនដឹង
ខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយ ទើបនាយដឹងថាមាន
កំលាំងខ្លាំងអស្ចារ្យស្មើនឹងដំរីសារប្រាំពីរ។ នាយញូងអាចពត់កាច់ និង ដកដើមឈើទាលបានយ៉ាងស្រួលមិនបាច់ខំ។ ក្រុ
មកំនែនទាំងអស់កាលបើបានឃើញមហិទ្ធិរិទ្ធិបារមីនាយញូង ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុក
ជាអ្នកមានបុណ្យ។ ម្នាក់ៗយល់ និង ជឿថានាយញូងជាតួអង្គព្រះបាទធម្មិក ដែលយាងចុះមកចាប់កំនើតជាមនុស្សលោ
ក ដើម្បីស្រោចស្រង់ និង លើកស្ទួយដង្ហែព្រះពុទ្ធសាសនា។ ប្រជាជនកំនែនទាំងនោះនាំគ្នាសុំចុះចូល បំរើនាយញូង
ហើយសុំតែងតាំងអោយឡើងធ្វើជាស្ដេច។
នាយញូងមានដើមកំនើតនៅ ស្រុកសួនមង្ឃុត អូវពុកឈ្មោះសួន ម្ដាយឈ្មោះសែន មុននឹងនាយញូងមកទំពោះម្ដាយ
បុរសជាអូវពុកបានសុបិនឃើញព្រះកាល(១) យកដាវមកហុចប្រគល់អោយ។ លោកគ្រូចៅអធិការវត្ដភ្នំ បានទស្សន៍
ទាយថា ប្ដីប្រពន្ធគាត់នឹងបានកូនប្រុស។ កូនប្រុសនោះនឹងបានឡើងសោយរាជ តែមិនបានអាយុវែងទេ។ នៅពេលដែ
លគាត់មានផ្ទៃពោះ នាងសែនតែងចង់បរិភោគប្រមាត់ដី(២) នាយសួនជាប្ដីតែងតែទៅកាត់បះយកមកចំអិនធ្វើអា
ហារអោយប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែពេលវេលាកាលណា ថ្ងៃ៦កើត ខែពិសាខ ឆ្នាំថោះព.ស
១១៥៤ និង ត្រូវជា គ.ស៦១២ នាងសែនសំរាលបានកូនប្រុសមួយឈ្មោះញូង។ ទារកនោះមានសំបុរខ្មៅស្រអែមស្វាយ
ដែលជាហេតុនាំអោយម្ដាយអូវពុកដាក់ឈ្មោះថា «អាញូង» ធំបន្ដិចនាយញូងបានទៅរៀនសូត្រស្វាធ្យាយ នៅវត្ដភ្នំជា
មួយនឹងលោកគ្រូចៅអធិការ។
(១) ជាព្រះអាទិទេពផ្នែកកាលវេលា។ (២) ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលតែង
តែយកមកដាំជាប់គ្នារដឹកលំអតាមសួនច្បារ អាចយកទៅស្លធ្វើជាបន្លែបរិភោគបាន មានរស់ជាតិរវីងដូចស្លឹកម្រះដែរ
ក្នុងឆ្នាំដែលព្រះមហាក្សត្រតំរូវអោយកេណ្ឌកៀរប្រជារាស្រ្ដមកកាប់ឈើ ជញ្ជូនថ្ម នាយញូងត្រូវបានចៅហ្វាយខេត្ដ
ចាត់អោយធ្វើជាមេរយពួកកំនែន ហើយបញ្ជូទៅបំពេញការងារអែមហានគរ។ នាយត្រូវគេបង្គាប់អោយទៅកាប់
ឈើ និង ជញ្ជូនថ្មនៅជើងភ្នំដងរែក ក្រុមកំនែនខ្លះទៀតក៏មានទៅធ្វើការអែភ្នំគូលែនដែរ។
នៅពេលដែលនាយញូងកំពុងតែមានកំលាំងកើនមហិមាដូចដំរីសារទាំងប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញ
មកយ៉ាងអស្ចារ្យ។ នាយញូងរើសយកដំបងនោះមកធ្វើជាអាវុធ គឺជាដំបងឈើគ្រញូង មានប្រវែងប្រាំហត្ថមួយចំអាម
នាយញូងចាប់យកដំបងគ្រញូងមកគ្រវី វិលញាប់ស្មេដូចកងចក្រ ហើយនាយក៏អាចហក់លោតបានកំពស់ដល់ទៅ១៥
ហត្ថដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញរិទ្ធិចេស្ដានាយញូងខ្លាំងអស្ចារ្យដូច្នេះ បាននាំគ្នាដាក់ឈ្មោះអោយថា «ដំ
បងគ្រញូង» ជាប់រៀងរហូតមក។ ដឹងច្បាស់ថាខ្លួនមានកំលាំងខ្លាំងក្លា ពូកែលើសអស់មនុស្សធម្មតា ហើយមានរិទ្ធបុ
ណ្យអំនាច នាយញូងក៏ចាប់ផ្ដើមបែកគំនិត ចង់សោយរាជ្យធ្វើជាស្ដេច ដូចដែលក្រុមជនកំនែនបានស្នើសុំ។ នាយញូង
ស្រែកប្រកាសប្រាប់ពួកកំនែនទាំងអស់អោយឈប់កាប់ឈើដែលសំរាប់យកទៅសង់ព្រះរាជវាំងស្ដេច។ ក្រុមកំនែន
ទាំងអស់ត្រូវកាប់ឈើធ្វើដំបងព្រនង់ នាំគ្នាប្រដាប់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញស្នា ហើយនាំគ្នារៀបចំហ្វិ
កហ្វឺនជាកងទ័ព ដើម្បីចេញដំនើរព័ទទៅវាយវាំងប្រហារស្ដេចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមី
ដើរតាមដំបងគ្រញូង។ ដូច្នេះ គេអាចរួចពីកំនែន លែងហត់នឿយកាប់ឈើជញ្ជូនថ្មបំរើស្ដេចទៀត។
ដំបងគ្រញូងលើកទ័ព ១០ម៉ឺននាក់ច្បាំងលោមព័ទ្ធព្រះមហានគរ(៣) ព្រះមហាក្សត្រព្រះចក្រព័ត្រ គ្រានោះដែលកំពុង
តែមានជំងឺរោគាព្យាធិជាទំងន់ បានចែកទ័ពជាពីរអោយចេញទៅទប់ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញ
ទៅក្រៅទីក្រុង វាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវ អែទ័ពផ្នែកទីពីរវិញត្រូវនៅប្រចាំការ ការពាររាជធានី ការ
បះទង្គិចរាំងជលគ្នារវាងកងទ័ពទាំងពីរមានសភាពខ្លាំងក្លាគួរអោយរន្ធត់។ ទាហានពលសេនាទាំងសងខាងស្លាប់ និង របួ
សជាច្រើនមីដេរដាស។ ប៉ុន្ដែមិនយូរប៉ុន្មានទ័ពដំបងគ្រញូងក៏ចាប់ផ្ដើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកំទេ
ចអស់ទ័ពទី១របស់ស្ដេច។ ដំបងគ្រញូងវាយសំរុករុលតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះមហានគរ។ ខាងព្រះម
ហាក្សត្រ នៅសល់តែកងទ័ពទុកសំរាប់ការពារទីក្រុងតែប៉ុណ្ណោះ។ ទោះបីដូច្នេះក៏ដោយ ក៏កងទ័ពរបស់ដំបងគ្រញូង
នៅតែពុំទាន់វាយដន្ដើមយករាជធានីបានជ័យជំនះផ្ដាច់ព្រ័តទៀត ក្នុងអោកាសនោះ ដំបងគ្រញូងចាត់ពលសេនាគ្រ
ប់រូប អោយប្រដាប់មានជាប់នឹងខ្លួននូវចន្លុះ និង ជ័រឈើ យប់ជ្រៅកន្ដាលអទ្រាធឈានចូលមកដល់កាលណា ដំបង
ក្រញូងក៏បញ្ជាអោយរេហ៍ពលទាំងអស់វាយប្រហារសន្ធប់សន្ធាប់យ៉ាងគគ្រឹកគគ្រេង ដាក់ជន្ដើរលោតផ្លោះឡើងកំផែ
ងមហានគរយ៉ារហ័យរហួន ហើយចាក់ស្រោចស្រប់គប់ដុតជ័រឈើបោះចូលទៅលើផ្ទះសំបែងក្នុងបរិវេណក្រុង មិន
យូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូងក៏វាយកំទេចទ្វារមហានគរបានដោយជោគជ័យ ហើយក៏រត់ស្រសំរុកចូលវាយ
លុករុលប្រហារកាប់ចាក់សំលាប់យ៉ាងសាហាវអិតត្រាប្រណី កងទ័ពព្រះរាជា និង ប្រជាពលរដ្ឋស្លូតត្រង់ ទាំងស្រីទាំង
ប្រុសទាំងចាស់ទាំងក្មេង។ គ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងផ្ទំនៅលើព្រះទែន
កាលបើលឺសូរអាវុធបះទង្គិចគ្នា លឺសូរភ្លើងកំពុងឆាបឆេះព្រះបរមរាជវាំង លឺសូរសំលេងសំរែកហ៊ោកញ្ជ្រៀវអឹងកង
លាយលំទៅដោយការយំយែកស្រែកឈឺចុកចាប់ ព្រះអង្គខំប្រឹងងើបឈរ ដកព្រះខ័នរកចេញទៅតស៊ូតែព្រះអង្គត្រូវ
ដួលធ្លាក់មកលើព្រះក្រលាបន្ទំសុគតក្នុគ្រានោះទៅ។
(៣) ចំនួនកងទ័ពដំបងគ្រញូង ដែលពង្សាវតារវត្ដទឹកវិលបានផ្ដល់។
ពង្សាវតារសំដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម៤៩
វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញួង កាលបានជ័យជំនះត្រួតត្រាន
គរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកអែភ្នំ
ក្រោម។
ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.១៥៤៥, ត្រូវជា ម.ស.៩២៣ និង គ.ស១០០១ ដំបងគ្រញូង កូនរាស្រ្ដសាមញ្ញដែលជា
ពូជចេញមកពីស្រទាប់ប្រជាកសិករ បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយ
ទៅជាស្ដេចខ្មែរទី១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោតម្ដ អមរទេ
វរាជ។
គ្រាន់តែបានជ័យជំនះ កាន់អំនាច និង សោយរាជ្យភ្លាម ស្ដេចដំបងគ្រញូងមិនបង្អង់ទុកអោយព្រះរាជវង្សព្រះមហាក្ស
ត្រមុនបានសុខឡើយ។ ព្រះអង្គចេញបញ្ជាទៅគ្រប់មន្រ្ដីពលសេនានៅតាមស្រុកភូមិតំបន់នានាក្នុងព្រះរាជណាចក្រ
អោយដើរស្រាវជ្រាវឆែកឆេរ រកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល
ទាំងអស់ដោយដុតក្នុងភ្លើងទាំងរស់។
ពញាក្រែក រឺ ព្រហ្មកិល
កាលនោះព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែបានអាយុ ១៣វស្សាភ័យភិតអិតអុបមា ហើយបាន
គេចលួចរត់ផុតពីកន្ដាប់ដៃពួកស្ដេចដំបងគ្រញូង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃ ក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីថ្ងៃនោះ
មក គេបានដឹងថាព្រះអង្គមិនដែលទាក់ទង រឺ និមន្ដចេញចូលស្រុកភូមិអ្នកស្រុកឡើយ គេបានដឹងទៀតថា ព្រះអង្គបាន
រៀនចេះចងចាំគ្រប់សិស្ប៍សាស្រ្ដ វេទមន្ដវិជ្ជាការខ្លាំងពូកែអស្ចារ្យ។
(៤)ចំនែកព្រះរាជបុត្រទី២ ព្រះសិរិកុមារ ដែលទើបតែបានព្រះជន្ម៥វស្សា ជាមួយនឹងមេដោះខំរត់ពួនគេចវាងយករួច
ខ្លួនដែរ តែរត់មិនផុត ត្រូវក្រុមសេនាដំបងគ្រញូងចាប់បាន ព្រះសិរិកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូល
ទៅក្នុងភ្នក់ភ្លើងដុតសំលាប់ នាកាលនោះពេលល្ងាចព្រលប់យប់ងងិតទៅហើយ ហេតុតែសំនាងបុណ្យបារមីមកជួយ
ទាន់ ស្រាប់តែពលទាហានមួយក្រុមមកដល់ មើលឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្ដសង្វេគអានិតអាសូរ នាំគ្នា
លួចទាញអូសព្រះសិរិកុមារចេញពីភ្លើងយកមកលាក់ទុកក្នុងគុម្ពោតព្រៃ ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគត
ទេ គ្រាន់តែត្រូវភ្លើងឆាបឆេះ រលេះរលួយ មានដំបៅស្លាកស្នាមពាសពេញរាងកាយតែប៉ុណ្ណោះ។
៤ =ឃ្លាត្រង់ទំព័រនេះ អក្សរមានភាពរលប់ខ្លាំងពេក ខ្ញុំសេរសរសំរួលទៅតាមឃ្លា ដូចនេះ ឃ្លាពាក្យត្រង់កន្លែងខ្លះអា
ចមានភាពឃ្លាតចាកឃ្លាប្រយោគដើមមិនខានឡើយ។
បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្ដកាត់មកតាមនោះទៀត បានយល់បានឃើញព្រះសិរិកុមារក្នុងសភាព
ដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃក៏កើតមានចិត្ដមេត្ដាករុណា រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្ដិច
មក ដំបៅរាជកុមារក៏បានជាសះស្បើយ។ តែ, ដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញើងក្រញង់ រួញជាប់គ្នារកងើបដើរមិ
នកើត ដើម្បីនឹងធ្វើចលនាទៅមុខទៅក្រោយ ទៅឆ្វេងទៅស្ដាំ ព្រះអង្គត្រូវតែខំប្រឹងរំកិលដោយគូថ ហេតុនោះហើយ
បានជាអ្នកផងទាំងពួងដាក់ឈ្មោះអោយថា ព្រហ្មកិល អ្នកខ្លះទៀតនិយមហៅថា ពញាក្រែក។
នឹងអធិប្បាយនិយាយពីស្ដេចដំបងគ្រញូង ក្សត្រខ្មែរទី១៧វិញ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ។ ថ្ងៃមួយ, ព្រះ
អង្គកោះហៅព្រះរាជហោរា មកទស្សន៍ទាយមើលជតារាសីរបស់ព្រះអង្គ។ ព្រះអង្គចង់ដឹង តើមានអ្នកមានបុណ្យណា
មួយអាចមកដន្ដើមរាជ្យពីព្រះអង្គរឺទេ? ហោរាវាយលេខអត្ដគន់គូរបូកសងចែកចុះឡើង មើលទៅឃើញថា ព្រះអង្គ
ដំបងគ្រញូង សោយរាជសម្បត្ដិប្រទេសកម្ពុជាបានតែ៧ឆ្នាំ ៧ខែ និង៧ថ្ងៃប៉ុណ្ណោះ។ ដូច្នេះនៅ ៧ថ្ងៃទៀតព្រះអង្គនឹង
ត្រូវអស់បុណ្យ។ ពេលនោះ អ្នកមានបុណ្យនឹងចេញមកដន្ដើមយករាជសម្បត្ដិជាមិនខាន។
លឺសូរហោរាទស្សន៍ទាយដូច្នេះ ស្ដេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនិងយកដំបង
គ្រញូងយើងគប់វាយអោយខ្ទេចខ្មត់តែម្ដង។ បើយើងវាយកំទេចយកជ័យជំនះមិនបានទេ នោះយើងនឹងសុំចុះចាញ់
ហើយយើង នឹងលើករាជបល្ល័ង្គថ្វាយភ្លាម ដើម្បីជៀសវាងកុំអោយកើតមានសង្រ្គាម កាប់ចាក់បង្ហូរឈាមគ្នា ដូច្នេះ,
ប្រទេសខ្មែរក៏មិនរងទុក្ខទោសវេទនាព្រាត់ប្រាស មានកម្មពៀរវេរារដោយសាររូបយើងដែរ អែរូបយើងសោតក៏
គ្មានជាប់ជំពាក់កម្មពៀរវេរារ នឹងបន្ដាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាដាក់ទោសកំហុសផ្ទាន់ទាទៅជេរប្រទេចផ្ដា
សាតកូនតចៅរៀងរហូតទៅដែរ។
ដំនឹងទស្សន៍ទាយបានលេចលឺជ្រួតជ្រាប ទៅដល់ប្រជានុរាស្រ្ដគ្រប់ទិសទី ថ្ងៃទី៧មកដល់កាលណា មនុស្សម្នាអ្នកស្រុ
កអ្នកភូមិពីគ្រប់តំបន់ជិតឆ្ងាយ នាំគ្នាមកមហានគរ ជួបជុំកុះករ កកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ព
ញាក្រែក រឺ ព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្ដីអនុញ្ញាតពីព្រះសង្ឃ ដើម្បីទៅរង់ចាំមើលអ្នកមានបុណ្យ
នឹងគេដែរ។ កាលនោះ ព្រហ្មកិលអាយុបាន១៧ ឆ្នាំ(៥) នាយខំប្រឹងរំកិលចែវគាស់លើដីអូសគូថ ធ្វើដំនើរយ៉ាងសែនត្រ
ដាបត្រដួសតាមផ្លូវឆ្ពោះទៅមហានគរ។ ព្រហ្មកិលមានជំនឿ និង សង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែនអ្នក
ដែលមានជំងឺរោគាព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិនមុខជាជាសះស្បើយ មើលឃើញ ដើររួចដូចដើមជាមិនខាន។
ពញាក្រែក រឺ ព្រហ្មកិល បានរំកិលគូថទៅដល់ខាងជើងមហានគរ ហើយក៏ឈប់សំរាកក្រោមដើមពោធិធំមួយក្បែរ
មាត់ស្រះជិតនោះ រង់ចាំទទួលអ្នកមានបុណ្យ ក្នុងគ្រានោះ ស្រាប់តែមានព្រាហ្មណ៍ចាស់ម្នាក់ ស្ពាយបង្វិចមួយធំ មាន
កញ្ចាប់បាយសំនុំ និង បំពង់ទឹកផង ដឹកសេះដើរតំរង់ទៅរកព្រហ្មកិល តាព្រាហ្មណ៍ក៏សុំផ្ញើសេះ និង អិវ៉ាន់ផ្សេងៗ ជាមួ
យព្រហ្មកិលពីព្រោះគាត់ត្រូវទៅមើលអ្នកមានបុណ្យ គាត់និយាយថា « ព្រហ្មកិលដែលដើរមិនរួច បើទៅមើលអ្នក
មានបុណ្យក៏មើលមិនឃើញដែរ ហើយអាចមានគ្រោះថ្នាក់ត្រូវគេដើរជាន់ស្លាប់ទៀត» គាត់សន្យាថា «បើឃ្លានបាយ
រឺ ស្រេកទឹក ពញាក្រែក រឺ ព្រហ្មកិល អាចយកបាយសំនុំ និង ទឹកបំពង់របស់គាត់ស្រស់ស្រូបចំអែតកាយបាន»។
ពញាក្រែកពោលតបទៅវិញថា «ខ្លួនខ្វិនខ្វង់ផង ធ្វើដូចម្ដេចនឹងអាចមើលសេះកើត សេះនោះវាអាចនឹងរត់បាត់» តែ
ព្រាហ្មណ៍ចាស់មានប្រសាសន៍ឆ្លើយថា «មិនអីទេ! គាត់ទៅតែមួយភ្លែតទេ! គាត់នឹងវិលមកវិញអិលូវហើយ!» និយាយ
ចប់កាលណា លោកតាព្រាហ្មណ៍ចាស់នោះក៏យកបង្ហៀរសេះទៅដាក់លើដៃព្រហ្មកិល។ អែបង្វេចធំគាត់យកទៅដាក់
ជិតព្រហ្មកិល។ បន្ទាប់មកតាព្រាហ្មចាស់ក៏ដើរចេញបាត់ទៅ ពង្សាវតារផ្សេងៗបានបញ្ជាក់ថា តាព្រាហ្មនេះ គ្មាននរណា
ក្រៅអំពីព្រះអិន្រ្ទាធិរាជឡើយ ពីព្រោះព្រះអិន្រ្ទក្ដៅក្រហល់ក្រហាយអន្ទះអន្ទែង គង់លើបល្ល័ង្គមិនសុខមិនសាប់ ទ្រាំ
មិនបាន ក៏រៀបចំគ្រប់គ្រឿងអលង្ការសំរាប់ព្រះមហាក្សត្រដាក់ចងក្នុងមួយបង្វេច ព្រមទាំងមានបាយសំនុំ និង ទឹកបំព
ង់ផង ជិះសេះចុះមកជួបនិងពញាក្រែក រឺ ព្រហ្មកិលថ្ងៃនោះ គឺថ្ងៃព្រហស្បតិ ៥កើត ឆ្នាំម្សាញ់ ម.ស ៥៦៧ ជាថ្ងៃដល់
កាលកំនត់ដែលអ្នកមានបុណ្យ ត្រូវឡើងសោយរាជប្រទេសកំពុជាតាមទំនាយ។
កុសលបុណ្យបារមីរបស់ពញាក្រែក រឺ ព្រហ្មកិល បើតាមពង្សាវតាររៀបចំដោយព្រះព្រះអង្គម្ចាស់នុបរតន៍ បានមក
ពីការកសាងក្នុងអតីតជាតិ។ កាលនោះ ជាយូរអង្វែងមកហើយ ក្រោយដែលបានយាងមកប្រោសសត្វនៅកោះគោក
ធ្លក ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ បានត្រាច់រង្គាត់និមន្ដទៅជួបយាចកម្នាក់មានរូបរាងអាក្រក់ មានដំបៅរលះរលួយពា
សពេញខ្លួនប្រាណដៃជើង។ ស្មូមនោះកាលបើបានឃើញបានជួបព្រះពុទ្ធអង្គហើយ ក៏កើតមានចិត្ដជ្រះថ្លា យកបាយដែ
លទើបនឹងសុំទានគេបាន ទៅប្រគេនដាក់ថ្វាយជាចង្ហាន់។ នៅពេលលូកដៃដាក់បាយស្រាប់តែម្រាមមួយដែលមានដំ
បៅរលេះរលួយខ្លាំងជាងគេ របេះធ្លាក់ចូលទៅក្នុងបាត។
រីអែព្រះពុទ្ធវិញ នៅពេលព្រះអង្គយកចង្ហាន់មកសោយ កាលបើព្រះអង្គទតឃើញម្រាមដៃ ព្រះអង្គក៏មានព្រះពុទ្ធដឹកា
ទាយទុកថា «តទៅអនាគត កាលណាចែកស្ថានទៅ ហើយបានចាប់កំនើតនៅជាតិក្រោយ ស្មូមនេះ នឹងមានរូបកាយ
ខ្វិនពិការ តែត្រូវបានសោយរាជ្យនៅនគរអិន្ធបត្ដិ ដែលជានគរខ្មែរ។
ក្រោយដែលព្រាហ្មណ៍ចេញផុតទៅ ស្រាប់តែសេះនោះងើបឈរទាញកន្រ្តាក់ដៃពញាក្រែកអោយត្រង់ដូចធម្មតាឃើ
ញដូច្នេះ ពញាក្រែក រឺ ព្រហ្មកិល ក៏លើកយកបង្ហៀរសេះទៅដាក់លើកដៃម្ខាងទៀត សេះទាញកន្ត្រាក់ដូចមុន ហើយ
ដៃនោះក៏ឡើងត្រង់ភ្លឹងកំរើកបានជាធម្មតាដែរ។ ពញាក្រែក រឺ ព្រហ្មកិលសប្បាយចិត្ដត្រេកអរអិតអុបមា ខំចាប់យក
បង្ហៀរសេះមកដាក់លើជើងទាំងពីរអោយសេះទាញកន្ត្រាក់ថែមទៀត ដូចសេចក្ដីប្រាថ្នាមែន ជើងទាំងគូក៏ត្រង់ មាន
សភាពល្អប្រក្រតី។ អិលូវ ព្រហ្មកិលមានអវយវដូចមនុស្សធម្មតា អាចប្រើការបានដូចគេអែង ពេលនោះព្រហ្មកិលក៏
ចាប់ផ្ដើមស្រេកឃ្លាន នឹកឃើញទៅដល់ពាក្យបន្ដាំតាព្រាហ្មណ៍ចាស់ ពញាក្រែក រឺព្រហ្មកិល ក៏លូកដៃចាប់យកទឹក
បំពង់មកផឹក លប់លាងរាងកាយ និង មុខមាត់។ ភ្លាមនោះស្រាប់តែស្លាកស្នាមទាំងប៉ុន្មានដែលមានលើខ្លួនក៏រលុបរ
លាយបាត់អស់យ៉ាងអស្ចារ្យ រូបរាងមុខមាត់ព្រហ្មកិលក៏ក្លាយទៅជាល្អស្រស់ប្រិមប្រិយលើសអស់មនុស្សធម្មតា ដែ
លគេពុំអាចសំគាល់ រឺចំណាំបានឡើយ បន្ទាប់មក ពញាក្រែកក៏លាកញ្ចប់បាយបើកយកមកបរិភោគ។ រំពេចនោះដែរ
កំលាំងក៏កើនកុំ ចំរើនក្នុងខ្លួនខ្លាំងក្លាមហិមា។ ជួបប្រទះឃើញភាពអច្ឆរិយៈកើតឡើងជាបន្ដបន្ទាប់គ្នាដូច្នេះ ពញាក្រែ
ក រឺ ព្រហ្មកិលក៏ឆ្ងល់ពិចារណា ហើយបើកលាបង្វេចតាចាស់ព្រាហ្មនោះទៀត ស្រាប់តែឃើញមានសុទ្ធតែសំលៀក
បំពាក់ និង គ្រឿងអលង្ការល្អល្អះរកអ្វីមកប្រៀបផ្ទឹមពុំបាន ពញាក្រែកក៏យកសំលៀកបំពាក់ និង គ្រឿងអលង្ការទាំង
នោះមកពាក់សាកល្បងលមើល ហើយឃើញថាសក្ដិសមត្រូវនឹងខ្លួនល្អអិតខ្ចោះ។ គឺនៅក្នុងអោកាសនេះហើយដែ
លពញាក្រែក រឺ ព្រហ្មកិលយល់ដឹង និង មានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យ។ បន្ទាប់មកពញាក្រែក រឺ ព្រហ្មកិលឡើ
ងជិះសេះ សេះនោះក៏ហោះឡើងវិងទៅ ពីទិសខាងជើងឆៀងខាងកើត សំដៅទៅបរមរាជវាំងអែមហានគរ។
កាលបើឃើញអ្នកមានបុណ្យ ជិះសេះហោះមកដល់ដូចដែលហោរាបានទស្សន៍ទាយ ប្រជាពលរដ្ឋដែលនាំគ្នាមកចាំ
មើលកកកុំក្នុងមហានគរ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងពពាក់ពពូនតាមមើលព្រឹត្ដិការណ៍។ ចំនែកស្ដេចដំបងគ្រ
ញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរយាណាស់មកហើយ កាលបើបានឃើញជាក់នឹងភ្នែក កើតមានក្ដីមួហ្មងក្ដៅក្រ
ហាយខឹងសំបាជាខ្លាំង ចាប់ទាញយកដំបងគ្រញូង មកគប់ចោលតំរង់ទៅពញាក្រែក រឺ ព្រហ្មកិល ដើម្បីប្រហារជីវិត
អោយក្សិនក្ស័យតែម្ដង។ ប៉ុន្ដែ ដំបងរបស់ស្ដេចដំបងគ្រញូងបែរជាអស់រិទ្ធិ មិនបានបះចំអ្នកមានបុណ្យទេ ហើយក៏
ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយទៅជាអូរ ដែលមានឈ្មោះជាប់មកថា អូរដំបង ហើយតំបន់នោះសោត
ក៏មានឈ្មោះថា បាត់ដំបងដែរ។
ស្ដេចដំបងគ្រញូងបានសំរេចចិត្ដធ្វើដូចដែលបានគិតទុកនោះមែន ហើយក៏ធ្វើដំនើរគ្មានទិសដៅ ចាកចេញពីព្រះមហា
នគរ។ ក្នុងខែភទ្របទ ឆ្នាំវក ស្ដេចដំបងគ្រញូងបានទៅដល់ស្រុកលាវ កាលនោះ នគរចំប៉ាសាក់ត្រូវហ្វូងដំរីចេញមករា
តត្បាត ធ្វើអោយប្រជានុរាស្ដ្ររងទុក្ខវេទនា និង វិនាសហិចហោចអស់ជាច្រើន។ ស្ដេចដំបងគ្រញូងបានចេញទៅជួយ
យកអាសារស្ដេចលាវកំចាត់អស់ហ្វូងដំរី ដូច្នេះហើយ ដើម្បីតបស្នងសងគុណផង ហើយជាពិសេសដោយភ័យព្រួយបា
រម្ភ ខ្លាចកំលាំងអំនាចតេជបារមីផង ទើបបានជាស្ដេចលាវព្រះស៊ីសុត្ដណាកុណហ៊ុត លើកកូនក្រមុំព្រះនាមសយបុប្ផា
ថ្វាយទៅដំបងគ្រញូង អភិសេកធ្វើជាមហេសី តែស្ដេចលាវនឹកគិតក្នុងខ្លួនតែម្នាក់អែងថា ដំបងគ្រញូងនេះខ្លាំងពូកែ
ណាស់ ហើយអាចក្បត់ដន្ដើមយករាជ្យយើងមិនខាន ដូច្នេះត្រូវតែធ្វើដូចម្ដេច កំចាត់អោយបានមុនជាដាច់ខាត ស្ដេ
ចលាវក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកលស៊ើបសួរប្ដីថា «តើដូចម្ដេចបានជាគេមិនអាចសំលាប់បាន? ហើយបើ
ចង់សំលាប់វិញ គេត្រូវប្រើមធ្យោបាយដូចម្ដេចដែរ?» កាលណាបានដឹងគ្រប់សេចក្ដីហើយ នាងត្រូវមកប្រាប់អូវពុកវិ
ញជាបន្ទាន់។
លុះទៅដោយការលួងលោមរបស់ប្រពន្ធ ស្ដេចដំបងគ្រញូងរៀបរាប់អស់រឿងអាថិកំបាំង ដែលមានជាប់ទាក់ទងទៅ
នឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុប្ផាក៏យកដំនឹងនេះ ទៅប្រាប់ព្រះបិតាតាមដំនើរ បានដឹងដូចបំនង ស្ដេចលាវមិន
បង្អង់យូរឡើយ ក៏ចាត់ចែងរៀបចំអោយធ្វើគ្រឿងយន្ដដាក់ក្នុងបង្គន់ សំរាប់សំលាប់ស្ដេចដំបងគ្រញូង។ ថ្ងៃមួយនៅ
ពេលដើរចូលទៅក្នុងបង្គន់ ស្ដេចដំបងគ្រញូងដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្វើអោយគន្លឹះគ្រឿងយន្ដបាញ់ស្នចំចូ
លរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនស្លាប់ភ្លាមនៅនឹងកន្លែងទេ គ្រានោះស្ដេចដំបងគ្រញូង រឺ ព្រះ
បាទគោត្ដមអមរទេវរាជ នឹកឃើញយស់ច្បាស់ណាស់ អំពីបុព្វហេតុដែលនាំបណ្ដាលអោយអស់ជីវិត ព្រះអង្គបាន
មានបន្ទូល បន្លឺពោលថា «មិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារសម្ជស្សស្រ្ដីសោះ! » ហើយព្រះអង្គបាន
ផ្ដែផ្ដាំបន្ដទៅទៀតថា
មិនត្រូវដេកលង់លក់ទេ នៅពេលដែលយើងត្រូវខ្យល់បោកបក់បបោសអង្អែល។
កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថិកំបាំងប្រាប់ប្រពន្ធទេ។
មិនត្រូវទុកចិត្ដស្រ្ដីណាដែលនៅក្រៅគ្រួសារឡើយ
កាលណាឃ្លាន គេត្រូវយកអង្ករមកលាង ដន្ដាំអោយឆ្អិនសិន សឹមបរិភោគជាក្រោយ
ដោយមានរបួសជាទំងន់ ស្ដេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅស្លាប់អែស្រុកភូមិកំនើតខ្លួនវិញ
គឺនៅស្រុកសួនមង្ឃុត។ នេះបើតាមពង្សាវតារវត្ដទឹកវិល។ ពង្សាវតារដដែលបានបញ្ជាក់បន្ដទៅទៀតថា ព្រះនាងសយ
បុប្ផា ដែលពោរពេញទៅដោយវិប្បដិសារៈ បានធ្វើដំនើរទៅតាមព្រះស្វាមី ហើយនៅបំរើកំដរប្រនិបត្ដិរហូតដល់ថ្ងៃ
ស្លាប់ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទំលាប់ប្រពៃណី ហើយបានយកអដ្ឋិធាតុតំកល់ទុកក្នុងចេតីយ៍នៅ
ស្រុកចំប៉ាសាក់។
រីអែពញាក្រែក រឺ ព្រហ្មកិលវិញ ព្រះអង្គបានទទួលអភិសេក នៅថ្ងៃ១កើត ខែមិគសិរឆ្នាំវក ព.ស ១៥៥២ ត្រូវជាម.ស
៩៣០ ច.ល៣៧០ និងត្រូវជាគ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមព្រះបាទសំដេចសន្ធពអនុរាជ ព្រះបរមព្រហ្ម
កិលអង្គម្ចាស់(៥)។ ព្រះបាទសន្ធពអនុរាជ រឺ ពញាក្រែក រឺ ព្រហ្មកិល ជាមហាក្សត្រខ្មែរទី១៨ ដែលបានសោយរាជសម្ប
ត្ដិបន្ទាប់ពីស្ដេចដំបងគ្រញូង រឺ ព្រះបាទគោត្ដម អមរទេវរាជ កាលនោះ ព្រះអង្គមានព្រះជន្ម១២វស្សា។ ព្រះអង្គទ្រង់គង់
នៅព្រះបរមរាជវាំងមហានគរ។
(៥) នេះបើតាមពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍។ តែពង្សាវតារវត្ដកោកកាកបានសរសេរថា ពញាក្រែក រឺ ព្រហ្ម
កិល ព្រះអង្គមានបរមនាមព្រះបាទសន្ធពអម្រិន្ទ។ ចំពោះពង្សាវតារផ្សេងៗទៀត ដូចជាពង្សាវតាររបស់សំដេចវាំងជួន
រឺ វត្ដទឹកវិល ព្រះអង្គឈ្មោះថា ព្រះបាទសន្ធពអនុរាជ។
ថ្ងៃមួយស្ដេចព្រហ្មកិល រឺ ពញាក្រែកកើតមានជំងឺឈឺក្បាលយ៉ាងខ្លាំងរកទ្រាំមិនបាន ដែលជាហេតុបន្ដាលអោយព្រះ
អង្គកោះហៅហោរា មកទស្សន៍ទាយរកហេតុផលពិតប្រាកដ។ ហោរានោះបានគន់គូរមើលតាមជើងលេខ ថ្ងៃខែឆ្នាំ
និង តាមទំនាយនគរទៅ ស្រាប់តែឃើថាអ្នកមានបុណ្យដែលមានត្រកូលជាក្សត្របានមកចាប់ជាតិ ទ្រង់គភ៌ហើយ
អ្នកមានបុណ្យនេះ ដែលមានឈាមជ័រ ចុះមកអំពីព្រះបាទទេវង្សអស្ចារ្យ ព្រះមហាក្សត្រខ្មែរទី៦ និងត្រូវមកសោយរា
ជសម្បត្ដិនៅប្រទេសកម្ពុជា។
สมัครสมาชิก:
บทความ (Atom)